សកម្មភាពផ្លូវភេទអាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពខួរក្បាល និងមុខងារយល់ដឹង ហើយវាជួយកាត់បន្ថយស្រ្តេស និងការបញ្ចេញអរម៉ូនសំខាន់ៗ។ នៅតាមក្រុមអ្នកស្រាវជ្រាវនៅរដ្ឋ Maryland និងកូរ៉េខាងត្បូងបានរកឃើញថា សកម្មភាពផ្លូវភេទចំពោះសត្វកណ្ដុរ និងសត្វកណ្ដុរ ជួយបង្កើនសមត្ថភាពផ្លូវចិត្ត និងបង្កើនណឺរ៉ូហ្សេនិច (ការផលិតណឺរ៉ូនថ្មី) នៅក្នុងហ៊ីបប៉ូកាំពុស ធ្វើឱ្យខួរក្បាលចងចាំបានល្អ។ ខាងក្រោមនេះជាចំណុចសំខាន់ៗ ការរួមភេទជួយដូចជា៖
១. ការលូតលាស់កោសិកាខួរក្បាល (Neurogenesis): តាមការស្រាវជ្រាវបង្ហាញថា ការរួមភេទនេះអាចជួយជម្រុញក្នុងការបង្កើតណឺរ៉ូនថ្មីនៅក្នុងផ្នែក Hippocampus ជាតំបន់ខួរក្បាលទទួលបន្ទុកការរៀនសូត្រ និងការចងចាំបានរយៈពេលយូរ។
២. កាត់បន្ថយស្រ្តេស Cortisol: ការរួមភេទជួយកាត់បន្ថយកម្រិតអរម៉ូនស្រ្តេស (Cortisol) ជាភ្នាក់ងារអាចបំផ្លាញកោសិកាខួរក្បាល និងប៉ះពាល់ដល់ការចងចាំ។ ពេលអ្នកគ្មានស្រ្តេស ខួរក្បាលក៏មានសុខភាពល្អដែរ។
៣. ការហូរឈាមទៅខួរក្បាល: នៅក្នុងអំឡុងពេលដៃគូឈានដល់ចំណុចកំពូល ធ្វើឱ្យលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលមានការកើនឡើង ដើម្បីជួយផ្ដល់សារធាតុចិញ្ចឹមដល់កោសិកាខួរក្បាលបានល្អ។
៤. រួមភេទជួយបញ្ចេញអរម៉ូនរីករាយ: ខួរក្បាលបញ្ចេញសារធាតុគីមីដូចជា Dopamine (ផ្ដល់កម្លាំងចិត្ត), Oxytocin (បង្កើតភាពជិតស្និទ្ធ), និង Endorphins (កាត់បន្ថយការឈឺចាប់ និងធ្វើឱ្យអារម្មណ៍ល្អ)។
៥. ការគេងលក់ស្រួល៖ បន្ទាប់ពីការរួមភេទហើយនោះ ធ្វើឱ្យរាងកាយបញ្ចេញអរម៉ូន Prolactin ដែលជួយឱ្យមានអារម្មណ៍ងងុយគេង និងសម្រាកបានស្កប់ស្កល់ពេញមួយយប់ផងដែរ។ ការគេងលក់ស្រួលជាកត្តាចាំបាច់បំផុតសម្រាប់សុខភាពខួរក្បាលក្នុងការ "សម្អាត" ខ្លួនឯង និងរៀបចំការចងចាំឡើងវិញបានយូរអង្វែងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
