កុមារ
ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

ឪពុកម្តាយគ្រប់រូប សុទ្ធតែចង់ធ្វើជាគំរូដ៏ល្អនិងរឹងមាំសម្រាប់កូនៗ ប៉ុន្តែពេលខ្លះសកម្មភាពរបស់យើងផ្ទាល់មិនសមស្របនឹងដំបូន្មាន ដែលយើងបានប្រដៅកូនឱ្យធ្វើនោះទេ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ឪពុកម្តាយបើចង់ធ្វើជា​ គំរូល្អដល់កូនៗមែន ត្រូវឈប់ធ្វើសកម្មភាព ទាំង៣នេះជាបន្ទាន់។

១. ​​ចង់បានអ្វីមួយភ្លាមៗ៖ កុំឱ្យកូនរស់នៅក្នុងពិភពនៃការផ្តល់ឱ្យច្រើន​ជ្រុលពេកជាពិសេស នៅពេលឱពុកម្តាយ ធ្វើទង្វើឬការងារណាដែលបង្ហាញអំពីភាពងាយស្រួល និងការចង់ ហើយទទួលបានអ្វីមួយភ្លាមៗ។ បែបនេះពួកគេនឹងមិនបានឃើញរូបភាព​អត់ធ្មត់ ភ្លេចឱ្យ​តម្លៃលើ​ការ​លះបង់​និង​ការ​ខិតខំ ។ ឧទាហរណ៍សាមញ្ញដូចជាការចាយលុយស្រួលៗ ក៏អាចធ្វើឱ្យកូនៗគិតថាលុយក៏ជារបស់ស្រួលរកដែរ។ 

បើផ្អែកតាមការសិក្សាដ៏ល្បីតៗគ្នាមួយ គេធ្វើតេស្តកុមារជាមួយស្ករ Marshmallow កុមារទាំងនោះត្រូវបានផ្តល់ជម្រើសរវាងការញ៉ាំ Marshmallow តែ១បានភ្លាមៗ ឬត្រូវរង់ចាំ ១៥ នាទី សិនដើម្បីទទួលបាន Marshmallow ២ ។ ប្រសិនបើកុមារណាម្នាក់ស័្មគ្រ នៅរង់ចាំ១៥នាទីនោះ គឺបង្ហាញលទ្ធផល​ថាក្មេងម្នាក់នោះនឹងមានភាពធន់ផ្នែកអារម្មណ៍ខ្ពស់ ​នៅពេលអនាគត ពួកគេនឹងអាចទទួល​បាន​ជោគជ័យខ្ពស់​ក្នុង​ការ​សិក្សា​រៀនសូត្រ។

២. ឈប់ភ្លេច​លើ ការកំណត់អទិភាពឱ្យខ្លួនឯង៖ ជារឿយៗឪពុកម្តាយដាក់តម្រូវការរបស់កូនៗមុននឹង ឱ្យតម្រូវការទៅខ្លួនឯង ដោយហេតុថាស្រឡាញ់កូន។ ប៉ុន្តែសាកគិតបន្តិចថា បើអ្នកជាពែងទទេ ពុំមានអ្វីទាំងអស់ តើអ្នកអាចចាក់តម្រូវការឱ្យទៅកូនៗបានទេ? ដូច្នេះការថែរក្សាខ្លួនឯង សុខភាពផ្លូវចិត្តនិងកាយឱ្យរឹងមាំ គឺសំខាន់ដូចគ្នានឹងការថែរក្សាកូនៗរបស់អ្នកដែរ។ ឧទាហរណ៍ថាប្រសិនបើអ្នកតែងតែនឿយហត់ តានតឹង ឬមិនសប្បាយចិត្ត មានចិត្តគំនិតអវិជ្ជមាន កូនរបស់អ្នកនឹងទទួលបានឥទ្ធិពលនោះដូចគ្នា ពួកគេនឹងគិតថាវាជារឿងធម្មតាក្នុងការបណ្តាយខ្លួនឱ្យឈឺ បណ្តាយខ្លួនឱ្យមិនសប្បាយចិត្ត។

លើសពីនេះទៅទៀត តាមអ្នកជំនាញនៅ Psych Central ក៏បានបានបញ្ជាក់ថាការដែលឪពុកម្តាយមិនចំណាយពេលសម្រាប់ ការថែទាំខ្លួនឯងនឹងអាចបណ្តាលឱ្យគាត់មាន ការអត់ធ្មត់តិចតួចបំផុតជាមួយកូនៗ។ ដូច្នេះចូរ​កុំ​មាន​អារម្មណ៍​ថាខុស​ចំពោះ​ការ​ផ្តល់​អាទិភាព​ដល់​សុខភាព និង​សុភមង្គល​របស់​អ្នក ព្រោះ​ឪពុកម្តាយ​ដែល​មាន​សុភមង្គល​ នឹងនាំ​ឱ្យ​កូន​មាន​សុភមង្គលដែរ។

៣. មិនធ្វើតាម អ្វីដែលបានបង្រៀនកូន៖ ក្មេងៗគឺជាប្រភពអាចស្រូបយកអ្វីៗជុំវិញខ្លួនគេបាន ចាប់តាំងពីពួកគេមានអាយុ៣ឆ្នាំឡើងទៅ រាប់បញ្ចូលទាំងអាកប្បកិរិយានិងសកម្មភាពរបស់មនុស្សធំ ពិសេសឪពុកម្តាយ។​ ការប្រៀនប្រដៅនិងនិយាយប្រាប់កូនគឺជារឿងងាយស្រួលទេ ដូចជាប្រាប់កូនឱ្យមានភាពគួរសម ស្មោះត្រង់ និងគោរពចាស់ទុំ។ ប៉ុន្តែប្រសិនបើសកម្មភាពរបស់អ្នកផ្ទាល់ មិនបានឆ្លុះបញ្ចាំងពីសកម្មភាពនៃភាពស្មោះត្រង់ ការគួរសម គោរព ដោយភាពជាក់ស្តែង​ ឱ្យកូនរបស់អ្នកឃើញនឹងភ្នែកទាំងគូរ ពាល់ដោយដៃទាំងពីររបស់ពួកគេនោះទេ ពាក្យសម្តីប្រៀនប្រដៅរបស់អ្នកទាំងនោះនឹង មានប្រសិទ្ធិភាពតិចតួចបំផុត៕

សៀវភៅ១ក្បាលនេះនិងចេញលក់នៅ ចុងខែ ៧នេះ។ សម្រាប់ការកក់ទុកនឹងទទួលបានតម្លៃពិសេស និងការចូលរួមកម្មវិធីសិក្ខាសាលា « ចិត្តសាស្ត្រ ចិញ្ចឹមកូន » ដោយឥតគិតថ្លៃ សូមទំនាក់ទំនងកក់តាម ឬសាកសួរលម្អិតតាម https://t.me/BusinessCambodiaBook
២១
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
222 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
875 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
774 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
202 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia