ព័ត៌មាន
ក្រសួងសុខាភិបាល​កម្ពុជាប្រាប់ពី​របៀបចម្លង និង​ការពារ​ខ្លួន​ពី​វីរុស​ហាន់​តាទាំង ៩ចំណុច

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វីរុសហាន់តា (Hantavirus) គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស។ រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណី វីរុសហាន់តាលើមនុស្សនៅឡើយទេ។ មនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្តា សំពោច)ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្លាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។

ថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវា ទេសចរណ៍មួយគ្រឿងដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ ៨នាក់ បញ្ជាក់វិជ្ជមាន ៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថាពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។ អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យនៃការរាលដាល ជាសកលមានកម្រិតទាប ពីព្រោះវីរុសហាន់តាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ប៉ុន្តែទោះយ៉ាងណា ក្រសួងសុខាភិបាល បានផ្សព្វផ្សាយចំណេះដឹងនិងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នក ទទួលទូរសព្ទ១១៥ និងផ្តល់សារអប់រំសង្ខេបតាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាន និងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិសោធន៍ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផងដែរ។ វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖

ទម្រង់ទី១ ជាជំងឺដែលប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះត្រូវបានរកឃើញនៅទ្វីប អាមេរិក។

ទម្រង់ទី២ ជាជំងឺដែលបង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់ដល់តម្រងនោម។ វីរុសប្រភេទនេះត្រូវ បានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកផងដែរ។

របៀបចម្លង៖ ១. តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ(កណ្តុរ កំប្រុក ស្តា សំពោច)ជាពិសេសទឹកនោម លាមក ទឹកមាត់ និងធូលីស្ងួតនៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរដែលឆ្លងវីរុសហាន់តា។
២. តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។
៣. ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។

រោគសញ្ញា៖ ១. អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។
២. ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ
៣. បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់តា នៅឡើយ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

របៀបបង្ការ៖១. រក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត។
២. បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។
៣. រក្សាទុកអាហារ និងទឹកឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព មិនឱ្យសត្វកកេរ(សត្វកណ្តុរ) ចូលប៉ះពាល់។
៤. ពេលសម្អាតកន្លែងដែលមានសត្វកកេរ(សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹក សាប៊ូ ឬទឹកលាយសារធាតុក្លរីនសម្រាប់សម្អាត។
៥. មិនត្រូវបោសធូលីស្ងួតនៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរ(សត្វកណ្តុរ) ព្រោះអាចបង្ក ឱ្យវីរុសហើរចូលខ្យល់និងចម្លងមកចូលខ្លួនយើងបាន។
៦. ធ្វើឲ្យកន្លែងដែលមានលាមកសត្វកណ្តុរសើមសិនមុនពេលសម្អាត ហើយជៀសវាងការបោសសម្អាត ស្ងួត ឬបូមធូលីលាមកសត្វកកេរ។
៧. លាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់។
៨. ក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះ ពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើ ដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់តា ក្នុងរយ:ពេលពី១ទៅ៨សប្តាហ៍ កន្លងមក សូមទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកជាបន្ទាន់។
៩. បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងដោយមន្ទីរពិសោធន៍ ត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។

៩៥

៩៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3221

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងសុខាភិបាល​កម្ពុជាប្រាប់ពី​របៀបចម្លង និង​ការពារ​ខ្លួន​ពី​វីរុស​ហាន់​តាទាំង ៩ចំណុច
Tror Sopheap
May 9 2026
823 views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.3 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.3 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ មានវិធានការហាមឃាត់ និងត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវធ្វើតាមច្បាប់
Tror Sopheap
May 5 2026
31 views

#ព័ត៌មាន

នេះជាតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៨ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 28 2026
17 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.3 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
2.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.3 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2 K views

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 9 2026
ក្រសួងសុខាភិបាល​កម្ពុជាប្រាប់ពី​របៀបចម្លង និង​ការពារ​ខ្លួន​ពី​វីរុស​ហាន់​តាទាំង ៩ចំណុច
#ព័ត៌មានMay 9 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
#សម្រស់May 7 2026
នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
#កុមារMay 7 2026
ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
#ព័ត៌មានMay 6 2026
រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
#ព័ត៌មានMay 6 2026
ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia