កុមារ
ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច

អ្នកស្រីវេជ្ជបណ្ឌិត Tovah Klein អ្នកជំនាញចិត្តសាស្រ្តកុមារ ជាអ្នកនិពន្ធ និងជានាយកមជ្ឈមណ្ឌល Barnard College Center for Toddler Development បានលើកឡើងថា លើផែនដីនេះគ្មាន​ឪពុក​ម្តាយណា​ដែល​ល្អ​ឥត​ខ្ចោះ​ មិនចេះធ្លោយមាត់ ស្រែកគំហុកឬស្តីបន្ទោសដាក់កូននោះ​ទេ។ ជាពិសេសនៅពេលដែលកូនៗនៅតូចៗ រករឿងច្រើននៅរៀងរាល់ល្ងាចដែលឪពុកម្តាយភាគច្រើន កំពុងហត់នឿយស្រាប់ពីការងារផងដែរ។

នៅក្នុងសៀវភៅទើបបោះពុម្ពចុងក្រោយបង្អស់របស់គាត់ មានចំណងជើងថា “Raising Resilience” អ្នកស្រី Tovah Klein បានចែករំលែកថានាងក៏ដូចឪពុកម្តាយភាគច្រើនដែរ គឺតែងស្រែកដាក់កូនៗ កាលពីពួកគេនៅតូច ជាពិសេសនៅពេលល្ងាច រាល់ពេលដែលកូនៗ រករឿងមិនញុំាអាហារនិងមិនងាយចូលគេងនៅពេលយប់។ ក្នុងនោះអ្នកស្រីបានបន្តពន្យល់ថា ការស្រែកគឺជារឿងធម្មតាទេ ដើម្បីបញ្ចេញកំហឹង។ ប៉ុន្តែក្រោយការស្រែករួច ឪពុកម្តាយត្រូវប្រញាប់សុំទោសកូនភ្លាមៗហើយប្រាប់ហេតុផលដែលពួកគេគួរធ្វើនឹងមិនគួរធ្វើ។

ពីព្រោះពាក្យសុំទោស នេះនឹងអាចដោះស្រាយអារម្មណ៍តានតឹងរបស់កុមារឱ្យធូរស្រាល បានភ្លាមៗ អំពី ការស្តីបន្ទោសខ្លួនឯង និងភាពបាក់ស្បាតរបស់ពួកគេ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ដល់សុខភាពផ្លូវចិត្តរបស់កូនៗ ។

ទន្ទឹមនឹងនេះផ្អែកលើការសិក្សារបស់ The Journal of Child Development នៅឆ្នាំ ២០១៣ ក៏បានបញ្ជាក់ផងដែរថា កុមារដែលតែងតែស្រែកយំជាប្រចាំ ទំនងជាមានបញ្ហាអាកប្បកិរិយា ដោយសារការស្តីបន្ទោសខ្លួន​ឯង និងការធ្លាក់ទឹកចិត្ត បាក់ស្បាត ក្រោយទទួលការស្រែកកំហុកពីនរណាម្នាក់ ។ ដោយឡែកផ្អែកលើការចែករំលែករបស់ អ្នកស្រី Arielle Dualan អ្នកប្រឹក្សាផ្នែកសុខភាពគ្រួសារនិងអាពាហ៍ពិពាហ៍ បានប្រាប់ពីរបៀបនិយាយសុំទោស ទៅកាន់កូនដោយឪពុកម្តាយអាចនិយាយថា “ឱ្យប៉ា/ម៉ាក់សុំទោស ប៉ុន្តែកូនមិនគួរ…ឬកូនគួរតែធ្វើ….”។

ជាការពិតណាស់ការសុំទោសទៅកាន់កូនៗមិនមែនជារឿងអន់ ឬមនុស្សចាស់មិនគួរសុំទោសក្មេងនោះទេ ប៉ុន្តែចូរចាំថា គ្មានមនុស្សណាម្នាក់ដែលមិនធ្លាប់ប្រព្រឹត្តកំហុសឆ្គងនោះទេ ក្នុងនោះបូករួមទាំងឪពុកម្តាយផង ដើម្បីបង្កើនក្តីស្រឡាញ់រវាងឪពុកម្តាយ និងកូនឡើងវិញផងដែរ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
215 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
872 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
771 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
197 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia