ចិត្តសាស្ត្រ
ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ

ការរួមភេទធ្វើឱ្យដៃគូកាន់តែមានក្តីសុខ កាន់តែស្រឡាញ់គ្នា។ កុំខ្មាស់អៀនចំពោះការរួមភេទ ព្រោះវាជាចំណេះដឹងមួយនៃក្តីសុខជីវិតដៃគូ។ បើអ្នកមិនទាន់មានដៃគូទេ កុំរកខាងក្រៅច្រើនពេក អាចបង្កជំងឺ។ បើអ្នករកដៃគូខាងក្រៅនោះ សូមប្រើស្រោមអនាម័យដើម្បីការពារមេរោគអេដស៍ផង។ រួមទាំងដៃគូផងដែរ។ នៅក្នុងអត្ថបទនេះ យើងនិយាយចំពោះអ្នកមានដៃគូប៉ុណ្ណោះ។ តាមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Wilkes បាននិយាយថា ការរួមភេទ២ទៅ៣ដងក្នុងមួយសប្ដាហ៍ គឺមានប្រព័ន្ធការពារខ្ពស់ខ្លាំងជាងមនុស្សដែលមានការរួមភេទម្ដងក្នុងមួយសប្ដាហ៍ វាជួយបង្កើនកម្រិតការពារនៃអង្គបដិប្រាណជាក់លាក់មួយ បើធៀបទៅនឹងអ្នកដែលមានការរួមភេទតិច។ នៅខាងក្រោមនេះ ជាអត្ថប្រយោជន៍ការរួមមេត្រី៖

១. ការរួមមេត្រីសម្រាប់ដៃគូមិនមែនត្រឹមតែក្តីស្រឡាញ់នោះទេ តាមលោកJoseph J.Pinzoneបាននិយាយថា ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការរួមភេទជួយសម្រួលសម្ពាធសរសៃឈាមបានល្អ ធ្វើឱ្យឈាមដំណើរស្រួលពេញរាងកាយតែម្តង។

២. ការរួមភេទនេះ ជួយការពារមហារីក។ អ្នកសិក្សាស្រាវជ្រាវបង្ហាញកាលពីឆ្នាំ២០១៦ នៅក្នុងទស្សាវដ្ដីអ៊ឺរ៉ុបUrologyបានរកឃើញថា ​បុរសបានបញ្ចេញទឹកកាមលើសពី២១ដងក្នុងមួយខែ អាចជួយកាត់បន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាត នេះបើធៀបទៅនឹងអ្នកបញ្ចេញទឹកកាមបាន៤ទៅ៧ដងក្នុងមួយខែ។

៣. ការរួមភេទជួយបំបាត់ការឈឺចាប់។ ពេលអ្នករួមមេត្រីឈានដល់កំពូលជួយបញ្ចេញកម្រិតអ័រម៉ូនរបស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើងខ្ពស់ជាងកម្រិតធម្មតារហូតដល់ ៥ដងឯណោះ។ ហើយមានអ័រម៉ូនមួយទៀតពេលរួមភេទបានបញ្ចេញដែរនោះគឺអ័រម៉ូនអង់ដូហ្វីន (Endorphins) ជួយបំបាត់ការឈឺចាប់។

៤. ការរួមភេទជួយពន្យាភាពចាស់ផងដែរ។ ព្រោះការរួមភេទជួយឱ្យសម្រស់របស់អ្នកក្មេងជាងវ័យ ពីព្រោះវាបានជួយឱ្យអារម្មណ៍របស់អ្នកធូរស្រឡះបន្ថយភាពតានតឹងក្នុងចិត្ត និងជួយឱ្យលំហូរចេញនៃឈាមក្រោមស្បែករបស់អ្នកដំណើរការល្អ និងថែមទាំងជួយឱ្យកោសិកាថ្មីៗលូតលាស់លឿនជាងមុនទៀតផង។

 ៥. ការរួមភេទអាចជួយឲ្យអ្នកអារម្មណ៍ល្អ សប្បាយចិត្ត កម្ចាត់ភាពស្រ្ដេស តបប្រមល់ តានតឹងចិត្តជាដើម។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Arizona State University នៅពេលដែលដៃគូមានទម្លាប់រួមភេទរាល់ពេលយប់១ដង វានឹងជួយឲ្យពួកគេរឹតតែស្រលាញ់គ្នាលើសដើម នឹងមានអារម្មណ៍ធូរស្រាល សប្បាយចិត្ត។ នេះក៏ព្រោះការប៉ះអោប អង្អែលធ្វើឲ្យមនុស្សទទួលបានអុកស៊ីតូស៊ីនហូរទៅកាន់ខួរក្បាល ខណៈការឈានដល់ចំណុចកំពូលនឹងជួយឲ្យអ័រម៉ូនរឹតតែកើនឡើង។  អ័រម៉ូនអុកស៊ីតូស៊ីន នេះដែរត្រូវបានគេស្គាល់ថាជា "អរម៉ូននៃក្ដីស្រឡាញ់" ធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ថា ទំនាក់ទំនងជាមួយមនុស្សដែលយើងកំពុងស្រឡាញ់កំពុងទាក់ទាញនៅពេលចំណង់ផ្លូវភេទ និងការយល់ចិត្តគ្នាកាន់តែខ្លាំងឡើងជាមួយនរណាម្នាក់ អាចជាកត្តាសំខាន់គាំទ្រដល់សុខភាពយើងទាំងផ្លូវចិត្ត និងផ្លូវកាយផងដែរ៕ អត្ថបទដោយ៖ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3242

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
132 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
644 views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
509 views

#ចិត្តសាស្ត្រ

គូស្វាមីភរិយាត្រូវជជែកគ្នាអំពីរឿង ៤នេះ កុំឱ្យមានបញ្ហាក្រោយរៀបការនឹងគ្នា
Tror Sopheap
May 15 2026
922 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
405 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia