ជំងឺ
នេះជារបៀបផឹកកាហ្វេ កុំឱ្យខូចតម្រងនោម ប៉ូវសុខភាពល្អ
Tror Sopheap
May 27 2026
17.8 K views

មនុស្សសព្វថ្ងៃនេះ មនុស្សនិយមផឹកកាហ្វេពេលព្រឹកណាស់។ សម្រាប់កាហ្វេនេះ មានគុណសម្បត្តិ និងគុណវិបត្តិដែរ។ ចំពោះគុណវិបត្តិនោះ តាមមន្ទីរពេទ្យផ្នែកតម្រងនោម នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបង្ហាញថា កាហ្វេមិនមែនជាមូលហេតុផ្ទាល់ដែលធ្វើឱ្យខូចតម្រងនោមទេ ប៉ុន្តែការទទួលទានមិនត្រឹមត្រូវ ឬច្រើនហួសប្រមាណ អាចបង្កហានិភ័យដល់សុខភាពតម្រងនោមបាន ជាពិសេសចំពោះអ្នកមានជំងឺប្រចាំកាយស្រាប់ ពិសេស អ្នកជំងឺតម្រងនោម និងអ្នកលើសសម្ពាធឈាម

មានន័យថា កាហ្វេល្អចំពោះសុខភាពណាស់។ អ្វីដែលបង្កហានិភ័យដល់តម្រងនោមនោះ គឺការផឹកហ្វេដាក់ស្ករ និងទឹកដោះគោខាប់លើសកម្រិតពេកនេះឯង អាចបង្កឱ្យមានជំងឺទឹកនោមផ្អែម និងធាត់ជាដើមហេតុចម្បងនាំឱ្យខូចតម្រងនោម ចំពោះបញ្ហានេះ មិនមែនខូចដោយសារកាហ្វេទេ គឺខូចដោយសារគ្រឿងផ្សំ។ សម្រាប់ករណីនេះ អ្នកមានជំងឺតម្រងនោម ត្រូវនិយាយជាមួយពេទ្យសិន មុនផឹកកាហ្វេ។ 

យើងគួរផឹកកាហ្វេមានជាតិស្ករតិច ជាពិសេសផលិតផលខ្មែរយើងតែម្តង។ មានកាហ្វេមេមត់ជាកាហ្វេមានជាតិស្ករតិច ហើយមានកាហ្វេខ្មៅអត់ស្ករថែមទៀត វាមានគុណភាពដល់សុខភាពតម្រងនោម ព្រោះកាហ្វេនេះ មិនបានលាយជាតិគីមីនោះទេ មានការផលិតចេញពីធម្មជាតិសុទ្ធ មានរសជាតិឆ្ងាញ់ ឈ្ងុយដិតជាប់មាត់ ជាគ្រាប់កាហ្វេហ្វីន សុទ្ធមកពីចំការមេមត់ផ្ទាល់តែម្តង។ កាហ្វេល្អជួយសុខភាពតម្រងនោម។

អ្វីជាកត្តាសំខាន់ចំពោះកាហ្វេមេមត់នេះ គឺកាហ្វេខ្មៅអត់ដាក់ស្ករ គឺល្អតម្រងនោម និងការពារជំងឺទឹកនោមផ្អែមផងដែរ។ សូម្បីតែការស្រាវជ្រាវពី Johns Hopkins Medicine បានបង្ហាញថាការស្ទង់មតិជំងឺសរសៃឈាមបេះដូងនៅក្នុងសហគមន៍ចំនួន៤ របស់សហរដ្ឋអាមេរិក អ្នកស្រាវជ្រាវបានវាយតម្លៃមនុស្ស ១៤.២០៧នាក់ដែលត្រូវបានជ្រើសរើសក្នុងចន្លោះឆ្នាំ១៩៨៧ និង១៩៨៩ ជាមួយអាយុ ៥៤ឆ្នាំ។ មានអ្នកចូលរួមតាមការស្ទង់មតិចំនួន ៧ដងក្នុងរយៈពេល ២៤ឆ្នាំនេះ អ្នកពិសាកាហ្វេ ១ពែងទៅ៣កែវក្នុងមួយថ្ងៃអត់ដាក់ស្ករ លទ្ធផលបញ្ជាក់ថា ១.៦៨៤ករណីធ្វើឱ្យតម្រងនោមកាន់តែប្រសើរឡើង។ មានន័យថា គ្មានការលាងឈាមនោះ"។  នេះក៏ជាការបញ្ជាក់ដែរថា កាហ្វេខ្មៅមេមត់ អត់ស្ករ វាកាន់តែល្អដល់សុខភាព។ សូមនាំគ្នាផឹកកហ្វេដាក់ស្ករឱ្យតិច កាន់តែល្អដល់សុខភាព។

ដូច្នេះហើយ! អ្នកគួរផឹកកាហ្វេដាក់កម្រិតជាតិស្ករត្រឹមតែ ១០ទៅ២០%បានហើយ។ អ្នកគួរបន្ថែមទម្លាប់ដូចជាផឹកទឹកឱ្យគ្រប់គ្រាន់ គេងឱ្យបាន ៨ម៉ោង និងធ្វើលំហាត់ប្រាណផងដែរ។ ហើយអ្នកអាចទាក់ទងទិញកាហ្វេមេមត់តាមលេខទូរស័ព្ទ៖ 099 888 836 និងតាមផេក៖ Memot Coffee Farm MCF  អត្ថបទដោយ៖ ទ្រ សុភាព

៤

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia