អាហារ
ពេលព្រឹកផឹកភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពល្អ
Tror Sopheap
May 18 2026
7.3 K views

តាមលោកវេជ្ជបណ្ឌិត ឈាង ស៊ីដេត ឯកទេសថ្លើម ក្រពះពោះវៀន និងឬសដូងបាត នៃមន្ទីរពេទ្យ EKIP Medical Centre អេគីប មេឌីខល បានលើកឡើងថា អ្នកមានទម្លាប់ផឹកស្រាមួយអាទិត្យត្រឹមតែពីរទៅបីដង មិនត្រឹមតែប៉ះពាល់ក្រពះពោះវៀននោះទេ វាប៉ះដល់ថ្លើម និងសរសៃឈាមថែមទៀត។ ដោយសារមនុស្សសព្វថ្ងៃនេះ រវល់ច្រើនគ្មានពេលហាត់ប្រាណបញ្ចេញញើស បញ្ចេញជាតិពុលធ្វើឱ្យសុខភាពចុះខ្សោយម្តងបន្តិចៗ ដោយអត់ដឹងខ្លួននោះទេ។ ដើម្បីការពារថ្លើម និងតម្រងនោមចេញពីជាតិពុល អ្នកគួរពិសារភេសជ្ជៈ ៣នេះពេលព្រឹក៖

១. ពិសារទឹកពេលព្រឹក ពេលអ្នកផឹក​ទឹក​មួយកែវជួយរក្សាជាតិនៅក្នុង​ទឹកនោម​ឱ្យ​ថ្លាជាមួយការបញ្ចេញចោល​កាកសំណល់​និងជាតិពុលពីតម្រងនោមឱ្យមានសុខភាពល្អ។ តាមវេជ្ជបណ្ឌិត Kerry Willis មានប្រសាសន៍ថា ការ​ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជា​មធ្យោបាយ​ដ៏ល្អជួយកាត់បន្ថយ​ហានិភ័យ​គ្រួស​ក្នុង​តម្រង​នោមបាន​​ពាក់កណ្តាល​។​ ការ​ផឹកទឹកច្រើនពេលព្រឹក និងពេលថ្ងៃនោះ នេះជា​យុទ្ធសាស្ត្រ​លាងជាតិពុលចេញពីថ្លើមនិង​តម្រង​នោមឱ្យមានសុខភាពល្អ។

២. ពិសារកាហ្វេពេលព្រឹកក៏ជួយថ្លើមដែរ៖ ការពិសារកាហ្វេចាប់ពី ៣ ទៅ ៤ពែងក្នុងមួយថ្ងៃជួយកាត់បន្ថយការវិវត្ត និងអត្រាស្លាប់ដោយសារជំងឺថ្លើមរ៉ាំរ៉ៃបានយ៉ាងមានប្រសិទ្ធភាពខ្ពស់តាមគេហទំព័រ Healthy បានចុះផ្សាយពី​មនុស្ស​ចូលរួម​​ច្រើន​ជាង ៤សែននាក់បានបញ្ជាក់ថា អ្នក​​ពិសារ​កាហ្វេ​ពីរ​ពែង​ក្នុង​ ​ថ្ងៃជួយបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​បាន​ ៤៤%ឯណោះ។​ 

៣. តែស្លឹកគ្រៃឆុងផឹកពេលព្រឹកពិតជាមានប្រយោជន៍ជួយការពារនិងកាត់បន្ថយជំងឺមហារីកសុដន់ ជាពិសេសការពារជំងឺមហារីកថ្លើមដោយសារមានសារធាតុមានក្នុងស្លឹកគ្រៃគឺ citral នេះបើយោងតាមរយៈការសិក្សាចេញពីមន្ទីរពិសោធន៍។ សម្រាប់តែស្លឹកគ្រៃក៏មានប្រយោជន៍ជួយដល់ការបន្សាបជាតិពុលចេញពីតម្រងនោម ​និងធ្វើឱ្យតម្រងនោមសកម្មមុខងារជាងមុន និងសុខភាពល្អជាងមុនដែរ។ 

ដូច្នេះហើយ! ពេលព្រឹកអ្នកពិសារភេសជ្ជៈទាំង ៣នេះ ជួយថ្លើម និងតម្រងនោមមានសុខភាពល្អ។ បើអ្នកបន្ថែមទម្លាប់ផ្សេងទៀតដូចជាការហាត់ប្រាណ គេងឱ្យបានគ្រប់គ្រាន់ និងជៀសវាងភេសជ្ជៈគ្រឿនស្រវឹងឬភេសជ្ជៈផ្អែមជាដើមនោះ ច្បាស់ណាស់! សុខភាពថ្លើម និងតម្រងនោមកាន់តែគ្មានជាតិពុលច្រើននោះទេ។ ពេលអ្នកមានទម្លាប់ល្អ អ្នកគ្មានថ្ងៃឈឺនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកចំណាយលុយលើអាហារ កាហ្វេ និងអ្វីៗជាច្រើនរាល់ថ្ងៃ ប៉ុន្តែភ្លេចថែរក្សាថ្លើមជាមួយ DEVER PLUS ជួយបន្សាបជាតិពុល និងជួយ​ការពារថ្លើមបានល្អ

៨៣

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia