អត្ថបទ PR
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"


ក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ បេះដូងជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងជាកម្លាំងផ្លូវចិត្ត។ បេះដូងដែលមានសុខភាពល្អមិនត្រឹមតែជួយឱ្យអ្នករស់នៅបានយ៉ាងពេញលេញប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយក្នុងការជំរុញថាមពលសម្រាប់ការរស់នៅប្រកបដោយភាពស្វាហាប់ ថែរក្សាមនុស្សជាទីស្រឡាញ់ និងរីករាយជាមួយគ្រាដ៏មានអត្ថន័យក្នុងជីវិត។
 S
បេះដូង គឺជាសរីរាង្គដែលធ្វើការឥតឈប់ឈរ ២៤/៧ ដើម្បីរក្សាជីវិតទាំងមូល តាមទស្សនៈវិទ្យាសាស្ត្រ បេះដូងធ្វើការឥតឈប់ឈរ ដោយលោតជាង ១០០,០០០ ដងក្នុងមួយថ្ងៃ និងបូមឈាមប្រមាណ ៥ លីត្រក្នុងមួយនាទី ដើម្បីបញ្ជូនឈាម អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់រាងកាយទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានការយល់ច្រឡំជាទូទៅជាច្រើន ដោយគិតថា ជម្ងឺបេះដូងកើតមានតែចំពោះមនុស្សចាស់ អ្នកធាត់លើសទម្ងន់ ឬជាជម្ងឺតំណពូជ។ តែជាក់ស្តែង ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយអាចវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលយូរ ដោយមានសញ្ញាព្រមានតិចតួច ឬស្ទើរតែមិនមានសញ្ញាអ្វីទាំងអស់។
ប៉ុន្តែជាសំណាងល្អ យោងតាមសហព័ន្ធបេះដូងពិភពលោក (WHF) និងអង្គការសុខភាពពិភពលោក (WHO) ហានិភ័យនៃជម្ងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលអាចការពារបានរហូតដល់ ៨០% តាមរយៈការផ្លាស់ប្តូររបបអាហារ របៀបរស់នៅ និងការធ្វើសកម្មភាពហាត់ប្រាណជារៀងរាល់ថ្ងៃ។ លោកអ្នកប្រាកដជាភ្ញាក់ផ្អើលដោយគ្រាន់តែមានសកម្មភាពសាមញ្ញៗធម្មតាជារៀងរាល់ថ្ងៃក៍អាចធ្វើឱ្យបេះដូងមានសុខភាពល្អបានដែរ។ នេះក៏ជាមូលហេតុដែល Simply បានបង្កើតសៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ដែលប្រមូលផ្តុំនូវការណែនាំផ្អែកលើវិទ្យាសាស្ត្រ និងងាយស្រួលអនុវត្ត ដើម្បីជួយថែរក្សាសុខភាពបេះដូង។2
អាហារដែលល្អសម្រាប់សុខភាពបេះដូង
រាល់អាហារនីមួយៗ មិនត្រឹមតែផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់យើងក្នុងការថែរក្សាសុខភាពបេះដូងផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់នេះ សៀវភៅណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ" ផ្តល់ជូននូវចំណេះដឹងអំពីការរៀបចំរបបអាហារបែបវិទ្យាសាស្ត្រ និងការជ្រើសរើសអាហារដែលសមស្របសម្រាប់សុខភាពបេះដូង។
 
បរិមាណអាហារដែលត្រូវបានណែនាំ គឺពាក់កណ្តាលជាបន្លែ និងផ្លែឈើចម្រុះពណ៌ មួយភាគបួនជាគ្រាប់ធញ្ញជាតិ និងមួយភាគបួនទៀតជាប្រូតេអ៊ីន ដូចជា ត្រី ស៊ុត និងសណ្តែក។
 3
សៀវភៅណែនាំនេះមានបញ្ចូលនូវមុខម្ហូបល្អសម្រាប់សុខភាពបេះដូង ដែលអ្នកអាចចម្អិនញុំាបានក្នុងជីវិតប្រចាំថ្ងៃ។
ដើម្បីបង្កើនតម្លៃអាហារូបត្ថម្ភនៃមុខម្ហូបដែលល្អសម្រាប់សុខភាពបេះដូង ការជ្រើសរើសគ្រឿងផ្សំដែលត្រឹមត្រូវគឺជាកត្តាសំខាន់។ ខ្លាញ់នៅក្នុងរបបអាហារ គឺជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ទាំង ៤ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ ហើយប្រេងសម្រាប់ចម្អិនអាហារគឺជាប្រភពដ៏សំខាន់នៃខ្លាញ់នេះ។ អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឱ្យផ្តល់អាទិភាពដល់ការជ្រើសរើសប្រេងឆា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់សុខភាពបេះដូង ដូចជាប្រេងឆា Simply សណ្តែកសៀង (សម្បូរ Omega 3-6-9) Simply ប្រេងកន្ទក់ (សម្បូរសារធាតុ Gamma Oryzanol) Simply ប្រេងផ្កាឈូករ័ត្ន (សម្បូរ Vitamin E) ដែលរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ និងការពារសុខភាពបេះដូង។4
ការជ្រើសរើសប្រេងឆាជារឿងសាមញ្ញប៉ុន្តែនេះជាការរួមចំណែកកាត់បន្ថយកូឡេស្តេរ៉ូលអាក្រក់ក្នុងរបបអាហារ។
ការធ្វើចលនា ១០ នាទីជារៀងរាល់ថ្ងៃ ដើម្បីបេះដូងមានសុខភាពល្អ
ការធ្វើចលនាត្រឹម ១០ នាទីជារៀងរាល់ថ្ងៃ គឺជាវិធីដ៏សាមញ្ញមួយ ដើម្បីបង្កើត និងរក្សាទម្លាប់ល្អសម្រាប់សុខភាពបេះដូង។ សៀវភៅណែនាំនេះ ណែនាំលំហាត់ប្រាណខ្លីៗ ដែលមានចលនាសាមញ្ញចំនួន ១០ ដោយចលនានីមួយៗចំណាយពេលប្រហែល ៣០ វិនាទីប៉ុណ្ណោះ។5
 
លំហាត់ប្រាណសាមញ្ញៗ ដែលគ្រប់គ្នាអាចអនុវត្តបានយ៉ាងងាយស្រួល នៅផ្ទះ ឬក្នុងពេលសម្រាកនៅកន្លែងធ្វើការ។
រក្សារបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីពង្រឹងសុខភាពបេះដូង
មនុស្សជាច្រើនទើបតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះសុខភាពបេះដូង នៅពេលដែលមានរោគសញ្ញារួចហើយ ខណៈដែលមានកត្តាហានិភ័យមួយចំនួនដូចជា ជម្ងឺលើសសម្ពាធឈាម ឬកម្រិតកូឡេស្តេរ៉ូលខ្ពស់ តែងតែវិវត្តទៅដោយស្ងៀមស្ងាត់ក្នុងរយៈពេលជាច្រើនឆ្នាំ។ ដូច្នេះ ការថែរក្សាសុខភាពបេះដូង គួរចាប់ផ្តើមពីការកសាងរបៀបរស់នៅដែលមានសុខភាពល្អ ចាប់ពីថ្ងៃនេះតទៅ។
សៀវភៅណែនាំនេះ ណែនាំទម្លាប់សាមញ្ញៗ ដែលជួយពង្រឹងសុខភាពបេះដូង ដូចជា កាត់បន្ថយការជក់បារី និងការពិសាគ្រឿងស្រវឹង គ្រប់គ្រងភាពតានតឹង ពិនិត្យសុខភាពជាប្រចាំ និងតាមដានសូចនាករសំខាន់ៗ ដូចជា សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI)។ ការអនុវត្តទម្លាប់ទាំងនេះជាប្រចាំ អាចរួមចំណែកថែរក្សាសុខភាពបេះដូងក្នុងរយៈពេលវែង។6
 
សម្ពាធឈាម កម្រិតកូឡេស្តេរ៉ូល និងសន្ទស្សន៍ម៉ាសរាងកាយ (BMI) គឺជាសូចនាករសំខាន់ ៣ ដែលគួរតែត្រូវបានតាមដានជាប្រចាំ ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំ។

បេះដូងដែលមានសុខភាពល្អ ចាប់ផ្តើមពីទម្លាប់ល្អៗ ដែលត្រូវបានរក្សាជារៀងរាល់ថ្ងៃ។ ស្វែងយល់បន្ថែមអំពីគន្លឹះថែរក្សាសុខភាពបេះដូង នៅក្នុងសៀវភៅណែនាំនេះ ហើយចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីបេះដូងរបស់អ្នកចាប់ពីថ្ងៃនេះ។

Hang Chhengly
អំពីអ្នកនិពន្ធ
Greetings, I'm Chhengly Hang, Senior Sales and Marketing Consultant Baksey Media( Business Cambodia, Technology Cambodia, and Healthy Cambodia). 068 944448.

អត្ថបទសរុប៖ 1

អត្ថបទទាក់ទង

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
86 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
30 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
18 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
38 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
58 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
63 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia