អាហារ
គន្លឹះអ្នកជំងឺទឹកនោមផ្អែម ញ៉ាំទុរេន ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម
Tror Sopheap
June 10 2026
1.3 K views

តាមលោកវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ជាអ្នកជំនាញទឹកនោមផ្អែម និងជាម្ចាស់គ្លីនិក Sky Family Clinic បានបញ្ជាក់ថា ទុរេនមិនមែនជាអាហារហាមឃាត់សម្រាប់អ្នកជំងឺទឹកនោមផ្អែមទេ។ អ្វីដែលសំខាន់គឺបរិមាណដែលញ៉ាំ និងការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យបានល្អ។ អ្នកជំងឺទឹកនោមផ្អែម អាចញ៉ាំទុរេនបានទេ? ចម្លើយ៖ អាចញ៉ាំបាន ប៉ុន្តែត្រូវញ៉ាំក្នុងបរិមាណសមរម្យ និងគ្រប់គ្រងឱ្យបានល្អ។

ទុរេនមានសារធាតុចិញ្ចឹមល្អជាច្រើន ដូចជា ជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនមួយចំនួន។ ទោះជាយ៉ាងណា ទុរេនក៏មានជាតិកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងបាន ប្រសិនបើញ៉ាំច្រើនពេក។

គន្លឹះសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ញ៉ាំក្នុងបរិមាណតិចតួច (ប្រហែល ១–២ ក្លែបតូច) កុំញ៉ាំទុរេនច្រើនក្នុងពេលតែមួយ កាត់បន្ថយអាហារដែលមានកាបូអ៊ីដ្រាតផ្សេងទៀតនៅអាហារនោះ។ តាមដានជាតិស្ករក្នុងឈាម ប្រសិនបើអាចធ្វើបាន អ្នកដែលជាតិស្ករមិនទាន់គ្រប់គ្រងបានល្អ (HbA1c ខ្ពស់ ឬស្ករខ្ពស់ជាញឹកញាប់) គួរប្រុងប្រយ័ត្នជាងមុន

 អ្វីដែលមិនគួរធ្វើ កុំញ៉ាំទុរេនជំនួសអាហារសំខាន់ កុំញ៉ាំទុរេនជាមួយភេសជ្ជៈផ្អែម ឬបង្អែមផ្សេងៗ កុំញ៉ាំច្រើនក្លែបជាប់ៗគ្នា ព្រោះអាចធ្វើឱ្យស្ករក្នុងឈាមឡើងខ្ពស់។ សារសំខាន់ អ្នកជំងឺទឹកនោមផ្អែម មិនចាំបាច់ហាមទុរេនទាំងស្រុងទេ ប៉ុន្តែត្រូវ “ញ៉ាំឱ្យត្រឹមត្រូវ និងក្នុងបរិមាណសមរម្យ”។ ការគ្រប់គ្រងបរិមាណសំខាន់ជាងការហាមឃាត់ផ្លែឈើមួយមុខណាមួយ៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia