ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
នៅថ្ងៃទី​១៥​ ឧសភានេះ​ មារាយការណ៍ពីការផ្ទុះឡេីងជំងឺ​ អេបូឡានៅប្រទេសកុងហ្គោ (DRC)​ ទ្វីប​អាហ្វ្រិក​ ។ មានករណីសង្ស័យចំនួន ២៤៦ ករណី និងអ្នកស្លាប់ចំនួន ៦៥ នាក់​ ។ ជំងឺ អេបូឡា ឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសារធាតុសរីរាង្គរបស់អ្នកជំងឺ ។ ចេញរោគសញ្ញាជាមធ្យម​ ចាប់ផ្តើមពី 8 ទៅ 10 ថ្ងៃបន្ទាប់ពីការប៉ះពាល់​អ្នកជំងឺ​ ។

ចេញរោគសញ្ញារួមមាន គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក និង វិវត្តិទៅជា ហូរឈាមធ្ងន់ធ្ងរ និងខ្សោយតម្រងនោម និងសរីរាង្គដទៃទៀត ។ មាន វ៉ាក់សាំងចាក់ប្រភេទ​ Ervebo​ មិន​មាន​ឱសថ​ព្យាបាល​ ការព្យាបាលពឹងលេី​ការព្យាបាល​គាំទ្រ​វេជ្ជសាស្ត្រ​ ។

ក្នុងពេលជាមួយគ្នានេះដែរ​ ក្រសួងសុខាភិបាលអ៊ូហ្គង់ដាបានរាយការណ៍ពីថ្ងៃសុក្រ​ ១៥​ ឧសភា​ ថា ប្រទេសអ៊ូហ្គង់ដា​(នៅទ្វីអាហ្វ្រិកដែរ)​ បានបញ្ជាក់ពីការផ្ទុះឡើងនៃជំងឺវីរុសអេបូឡាដ៏ឆ្លងខ្លាំង ដោយបន្ថែមថាការផ្ទុះឡើងនេះពាក់ព័ន្ធនឹងពូជ Bundibugyo។ ក្រសួងបាននិយាយថា ករណីនេះគឺជាការឆ្លងមេរោគដែលនាំចូលពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ អ្នកជំងឺបានស្លាប់នៅក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់នៅថ្ងៃទី ១៤ ខែឧសភា បន្ទាប់ពីវិវត្តទៅជារោគសញ្ញាហូរឈាម។

គ្រប់អ្នកដំណេីរធ្វេីដំណេីរមកពីប្រទេសខាងលេី​ ឬឆ្លងកាត់ប្រទេសទាំងពីរខាងលេី​ និងមានរោគសញ្ញា​ គ្រុនក្តៅ ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល ឈឺពោះ​ និងឈឺបំពង់ក សូមទៅពិគ្រោះជំងឺនៅ​មន្ទីរពេទ្យ​ ឬទូរស័ព្ទទៅលេខ​ ១១៥​ ។
Screenshot 2026 05 16 at 10.03.13 in the Morning
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia