ជំងឺ
នេះជារោគសញ្ញាសម្គាល់ដំបូង អ្នករលាកតម្រងនោមហើយ
Tror Sopheap
May 31 2026
11.3 K views

បើអ្នករលាក់តម្រងនោម ហើយកាន់តែធ្ងន់គឺខូចតម្រងនោមនោះ វាសនាជីវិតរស់នៅរបស់អ្នកច្បាស់ជារស់នៅដោយការលាងឈាមជាមិនខានឡើយ។ ហើយវាធ្វើឱ្យរាងកាយរបស់អ្នកកើនជាតិពុលទ្វេដងផងដែរ។ តាមផ្នែក តម្រងនោម នៃ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចុះផ្សាយថា Lupus Nephritis (ជាបញ្ហារលាកតម្រងនោមដោយសារលុយពូស) គឺជាផលវិបាកធ្ងន់ធ្ងរមួយដែលកើតឡើងនៅលើអ្នកជំងឺ SLE (Systemic Lupus Erythematosus)។ វាកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយ (ដែលដើរខុសប្រក្រតី) ចូលទៅវាយប្រហារ និងបង្កការរលាកដល់ Glomeruli (កញ្ចុំសរសៃឈាមតូចៗដែលមានតួនាទីចម្រោះកាកសំណល់ក្នុងតម្រងនោម)។

នៅពេលកញ្ចុំសរសៃឈាមចម្រោះទាំងនេះរងការរលាក វានឹងបាត់បង់សមត្ថភាពការងារ ធ្វើឱ្យមានការលេចធ្លាយសារធាតុសំខាន់ៗ (ដូចជាប្រូតេអ៊ីន និងគ្រាប់ឈាម) ចេញមកតាមទឹកនោម។
១. រោគសញ្ញាសម្គាល់របស់ Lupus Nephritis គឺរលាកតម្រងនោម
នៅដំណាក់កាលដំបូង វាអាចមិនស្តែងរោគសញ្ញាអ្វីទាំងអស់ (ដឹងបានតែតាមរយៈការពិនិត្យទឹកនោម) ប៉ុន្តែនៅពេលវាវិវត្តកាន់តែខ្លាំង អ្នកជំងឺនឹងមានរោគសញ្ញាដូចជា៖
១. ទឹកនោមមានពពុះច្រើន ឬខាប់ខុសធម្មតា (ដោយសារមានប្រូតេអ៊ីន/ជាតិសាច់លេចធ្លាយ)
២. ទឹកនោមមានពណ៌ក្រហមព្រាលៗ ពណ៌ផ្កាឈូក ឬដូចពណ៌តែ (ដោយសារមានគ្រាប់ឈាមក្រហមលេចធ្លាយ)
៣. មានសភាពហើម ខ្លាំងនៅត្រង់ជើង កជើង ប្រអប់ជើង និងពេលខ្លះហើមជុំវិញភ្នែក ឬមុខ (ដោយសាររាងកាយដក់ទឹក)
៤. សម្ពាធឈាមឡើងខ្ពស់ (លើសឈាម) ខុសប្រក្រតី
៥. នោមញឹកញាប់ ជាពិសេសនៅពេលយប់ ឬផ្ទុយទៅវិញ បរិមាណទឹកនោមថយចុះតិចជាងមុន។
២. ហេតុអ្វីបានជាវាគ្រោះថ្នាក់? ប្រសិនបើ Lupus Nephritis មិនត្រូវបានរកឃើញ និងព្យាបាលឱ្យបានទាន់ពេលវេលាទេ ការរលាករ៉ាំរ៉ៃនឹងបង្កើតទៅជាស្លាកស្នាមរឹងនៅក្នុងតម្រងនោម (Glomerulosclerosis)។ នៅពេលសាច់តម្រងនោមឡើងរឹងកាន់តែច្រើន វានឹងនាំទៅរក ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic Kidney Disease) ដែលអាចឈានដល់ដំណាក់កាលចុងក្រោយ ដែលតម្រូវឱ្យអ្នកជំងឺធ្វើការលាងឈាម (Dialysis) ឬប្តូរតម្រងនោមដើម្បីរស់៕ 
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia