ជំងឺ
៣រោគសញ្ញា អ្នកមានជំងឺស្ទះសរសៃឈាមខួរក្បាលត្រូវការព្យាបាលបន្ទាន់
Tror Sopheap
June 7 2026
1.7 K views
ជំងឺស្ទះសរសៃឈាមខួរក្បាលត្រូវការព្យាបាលបន្ទាន់បំផុត! « យើងទាំងអស់គ្នាពិតជាគ្មាននរណាម្នាក់ ចង់ធ្លាក់ខ្លួនពិការនោះទេ »
ការព្យាបាលបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមានផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។ ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូង នូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះ ពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។
រោគសញ្ញាសំខាន់ៗមាន៖
១. ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន។
២. ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)
៣. វៀចមុខភ្លាមៗ សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថិរវេលា ៤ម៉ោងដំបូងក្នុងករណីស្ទះសរសៃឈាមខួរក្បាល។ គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ (Thrombolyse) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ)។
ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយក្រុមការងារជំនាញប្រសាទសាស្ត្រ និងពហុជំនាញពាក់ព័ន្ធ អមដោយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាពនៃជំងឺនេះ ក៏ដូចជាការកាត់បន្ថយមរណភាពភ្លាម និងយូរអង្វែង។ «សូមកុំបណ្តោយឲ្យជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាលបំផ្លាញអនាគតអ្នក ឬក៏ក្រុមគ្រួសារអ្នក! យោងតាមមន្ទីរពេទ្យកាល់ម៉ែត
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia