កុមារ
ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត

ពាក្យសម្ដីរបស់ឪពុកម្តាយពិតជាមានឥទ្ធិពលលើកូនណាស់។ សម្តីនេះអាចជាថ្នាំទិព្វសម្រាប់លើកទឹកចិត្ត និងបំផ្លាញទំនុកចិត្តកូនថែមទៀត។ ខាងក្រោមនេះជាពាក្យសម្តីទាំង៥ របស់ឪពុកម្តាយ កុំនិយាយដាក់កូន៖

១/. កុំនិយាយថា ហេតុអ្វីកូនឯងមិនពូកែដូចជាគេ?៖ ការប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដទៃ មិនមែនជាការជំរុញឱ្យកូនខំប្រឹងទេ វាជាការបំបាក់ស្មារតី និងទឹកចិត្តកូនទៅវិញទេ។ វាធ្វើឱ្យកុមារមានអារម្មណ៍ថាខ្លួនអន់គ្មានតម្លៃ ហើយពេលធំឡើង សូម្បីតែសមត្ថភាពក៏ចុះខ្សោយដែរ។

២/. កុំនិយាយថា កូនឯងធ្វើអីក៏មិនកើត ឬមួយកូនឯងក៏ល្ងង់!៖ ពេលកូនធ្វើខុស ហើយឪពុកម្តាយប្រើពាក្យស្ដីបន្ទោសទៅលើបុគ្គលិកលក្ខណៈដូចជា ល្ងង់, អន់, ខ្ជិល ជំនួសឱ្យការកែតម្រូវសកម្មភាព ធ្វើឱ្យកូនជឿថាខ្លួនគេពិតជាគ្មានកំណើតមែន។ អារម្មណ៍ ចំពោះផលអវិជ្ជមាន កូននឹងឈប់ព្យាយាមធ្វើរឿងថ្មីៗ ព្រោះខ្លាចខុស និងខ្លាចត្រូវគេមើលងាយ។

៣/.កុំនិយាយថា បើមិនស្ដាប់បង្គាប់ ម៉ែ/ពុក នឹងឈប់ស្រឡាញ់ហើយ!៖ ការយកក្ដីស្រឡាញ់មកធ្វើជាលក្ខខណ្ឌ ដើម្បីបង្ខំឱ្យកូនស្ដាប់បង្គាប់ ជាកំហុសធ្ងន់ធ្ងរ។ កូនត្រូវការអារម្មណ៍សុវត្ថិភាពពីឪពុកម្ដាយបំផុត។ បើអ្នកនិយាយពាក្យនេះដាក់កូនញឹក នឹងធ្វើឲ្យកុមារធំធាត់ឡើងដោយផ្សារភ្ជាប់ជាមួយអារម្មណ៍មិនសុវត្ថិភាព និងពិបាកក្នុងការបង្កើតទំនាក់ទំនងជាមួយគ្រួសារថែមទៀត។

៤/.កុំនិយាយថា កុំចេះដឹងរឿងចាស់ទុំ!៖ នៅពេលកូនសួរ ឬព្យាយាមបញ្ចេញមតិ ហើយត្រូវបានកាត់ផ្ដាច់ដោយពាក្យនេះ វានឹងបង្រៀនឱ្យកូនក្លាយជាមនុស្សដែលមិនហ៊ានតវ៉ា ធ្វើឱ្យកូនខ្សោយការនិយាយពេលធំឡើងផងដែរ។ 

៥/. កុំនិយាយថា ឱ្យតែបានដូចចិត្តឯងម្ដងទៅ!៖ ការនិយាយពាក្យនេះបង្ហាញពីការលែងចង់អប់រំ ឬការចុះចាញ់ចំពោះទង្វើមិនល្អរបស់កូន។ វាកូននឹងយល់ថាគេអាចធ្វើអ្វីតាមចិត្តបានទាំងអស់ ដោយមិនខ្វល់ពីវិន័យ ដែលនាំឱ្យក្លាយជាមនុស្សពិបាកគ្រប់គ្រងក្នុងសង្គម៕ 

« អប់រំកូនឱ្យខ្លាំង ជាធនធានរបស់កម្ពុជា ជាស្នាមញញឹមរបស់ឪពុកម្ដាយ » សៀវភៅ១ក្បាលនេះនិងចេញលក់នៅ ចុងខែ ៧នេះ។ សម្រាប់ការកក់ទុកនឹងទទួលបានតម្លៃពិសេស និងការចូលរួមកម្មវិធីសិក្ខាសាលា « ចិត្តសាស្ត្រ ចិញ្ចឹមកូន » ដោយឥតគិតថ្លៃ ទំនាក់ទំនងកក់តាម ឬសាកសួរលម្អិតតាម https://t.me/BusinessCambodiaBook

០

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
210 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
863 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
762 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
192 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia