កីឡា
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
Tror Sopheap
April 23 2026
424 views

មនុស្សជាច្រើនកំពុងតែឡើងគីឡូដោយសារតែរបបអាហារញ៉ាំប្រចាំថ្ងៃដែលមានជាតិខ្លាញ់ច្រើនលើសពីរាងកាយ និងជាប្រភេទជាតិខ្លាញ់អាក្រក់ ការញ៉ាំបែបនេះហើយជាកត្តានាំឱ្យលោកអ្នកឡើងគីឡូហើយកើតជំងឺធាត់។ តាមលោកគ្រូ បញ្ញា ជាគ្រូបង្វឹកផ្នែកហាត់ប្រាណរាប់សិបឆ្នាំ បានបញ្ជាក់ថា ខ្លាញ់ ៣ប្រភេទល្អដល់សុខភាព។

១. ប្រភេទខ្លាញ់ត្រី៖ ពេលអ្នកហូបប្រភេទជាតិខ្លាញ់ល្អជួយពង្រឹងរាងកាយកម្ចាត់ជាតិខ្លាញ់អាក្រក់។ លោកគ្រូ បញ្ញា បានបញ្ជាក់ថា “ប្រភេទជាតិខ្លាញ់ដែលយើងគួរហូបមិនឡើងគីឡូហើយជំនួយដល់សុខភាព គឺខ្លាញ់ត្រី។ ព្រោះការញ៉ាំខ្លាញ់ត្រី ជួយបំប៉នសុខភាព ព្រោះវាមានអាស៊ីតខ្លាញ់អូមេហ្គា៣ គ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ ហើយយើងគួរតែជៀសវាងប្រភេទជាតិខ្លាញ់ ចៀនដាក់ខ្លាញ់ដដែលៗ វាមិនល្អដល់សុខភាពទេ។ ” គាត់បានបន្ថែមថា “ការញ៉ាំខ្លាញ់ត្រី ជួយកាត់បន្ថយកត្តាហានិភ័យលើសគីឡូ ហើយដល់ជំងឺបេះដូង និងការពារជំងឺដាច់សរសៃឈាមខួរក្បាលទៀត។” អ្នកអាំងត្រី ឬចំហុយត្រី និងចៀនដាក់ប្រេងអូលីវកម្រិតទតិច ព្រោះនៅក្នុងសាច់ត្រីមានជាតិខ្លាញ់ល្អ។

២.ប្រភេទខ្លាញ់ផ្លែឈើ៖ នៅក្នុងចំណោមផ្លែឈើដែលមានជាតិខ្លាញ់ល្អ ដើម្បីកាត់បន្ថយជាតិខ្លាញ់អាក្រក់ គឺផ្លែប័រនោះឯង។ លោកគ្រូ បញ្ញា បាននិយយាថា ប្រភេទផ្លែប័រ វាមានជាតិខ្លាញ់ល្អជួយបំប៉នសុខភាព កម្ចាត់ខ្លាញ់អាក្រក់ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។ ប៉ុន្តែអ្នកលើសគីឡូ ត្រូវហូបក្នុងបរិមាណមានកម្រិត។” បើយោងតាម Verywellfit បានបញ្ជាក់បន្ថែមថា ផ្លែប័រមានជាតិខ្លាញ់ច្រើន ជាប្រភេទមានជាតិខ្លាញ់ Monounsaturated fat ជួយបំប៉នសុខភាព ព្រោះវាមានជាតិសរសៃ និងវីតាមីនK វីតាមីនE វីតាមីនC ផងដែរ។

៣.ប្រទេទជាតិខ្លាញ់ប្រេងអូលីវ៖ លោកគ្រូ បញ្ញា បាននិយាយថា “ប្រភេទខ្លាញ់អូមេហ្គា៣ មាននៅប្រេងអូលីវ និងប្រេងដូងផងដែរ។ ប៉ុន្តែការហូបជាតិខ្លាញ់ប្រភេទនេះ ក្នុងបរិមាណមួយសមនឹងរាងកាយដែរ។” ព្រោះថា ប្រេងអូលីវនេះ ត្រូវចម្រាញ់ចេញពីផ្លែឈើរបស់ដើមអូលីវជាធម្មជាតិសុទ្ធមានគុណភាពល្អ។ យោងតាម Healthline បានបញ្ជាក់ថា ការទទួលទានប្រេងអូលីវហាក់ដូចជាមិនឡើងទម្ងន់នោះទេ។ ការ​ទទួលទាន​ក្នុង​កម្រិត​មធ្យម​អាច​ជួយ​សម្រក​ទម្ងន់​បានល្អផងដែរ។ តាមការសិក្សារយៈពេលបីឆ្នាំ មានអ្នកចូលរួម ១៨៧នាក់ បានបញ្ជាក់ថា របបអាហារមានជាតិប្រេងអូលីវសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងឈាម និងសម្រកទម្ងន់មួយកម្រិតដែរ”។ អ្នកអាចទាក់ទងលោកគ្រ បញ្ញា តាមផេកនេះ៖ Panha Teng និងលេខទូរស័ព្ទ៖ ០៩៦ ៤៤ ១១ ១៥៦៕ អត្ថបទដោយ៖ ទ្រ សុភាព

៤៥

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3275

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia