កុមារ
កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ

ឪពុកម្តាយតែងតែចង់ឱ្យកូនមានបញ្ហា មានសមត្ថភាពពូកែ និងផ្លូវចិត្តតាន់នោះ អ្នកត្រូវបង្រៀនតាមក្បួនឱ្យបានត្រឹមត្រូវ។ ព្រោះតែអនាគតកូនរបស់អ្នកស្ថិតលើអ្នកជាកំណត់ឱ្យ កូនប្រៀបដូចជាក្រដាសសមួយសន្លឹកអ៊ចឹងដែរ។ ឳពុកម្តាយត្រូវរៀនសូត្ររឿង ៣នេះឱ្យកូនមានបញ្ញាមានផ្លូវចិត្តតាន់ដល់ធំឡើង។

១-ការផ្ដល់ឱកាស(បើកចំហ)៖ តាមអ្នកស្រី Roni Reichbard មានអាយុ៤៧ឆ្នាំ បាននិយាយថា គ្រួសារនៅក្នុងប្រទេសអ៊ីស្រាអែលតែងតែបើកចំហ(ផ្ដល់ឱកាស)សម្រាប់កូនណាស់កែខ្លួនឬមានទំនួលខុសដោយខ្លួនឯង(គេបង្រៀនកូនឱ្យចេះធ្វើជាម្ចាស់លើជីវិតដោយខ្លួនពីតូចឱ្យហើយ)។ បើនិយាយទៅជនជាតិអ៊ីស្រាអែលត្រូវបានគេទទួលស្គាល់ថាជាមនុស្សចេញក្រៅដោយសេរីភាព និងមានភាពកក់ក្ដៅខ្លាំង។ វាគឺជារឿងពិត ហើយជនជាតិអ៊ីស្រាអែលមិនប្រើនៅការប្រៀនប្រដៅកូនដោយភាពឃោរឃៅនោះទេវាប៉ះពាល់បញ្ញានិងផ្លូវចិត្តរបស់កូនពេលធំឡើង។ ដូចនេះហើយគ្រួសាររបស់អ្នកស្រីចឹង គ្រួសាររបស់អ្នកស្រីតែងផ្ដល់ការគោរពរច្រើនចំពោះកូនៗ បើទោះបីជាពួកគេនៅក្មេងក្ដី។ លើសពីនេះទៅទៀត ក្នុងនាមយើងជាឪពុកម្ដាយគេ យើងត្រូវកត់សម្គាល់នូវអ្វីដែលកូនៗកំពុងគិត និងអ្វីដែលកូនៗចង់បាន។

២.អនុញ្ញាតឱ្យពួកគេធ្វើការងារខ្លះ៖ ឪពុកម្តាយមិនតិចទេដែលទំនងជាទម្រើសកូន និងផ្តល់នូវរង្វង់ឱ្យកូនមានសុខហួសហេតុពេក ជាហេតុនាំឱ្យកូនមានទម្លាប់ទម្រើសពីណែនាំអប់រំជាដើម។ ដូច្នេះក៏អនុញ្ញាតឱ្យពួកគេធ្វើការងារនិងស្គាល់អំពីតម្លៃនៃការងារនោះនៅពេលពួកគេធំឡើងនិងធ្វើឱ្យពួកតស៊ូនិងឱ្យតម្លៃលើការងារ​ដែលពួកគេកំពុងធ្វើរហូតក្លាយជាបុគ្គលឆ្នើម។ បើអ្នកមិនបង្រៀនកូនឱ្យស្រឡាញ់ការងារទេ ខ្លាចកូននឿយហត់នោះ ពេលក្រោយផ្លូវចិត្តរបស់ឪពុកម្តាយច្បាស់ជានឿយហត់ជាងនេះទៅទៀត។ ការបង្រៀនកូនឱ្យធ្វើការតូចៗ ដើម្បីឱ្យពួកគេចេះបែងចែកការងារឱ្យមានប្រសិទ្ធិភាពពីតូច។ ព្រោះភាពឆ្លាតវៃរបស់កូនៗ ក៏ចេញពីអ្នកឪពុកម្តាយបង្រៀនឱ្យធ្វើការងារ និងផ្តល់ជំនួយណែនាំជាគំនិត ឬបង្រៀនជាគំរូបន្ថែមនេះឯង។ និយាយឱ្យខ្លីថា ការងារជាបញ្ញាបង្រៀនមនុស្សឱ្យចេះ។

៣. សុខភាពផ្លូវចិត្ត៖ ឪពុកម្ដាយត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយរបស់កូនៗ នៅក្នុងនោះដែរ មានរបាយការណ៍មួយបានលើកឡើងថា ការនាំកូនហាត់ប្រាណនឹងធ្វើឱ្យសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពប្រសើរឡើង។ បន្ទាប់ពីធ្វើលំហាត់ប្រាណរួចឪពុកម្ដាយត្រូវតែរៀបចំនូវចំណីអាហារដូចជា ផ្លែឈើ ទឹក ទឹកដោះគោ និងអាហារសុខភាពនានាផ្ដល់ដល់កូន ដើម្បីឱ្យកូនៗទទួលបាននូវថាមពើរាងកាយពេញលេញ ចៀសឆ្ងាយពីជំងឺនានា។ នេះជាតាមសម្តីរបស់អ្នកនិពន្ធ Christine Bennett ។ អាហារល្អនិងលំហាត់ប្រាណប៉ូវសុខភាពកូនអ្នករឹងមាំហើយផ្លូវចិត្តតាន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
218 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
874 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
772 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
200 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia