ជំងឺ
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
Tror Sopheap
May 18 2026
7.6 K views

ថ្លើមមានតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបជាតិពុល ការរំលាយអាហារសារធាតុចិញ្ចឹម ការផ្ទុកថាមពល និងការគាំទ្រដល់ប្រព័ន្ធរំលាយអាហារផងដែរយោងតាមគេហទំព័រ ​​WebMD និង Times of India បានចុះផ្សាយថា ពេលថ្លើមរបស់អ្នកដំណើរការខុសប្រក្រតី ឬកំពុងធ្លាក់ខ្លួនមានជំងឺថ្លើម វានឹងមានរោគសញ្ញាមិនប្រក្រតីមួយចំនួននៅពេលយប់

 ១. រមាស់ជាប់រហូត ជំងឺថ្លើមជួនកាលអាចបង្ហាញនៅលើស្បែក មានការរមាស់នៅពេលយប់តែម្តង។ មូលហេតុមកពីការប្រមូលផ្តុំអំបិលទឹកប្រមាត់នៅក្នុងឈាមកើនឡើង។ ការរមាស់ធម្មតា កើតហើយក៏បាត់ទៅវិញ។ តែការរមាស់ដែលទាក់ទងនឹងជំងឺថ្លើមអាចអូសបន្លាយយូរ ហើយវារីករាលដាលពេញលើស្បែក។ រោគសញ្ញានេះច្រើនកើតមានចំពោះមនុស្សមួយចំនួនដែលមានជំងឺថ្លើមរ៉ាំរ៉ៃដូចជាជំងឺក្រិនថ្លើមជាដើម

២. សញ្ញារមួលក្រពើជើង និងសាច់ដុំរឹង មុខងារថ្លើមចុះខ្សោយអាចប៉ះពាល់ដល់សមត្ថភាពរាងកាយគ្មានតុល្យភាពសារធាតុរ៉ែ និងកង្វះប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ជាហេតុនាំឱ្យសាច់ដុំរមួល។ ចំពោះអ្នកមានជំងឺថ្លើម ធ្វើឱ្យចរន្តឈាមរងផលប៉ះពាល់ដោយសារមិនបានទទួលអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជំងឺក្រិនថ្លើម ច្រើនតែកើតឡើងជាមួយនឹងកង្វះអាហារូបត្ថម្ភ និងការថយចុះម៉ាសសាច់ដុំ ដែលធ្វើឱ្យសាច់ដុំងាយនឹងរងរបួសជាដើម

៣. បញ្ហាគេងមិនលក់ ពេលថ្លើមចុះខ្សោយ សមត្ថភាពបន្សាបជាតិពុលរបស់ថ្លើមក៏ថយចុះ ធ្វើឱ្យសារធាតុដូចជាអាម៉ូញាក់កកកុញនៅក្នុងឈាមជាហេតុធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងពិបាកគេង។ ថ្លើមរបស់យើងក៏ចូលរួមក្នុងការគ្រប់គ្រងចង្វាក់អ័រម៉ូន circadian (អ័រម៉ូនគេង)ដែរ។ ពេលអ័រម៉ូនមេឡាតូនីនគ្មានតុល្យភាព ធ្វើឱ្យអ្នកជំងឺពិបាកគេងលក់ណាស់។ ហើយក៏កើតរោគសញ្ញាទូទៅដូចជារមាស់ស្បែក រមួលក្រពើ និងហើមពោះជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកចំណាយលុយលើអាហារ កាហ្វេ និងអ្វីៗជាច្រើនរាល់ថ្ងៃ ប៉ុន្តែភ្លេចថែរក្សាថ្លើមជាមួយ DEVER PLUS ជួយបន្សាបជាតិពុល និងជួយ​ការពារថ្លើមបានល្អ

៨៣

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia