អត្ថបទ PR
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា: ចាប់ពីពេលនេះតទៅ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចរីករាយជាមួយភេសជ្ជៈអុីយ៉ុងបំពេញជាតិទឹកដែលខ្លួនចូលចិត្ត ដោយទំទុកចិត្ត និងសុវត្ថិភាពបំផុត។ ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) បានសហការជាផ្លូវការជាមួយក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. នៃប្រទេសជប៉ុន ក្នុងនាមជាអ្នកនាំចូល និងចែកចាយស្របច្បាប់ផ្តាច់មុខនូវភេសជ្ជៈប៉ូការី ស្វេត (POCARI SWEAT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។  

កិច្ចសហប្រតិបត្តិការនេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម ដែលនឹងនាំមកនូវភេសជ្ជៈប៉ូការី ស្វេត (POCARI SWEAT) ម៉ាកពិតប្រាកដ និងមានគុណភាពខ្ពស់ ទាំងប្រភេទកំប៉ុង និងប្រភេទដប ដែលផលិតឡើងតាមស្តង់ដារដ៏ត្រឹមត្រូវបំផុត យកមកដាក់លក់ដោយផ្ទាល់នៅតាមបណ្តាហាងទំនិញ និងផ្សារទំនើបនានានៅទូទាំងប្រទេស។

 

Photo 2026 07 13 17 15 18

 

ភេសជ្ជៈប៉ូការី ស្វេត (POCARI SWEAT) មានប្រភពដើមមកពីប្រទេសជប៉ុន និងទទួលបានការទុកចិត្តទូទាំងសកលលោកអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ភេសជ្ជៈនេះមិនមែនគ្រាន់តែជាភេសជ្ជៈធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងយ៉ាងពិសេសផ្អែកលើគំនិតផ្តួចផ្តើមបែបវិទ្យាសាស្ត្រនៃ «ទឹកសេរ៉ូម» (Intravenous Solution) ដែលស្រាវជ្រាវ និងអភិវឌ្ឍដោយក្រុមហ៊ុនឱសថឈានមុខគេនៅប្រទេសជប៉ុន។ ដោយសារតែសមាសធាតុផ្សំរបស់វាមានលក្ខណៈប្រហាក់ប្រហែលគ្នាយ៉ាងខ្លាំងទៅនឹងសារធាតុរាវនៅក្នុងរាងកាយមនុស្ស ប៉ូការី ស្វេត អាចជួយបំពេញជាតិទឹក និងអុីយ៉ុងសំខាន់ៗបានលឿន ព្រមទាំងជួយរក្សាជាតិទឹកនៅក្នុងរាងកាយបានយូរជាងទឹកធម្មតា ដែលជួយឱ្យលោកអ្នកមានភាពស្រស់ស្រាយជានិច្ច គ្រប់អាកាសធាតុនៃប្រទេសកម្ពុជា។

ស្របពេលដែលផលិតផលនេះកំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ក៏មានផលិតផលដែលគ្មានច្បាប់អនុញ្ញាត និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ កំពុងត្រូវបានចរាចរណ៍កាន់តែច្រើននៅលើទីផ្សារផងដែរ។ ផលិតផលទាំងនោះ ពុំបានគោរពតាមស្តង់ដានៃការដឹកជញ្ជូន និងការរក្សាទុក ព្រមទាំងខ្វះការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងសីតុណ្ហភាពតឹងរ៉ឹង ដើម្បីរក្សាគុណភាពដើមនៃផលិតផលនោះឡើយ។ អាស្រ័យហេតុនេះហើយ ការទិញផលិតផលពីប្រភពដែលគ្មានការបញ្ជាក់ច្បាស់លាស់ទាំងនេះមកទទួលទាន អាចធ្វើឱ្យអ្នក និងក្រុមគ្រួសារប្រឈមនឹងគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរបាន។

 

1

 

ការជ្រើសរើសភេសជ្ជៈបំពេញជាតិទឹក ប៉ូការី ស្វេត (POCARI SWEAT) ដែលនាំចូលស្របច្បាប់ និងចែកចាយដោយក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) គឺជាការធានាតែមួយគត់ដែលលោកអ្នកនឹងទទួលបាននូវភេសជ្ជៈដែលមានសុវត្ថិភាព ផលិតផលពិតប្រាកដ និងមានការគាំទ្រផ្នែកវិទ្យាសាស្ត្រត្រឹមត្រូវ។ នាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុននាំចូលខុសច្បាប់ទាំងឡាយ ដើម្បីលុបបំបាត់ផលិតផលគ្មានសុវត្ថិភាពចេញពីទីផ្សារ។

សូមស្វែងរកជាវភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) ទាំងប្រភេទដប និងកំប៉ុងដែលមានការនាំចូលស្របច្បាប់នៅតាមបណ្តាហាងលក់រាយដែលបានទទួលស្គាល់ត្រឹមត្រូវនៅជិតលោកអ្នកបំផុតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានភេសជ្ជៈបំពេញជាតិទឹកដ៏ស័ក្តិសមសម្រាប់ជំនួយដល់សុខភាពរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ https://www.facebook.com/PocariSweatCambodiaIon

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 24

អត្ថបទទាក់ទង

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
267 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
92 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
64 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
100 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
131 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
85 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia