មនុស្សយើងតែងមានបញ្ហាច្រើនក្នុងជីវិត ធ្វើឱ្យយើងស្មុគស្មាញ អស់ទាំងចិត្ត និងបាក់ទឹកចិត្តផងដែរ។ និយាយទៅ! មានតែខ្លួនឯងទេជួយខ្លួនឯងបាន ពឹងលើខ្លួនឯងក្នុងការសម្រេចគោលដៅជីវិត។ តើធ្វើយ៉ាងណាបំផុសទឹកចិត្តបានល្អ? គឺអ្នកគួរអានសម្រង់សម្តីល្អៗ ពីគំនិតអ្នកប្រាជ្ញធ្វើឱ្យអ្នកដុះគំនិតថ្មី មានថាមពលកើន ដើម្បីបន្តដំណើរថែមទៀត៖
១. "ការលំបាកវេទនាកើតមកជាមុនសិន ពេលអ្នកសម្រេចក្តីសុបិន្តអ្វីមួយ"។ លោក Joel Osteen ជាអ្នកនិពន្ធដ៏ល្បី និងអ្នកដឹកនាំព្រះវិហារសញ្ជាតិសមេរិក
២. អ្វីៗដែលមានតម្លៃក្នុងជីវិត គឺអ្នកត្រូវតែមានការតស៊ូព្យាយាមដោយខ្លួនឯង គ្មានអ្នកណាមកជំរុញអ្នកឲ្យទៅដល់ភាពជោគជ័យនោះទេ។ លោក Nas Daily ជាអ្នកជំនួញ អ្នកនិពន្ធ
៣. បើអ្នកព្យាយាមដើរទៅមុខជានិច្ច ដើម្បីសម្រេចក្តីសុបិនដោយគ្មានការអៀនខ្មាស់នោះទេ គឺអ្នកកំពុងតែធ្វើដំណើរទៅរកភាពជោគជ័យហើយ។ លោក Michael Dell ជាអ្នកស្ថាបនិកក្រុមហ៊ុន Dell សញ្ជាតិអាមេរិក
៤. យើងត្រូវដឹងថា យើងមិនអាចផ្លាស់ប្តូរអ្វីដែលបានជួបក្នុងជីវិតនេះ ហើយបើយើងរវល់តែគេចវែសពីវាថែមទៀត គឺជីវិតរបស់យើងមិនអាចធ្វើការផ្លាស់ប្តូរអ្វីបានទាំងអស់ ។ លោក John C. Maxwell ជាអ្នកនិពន្ធ និងជាអ្នកជំនាញភាពជាអ្នកដឹនាំ សញ្ជាតិអាមេរិក
៥. បោះបង់គោលដៅរបស់ខ្លួន កុំបរាជ័យនឹងពាក្យសម្តីរបស់អ្នកដទៃ ពីព្រោះជីវិតនេះជារបស់យើង ដូច្នេះត្រូវតែតស៊ូ និងមានក្តីសង្ឃឹមជានិច្ច ។ លោក Nick Vujicic ជាអ្នកនិពន្ធដ៏ល្បី និងជាអ្នកនិយាយលើកទឹកចិត្តជុំវិញពិភពលោក
៦. មានរឿងមួយដែលធ្វើឲ្យក្តីសុបិនរបស់អ្នកមិនអាចសម្រេចបានទេ គឺអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងការបរាជ័យ ។លោក Paulo Coelho ជាអ្នកជំនួញ អ្នកដឹកនាំភាពយន្ត និងអ្នកនិពន្ធ
៧. មនុស្សដែលទទួលបានជោគជ័យជាអ្នកផ្តោតអារម្មណ៍ជាវិជ្ជមាននៅក្នុងជីវិត មិនថាមានអ្វីកើតឡើងនៅជុំវិញខ្លួនពួកគេនោះទេ។លោក Jack Canfield ជាអ្នកជំនួញ អ្នកនិពន្ធ និងវាគ្មិន សញ្ចាតិអាមេរិក
៨. មនុស្សដែលគិតថា អ្វីៗវាមិនអាច គឺមកពីពួកគេគ្មានសេចក្តីក្លាហានគ្រប់គ្រាន់ដើម្បីធ្វើការសាកល្បងតែប៉ុណ្ណោះ។ លោក Piere Omidyar ជាអ្នកស្ថាបនិកក្រុមហ៊ុន ebay សញ្ជាតិបារាំង
៩. អ្នកមិនត្រូវខ្លាចការបរាជ័យនោះទេ គឺអ្នកត្រូវខ្លាចដែលខ្លួនឯងមិនបានព្យាយាមធ្វើវាឲ្យអស់ពីចិត្ត។ លោក Roy T. Brnnett ជាអ្នកនិពន្ធ គំនិតវិជ្ជមាននិងគំនិតច្នៃប្រឌិត សញ្ជាតិអាមេរិក៕
