កុមារ
ឪពុកម្តាយតាមដានកូនផង នេះជាសញ្ញាកូនខ្វះក្តីស្រឡាញ់ ខ្វះភាពកក់ក្តៅ
Tror Sopheap
May 14 2026
3.8 K views

បទពិសោធន៍ក្នុងវ័យកុមារ អាចបង្កើតចរិតលក្ខណៈយុវភាពរបស់យើង។ យ៉ាងណាមិញបើតាមការស្រាវជ្រាវចិត្តវិទ្យាពីស្ថាប័ន Hack Sprit បានឱ្យដឹងថាកុមារដែលខ្វះភាពកក់ក្តៅ តែងលេចឡើងនូវសញ្ញាចំនួន៥នេះជារឿយៗ នៅពេលដែលគេជាមនុស្សធំពេញវ័យ។

១. ពិបាកទុកចិត្តអ្នកដទៃ៖ កុមារដែលខ្វះភាពកក់ក្តៅនិងខ្វះការទទួលស្គាល់ ច្រើនតែធំពេញវ័យឡើងនិងមានផ្នត់គំនិតពិបាកជឿជាក់ ហើយគ្មានទំនុកចិត្តលើអ្នកដទៃ ឬមានគំនិតគិតថាអ្នកដទៃនឹងរុញច្រានឬរិះគន់សមិទ្ធផលរបស់ខ្លួនក្នុងរូបភាពណាមួយជាដើម។

២. រិះគន់និងមិនពេញចិត្តខ្លួនឯង៖ ជារឿយៗកុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ តែងតែរិះគន់នឹងមិនពេញចិត្តខ្លួននៅពេលពួកគេពេញវ័យ ដូចជាការបន្ទោសខ្សែជីវិតខ្លួនឯង​ បន្ទោសរូបរាងមិនស្អាតនិងតែងតែបន្ទោសខ្លួនឯង នៅពេលដែលខ្លួនបានធ្វើខុស មិនថាកំហុសតូចឬធំនោះទេ គឺតែងដាក់បន្ទុកលើខ្លួនឯងជានិច្ច។

៣. ផ្គាប់ចិត្តគេខ្លាំង៖​ មិនថានៅក្នុងរូបភាពទំនាក់ទំនងប្រភេទណានោះទេ កុមារដែលធំឡើងដោយភាពខ្វះភាពកក់ក្តៅ តែងតែផ្គាប់ចិត្តអ្នកដទៃខ្លាំងដើម្បីទទួលបានការគាំទ្រទទួលស្គាល់និងភាពកក់ក្តៅ ជាពិសេសនៅក្នុងទំនាក់ទំនងមិត្តភក្តិនិងទំនាក់ទំនងស្នេហា។

៤. ខ្លាចការបដិសេធ៖ ជាធម្មជាតិរបស់មនុស្សទទួលដែលចង់បានការទទួលយកនិងក្តីស្រឡាញ់ហើយមិនចូលចិត្តការបដិសេធ ប៉ុន្តែសម្រាប់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅតែងខ្លាចនិងពិបាកទទួលយកនូវការបដិសេធជាខ្លាំង ពីព្រោះតាមបទពិសោធន៍កុមារភាពរបស់ពួកគេ ការបដិសេធគឺជារឿងមួយដែលធ្លាប់ធ្វើឱ្យកុមារទាំងនោះមានស្នាមឈឺចាប់។

៥. រឹងមាំហើយបត់បែន៖ នេះជាចំណុចពិសេសមួយរបស់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ ប៉ុន្តែពេលគេពេញវ័យគេនឹងក្លាយជាមនុស្សមានភាពធន់នឹងការឈឺចាប់ អាចរឹងមាំដោយខ្លួនឯង និងមានភាពបត់បែនប្រែប្រួលទៅតាមកាលៈទេសៈឬស្ថានភាពដែលពួកគេរស់នៅ។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
218 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
874 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
772 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
200 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia