អត្ថបទ PR
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានប្រកាសដាក់ដំណើរការយុទ្ធនាការ "Fuel Like Ronaldo" ដែលជាគំនិតផ្តួចផ្តើមជាសកលមួយក្នុងការបំប្លែងរបបអាហារូបត្ថម្ភរបស់កីឡាករឆ្នើម និងយុទ្ធសាស្ត្របង្កើនសមត្ថភាពរាងកាយ ឱ្យទៅជាការណែនាំជាក់ស្តែងសម្រាប់អ្នកស្វែងរកសុខុមាលភាពទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ 

Photo 2026 05 17 08 52 07


ដោយផ្អែកលើបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការផ្គត់ផ្គង់អាហារូបត្ថម្ភដល់កីឡាករឆ្នើមៗ ក្រុមហ៊ុន Herbalife បាននាំយកជំនាញអាហារូបត្ថម្ភដែលបានបញ្ជាក់ច្បាស់លាស់របស់ខ្លួន មកជូនដល់អ្នកដែលស្វែងរកសុខុមាលភាពនៅទូទាំងពិភពលោក។

Photo 2026 05 17 08 52 17


លោកអ្នកអាចមើលសេចក្តីប្រកាសពេញលេញនៅទីនេះ៖

https://www.businesswire.com/news/home/20260508653160/en/ 


តាមរយៈបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការធ្វើការជាមួយកីឡាករអាជីព រួមទាំងភាពជាដៃគូដ៏យូរអង្វែងជាមួយកំពូលកីឡាករលោក Cristiano Ronaldo ក្រុមហ៊ុន Herbalife កំពុងធ្វើឱ្យជំនាញផ្នែកអាហារូបត្ថម្ភកីឡារបស់ខ្លួនកាន់តែមានភាពទូលំទូលាយ ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការបង្កើនថាមពល គាំទ្រដល់ការស្តារឡើងវិញនៃសុខភាព និងកសាងទម្លាប់ប្រចាំថ្ងៃឱ្យកាន់តែមានសុខភាពល្អ។ ការដាក់ចេញនូវយុទ្ធនាការនេះធ្វើឡើងស្របពេលដែលកំពុងមានការចាប់អារម្មណ៍ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតនៅរដូវក្តៅខាងមុខនេះ ដែលបង្ហាញពីរបៀបដែលវិន័យ និងការរៀបចំខ្លួនរបស់កីឡាករឆ្នើមៗ អាចជម្រុញឱ្យមានទម្លាប់រស់នៅប្រកបដោយសុខភាពល្អបាន។ 


លោក Stephan Gratziani នាយកប្រតិបត្តិក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា៖ "អស់រយៈពេលជាងពីរទសវត្សរ៍មកហើយដែល Herbalife បានជួយកីឡាករឆ្នើមៗក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីអាហារូបត្ថម្ភដែលគាំទ្រដោយវិទ្យាសាស្ត្រ។ យុទ្ធនាការ 'Fuel Like Ronaldo' ធ្វើឱ្យជំនាញអាហារូបត្ថម្ភរបស់ Herbalife អាចឈានទៅដល់មនុស្សគ្រប់ៗគ្នា។ យើងកំពុងបញ្ជូលជំនាញផ្នែកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពកីឡា ជាមួយនឹងឧបករណ៍ឌីជីថលថ្មីៗ ដើម្បីបង្កើតប្រព័ន្ធដ៏សាមញ្ញ និងមានប្រសិទ្ធភាព ដែលអាចជួយឱ្យមនុស្សគ្រប់គ្នា អាចរស់នៅដោយមានសុខភាពល្អ និងសកម្មជាងមុន"។ 


ពីវិទ្យាសាស្ត្រកីឡា មកកាន់ទម្លាប់ប្រចាំថ្ងៃ 


យុទ្ធនាការនេះធ្វើឱ្យវិទ្យាសាស្ត្រកីឡាដ៏ស្មុគស្មាញ ក្លាយជាដំណាក់កាលសាមញ្ញចំនួន ៤ ៖ 
   ការរៀបចំ (Prepare): រៀនពីរបៀបរៀបចំរាងកាយរបស់អ្នកឱ្យបានត្រឹមត្រូវ ជាមួយនឹងអាហារូបត្ថម្ភដែលមានតុល្យភាព និងការផ្តល់ជាតិទឹកឱ្យបានគ្រប់គ្រាន់
   ការអនុវត្ត (Perform): ស្វែងរកយុទ្ធសាស្ត្រដើម្បីរក្សាថាមពល និងការផ្តោតអារម្មណ៍ក្នុងអំឡុងពេលការងារប្រចាំថ្ងៃ និងសកម្មភាពរាងកាយ
•    ការស្តារឡើងវិញ (Recover): ស្វែងយល់ពីរបៀបស្តារកម្លាំង និងការជួសជុលសាច់ដុំប្រកបដោយប្រសិទ្ធភាព
•    ការធ្វើឱ្យបានជាប់ៗគ្នា (Repeat): ធ្វើឱ្យការអនុវត្តទៅជាទម្លាប់ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពរយៈពេលវែង

ភាពជាដៃគូដែលបង្កើតឡើងផ្អែកលើសមត្ថភាព 


Herbalife គឺជាអាហារក្រឡុកប្រូតេអ៊ីនលេខ ១ និងជាម៉ាកយីហោអាហារូបត្ថម្ភជួយទ្រទ្រង់ការស់នៅសកម្មលេខ ១ ក្នុងពិភពលោក ដែលត្រូវបានជឿទុកចិត្តដោយកីឡាករ និងក្រុមអាជីពជាង ១២០ ក្នុងប្រភេទកីឡាជាង ៣៥។ ក្នុងវិស័យបាល់ទាត់ Herbalife បាននឹងកំពុងឧបត្ថម្ភជាង ២០ ក្រុមនៅទូទាំងពិភពលោក រួមទាំងកីឡាករ កីឡាការិនី ក្រុមបាល់ទាត់ ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍យុវជនផងដែរ ដែលមានមូលដ្ឋានគ្រឹះតាមរយៈភាពជាដៃគូជាង ២០ ឆ្នាំជាមួយក្រុម LA Galaxy ដែលជាការឧបត្ថម្ភដ៏យូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌ Major League Soccer។ 


ទំនាក់ទំនងរបស់ Herbalife ជាមួយលោក Cristiano Ronaldo ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ចំពោះអាហារូបត្ថម្ភដែលជំរុញដល់ការបញ្ចេញសកម្មភាពអនុវត្ត។ ចាប់តាំងពីឆ្នាំ ២០១៣ មក Herbalife បានគាំទ្រដល់ការហ្វឹកហាត់ និងការស្តារឡើងវិញរបស់លោក Ronaldo ជាមួយនឹងផលិតផលនានាដូចជា អាហារក្រុឡុកប្រូតេអ៊ីន, Formula 1, និង Herbalife24® CR7 Drive ដែលជាអាហារូបត្ថម្ភផ្តល់ជាតិទឹកដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ជាមួយលោក Ronaldo ដើម្បីជួយបំពេញតម្រូវការនៃការប្រកួតក្នុងកម្រិតខ្ពស់។ ភាពជាដៃគូនេះបានឈានទៅដល់ការពង្រឹកខ្លួនក្នុងផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន រួមទាំងការវិនិយោគរបស់លោក Ronaldo ដោយផ្ទាល់ក្នុងវេទិកាឌីជីថល Pro2col™ Herbalife និងការទិញយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Bioniq ដែលជាក្រុមហ៊ុនអាហារបំប៉នផ្ទាល់ខ្លួនគាំទ្រដោយលោក Ronaldo ផងដែរ។ ការខិតខំទាំងអស់នេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការធ្វើឱ្យអាហារូបត្ថម្ភកម្រិតខ្ពស់សម្រាប់កីឡាករ អាចឱ្យមនុស្សទូទៅប្រើប្រាស់បានកាន់តែងាយស្រួល។ 


យុទ្ធនាការនេះត្រូវបានបំផុសគំនិតដោយការងាររបស់ Herbalife ក្នុងវិស័យកីឡា និងឈរលើមូលដ្ឋានសាមញ្ញមួយ៖ កីឡាករឆ្នើមៗ មានភាពល្អិតល្អន់ក្នុងការរក្សាទម្លាប់របស់ពួកគេ គោលការណ៍គ្រឹះដូចគ្នានេះ ក៏អាចអនុវត្តចំពោះជីវិតប្រចាំថ្ងៃបានដែរ។ ឧទាហរណ៍ ការផ្តល់ជាតិទឹកដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ថាមពល ការផ្តោតអារម្មណ៍ និងការស្តារឡើងវិញ ប៉ុន្តែមនុស្សជាច្រើននៅមិនទាន់បានយកចិត្តទុកដាក់លើរឿងនេះនោះឡើយ។ "Fuel Like Ronaldo" នាំមកនូវការយល់ដឹងទាំងនេះមកអនុវត្តជាក់ស្តែង ដោយបង្ហាញពីរបៀបដែលទម្លាប់សាមញ្ញ ជាប់លាប់ និងអាចបង្កើតឱ្យមានភាពខុសគ្នាដ៏មានន័យបាន។ 


លោក Cristiano Ronaldo បាននិយាយថា៖ "វិន័យក្នុងអាហារូបត្ថម្ភតែងតែជាផ្នែកសំខាន់នៃភាពជោគជ័យរបស់ខ្ញុំ ទាំងនៅលើទីលាន និងក្រៅទីលាន។ ខ្ញុំបានធ្វើការជាមួយ Herbalife ជាច្រើនឆ្នាំមកហើយ ហើយខ្ញុំជឿជាក់លើថាមពលនៃការផ្គត់ផ្គង់ថាមពលដែលមានរចនាសម្ព័ន្ធ និងមានភាពជាប់លាប់។ យុទ្ធនាការ 'Fuel Like Ronaldo' គឺនិយាយអំពីការចែករំលែកគោលការណ៍ទាំងនោះដើម្បីឱ្យគ្រប់ៗគ្នា អាចមានសមត្ថភាពក្នុងការបញ្ចេញសកម្មភាព ស្តារឡើងវិញ និងមានអារម្មណ៍ស្រស់ថ្លាបំផុតជារៀងរាល់ថ្ងៃ។" 


បទពិសោធន៍យុទ្ធនាការជាសកល 


យុទ្ធនាការ “Fuel Like Ronaldo” ត្រូវបានដាក់ឱ្យអនុវត្តជាសកលតាមរូបភាពផ្សេងៗគ្នាជាច្រើន។ កម្មវិធីនេះរួមមាន ការបង្កើតសកម្មភាពដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រក្នុងព្រឹត្តិការណ៍កីឡាធំៗ ការចែករំលែកចំណេះដឹងផ្នែកសុខភាពពីសំណាក់អ្នកជំនាញ និងកីឡាករល្បីៗលើបណ្តាញសង្គម ព្រមទាំងការផ្តល់បទពិសោធន៍តាមប្រព័ន្ធឌីជីថល ដែលអនុញ្ញាតឱ្យសាធារណជនអាចចូលទៅស្វែងយល់ពីវិធីសាស្ត្រថែរក្សាសុខភាព និងការផ្តល់ថាមពលដល់រាងកាយឱ្យបានល្អដូចកីឡាករអាជីព។


អ្នកចែកចាយឯករាជ្យរបស់ក្រុមហ៊ុន Herbalife ជាង ២ លាននាក់ គឺជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមនេះ។ ពួកគាត់នឹងនាំយកយុទ្ធនាការនេះទៅកាន់សហគមន៍នានានៅជុំវិញពិភពលោក ដោយជួយណែនាំអតិថិជនឱ្យចេះអនុវត្តតាមជំហានទាំង ៤ នៃយុទ្ធនាការនេះ ទៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃ។ លើសពីនេះ យុទ្ធនាការនេះក៏នឹងបង្ហាញនូវអាហារូបត្ថម្ភដែលបំផុសគំនិតដោយលោក Ronaldo ផលិតឡើងពីផលិតផល Herbalife ដែលលោក Cristiano Ronaldo ប្រើប្រាស់ដោយផ្ទាល់។ នេះគឺជាវិធីដែលជួយឱ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធន៍ផ្ទាល់ពីរបៀបថែរក្សាសុខភាព និងការផ្តល់ថាមពលតាមបែបកីឡាករ Ronaldo។


ដើម្បីស្វែងយល់បន្ថែមអំពី Herbalife និងស្វែងយល់ពីលំហឌីជីថល "Fuel Like Ronaldo" សូមចូលទៅកាន់៖ www.fuellikeronaldo.com
(1) Source: Euromonitor; CH2025ed, protein shake as sports protein powder, sports protein RTDs, meal replacement, supplement nutrition drinks & protein supplements; combined % RSP share GBO for 2024. 
(2) Source: Euromonitor; CH2025ed, active & lifestyle nutrition as weight management &
wellbeing, sports nutrition and vitamins & dietary supplements definitions; combined % RSP share GBO for 2024.


RTD = Ready to Drink; RSP = Retail Selling Price; GBO = Global Brand Owner.
Herbalife is not affiliated with, endorsed by, or an official sponsor or partner of FIFA or the 2026 FIFA World Cup™. All trademarks are the property of their respective owners.

អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

 

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 34

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
Thida Pet
June 6 2026
52 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
Sreymom Cha
June 5 2026
70 views

#អត្ថបទ PR

មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
Tror Sopheap
June 3 2026
121 views

#អត្ថបទ PR

ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា
Tror Sopheap
June 2 2026
47 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
136 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
198 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia