ចិត្តសាស្ត្រ
អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ

មនុស្សមានភាពឆ្លាតវៃជាអ្នកពូកែដោះស្រាយបញ្ហាណាស់។ ហើយជាពិសេសមនុស្សយើងតែមានចំណុចខ្លាំងរៀងៗ ខ្លួន កុំគិតថាខ្លួនជាបុគ្គលអន់ណា! តាមការសិក្សាជាច្រើនបានបញ្ជាក់ថា សញ្ញាទាំង នេះ នៅខាងក្រោមនេះ ជាសក្ខីភាពបញ្ជាក់ថាអ្នកជាបុគ្គលមានភាពឆ្លាតវៃផ្នែកខាងអារម្មណ៍ និងមានបញ្ញាខ្ពស់ ដោយពេលខ្លះអ្នកខ្លួនឯងពុំបានដឹងខ្លួនទេ។​

១. មនុស្សឆ្លាតជាអ្នកចេះប្រើពាក្យ ទេមិនមែនគេជាមនុស្សគ្មានចិត្តទេ គ្រាន់តែមានគំនិតផ្តោតលើគោលដៅប៉ុណ្ណោះ។ អ្នកមិនខ្លាចនឹងនិយាយថា ខ្ញុំមិនដឹងគេជាបុគ្គលឆ្លាតឆាប់យល់ថា ខ្លួននឹងមិនអាចចេះដឹងអ្វីៗទាំងអស់ទេ ព្រោះពួកគេយល់ថាមនុស្សតែងតែមានចំណុចខ្លះខ្វះខាត ហើយគួរបើកចិត្តរៀនសូត្រពីអ្នកដទៃដើម្បីរីកចម្រើន។ នេះជាសញ្ញានៃមនុស្សឆ្លាត គេហ៊ានទទួលស្គាល់ចំណុចដែលខ្លួនមិនចេះ មិនដឹង មិនយល់ ដោយពួកគេនឹងបន្ទាបខ្លួន បន្ទាន់ឥរិយាបថរៀនសូត្រគំនិតពីអ្នកដទៃជានិច្ច។ ពូកែដាក់ខ្លួន ហើយពូកែស្រូបគំនិតពីគេ។

២. មនុស្សឆ្លាតជាអ្នកអាចសម្របខ្លួនតាមស្ថានការណ៍។ មនុស្សយើងសព្វថ្ងៃនេះ កំពុងតែរស់នៅក្នុងពិភពលោកដែលអ្វីៗ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សបំផុតមានបច្ចេកវិទ្យា បទដ្ឋានសង្គម និងសូម្បីតែអាកាសធាតុក៏មានកាផ្លាស់ប្តូរដែរ ហេតុនេះការចេះសម្របខ្លួនគឺជារឿងសំខាន់ ដើម្បីរស់ ឱ្យជីវិតទៅកាន់គោលដៅអ្នកមានសញ្ញាឆ្លាតវៃនឹងស្វែងរកវិធីសាស្រ្តដើម្បីប្រឈមមុខនឹងបញ្ហាអាចសម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី​បានយ៉ាងងាយស្រួលនិងឆាប់រហ័ស

៣. អ្នកមិនខ្លាចនៅម្នាក់ទេ។ ការស្រាវជ្រាវដូចៗគ្នាបានបង្ហាញថា មនុស្សដែលមានភាពវៃឆ្លាតខ្ពស់គឺតែងមានអារម្មណ៍រីករាយក្នុងការចំណាយពេលនៅម្នាក់ឯង ដើម្បីគិត ឱ្យដំណើរការព័ត៌មានខួរក្បាលបានបង្កើតគំនិតថ្មីៗ និងបញ្ចូលថាមពលរាងកាយឡើងវិញ ជាជាងចំណាយពេលនៅជុំវិញមនុស្សច្រើន​

៤. អ្នកឆ្លាតជាមនុស្សឆ្ងល់និងគិតច្រើន។ អ្នកអាចមានអារម្មណ៍ថាខ្លួនគិតច្រើន និតមានក្តីព្រួយបារម្ភច្រើន នេះក៏ជាសញ្ញាមួយដែលបង្ហាញថាអ្នកជាមនុស្សឆ្លាតវៃផងដែរ។ តាមអ្នកចិត្តសាស្រ្តនៃស្ថាប័ន Geediting បានរកឃើញថាទំនាក់ទំនងរវាងការថប់បារម្ភ គឺពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយបញ្ញាវៀងវៃ ព្រោះបុគ្គលឆ្លាតតែងមានសមត្ថភាពស្រមៃមើលអំពីលទ្ធផលចុងក្រោយ លើស្ថានភាពណាមួយដែលពួកគេកំពុងព្រួយបារម្ភជាបុគ្គលពូកែឆ្ងល់ ពូកែគិតដើម្បីដោះស្រាយបញ្ហា៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3247

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
663 views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.2 K views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
1.5 K views

#ចិត្តសាស្ត្រ

គូស្វាមីភរិយាត្រូវជជែកគ្នាអំពីរឿង ៤នេះ កុំឱ្យមានបញ្ហាក្រោយរៀបការនឹងគ្នា
Tror Sopheap
May 15 2026
942 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
664 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia