ព័ត៌មាន
ក្រសួងសុខាភិបាល៖ មានវិធានការហាមឃាត់ និងត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវធ្វើតាមច្បាប់
រដ្ឋមន្រ្តីសុខាភិបាល៖ «ការត្រួតពិនិត្យផលិតផលថ្នាំជក់ គឺជាការងាររបស់គ្រប់វិស័យ និងជាការទទួលខុសត្រូវរួមរបស់សង្គមទាំងមូល។ យើងត្រូវរួមគ្នាការពារកុមារ យុវជន និងប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃការប្រេីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក ដើម្បីកសាងអនាគតកម្ពុជា គ្មានផ្សែងបារី មានសុខភាពល្អ និងសុវត្ថិភាព។»

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈ។

កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញា WHO FCTC និងកញ្ចប់អន្តរាគមន៍ MPOWER រួមមានការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម។ ទោះយ៉ាងណា កម្ពុជានៅតែមានអ្នកប្រើប្រាស់ថ្នាំជក់ប្រមាណ ១,៦ លាននាក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។ ភារកិច្ចគន្លឹះដែលគណៈកម្មាធិការ បន្តអនុវត្ត៖

១. ការត្រួតពិនិត្យថ្នាំជក់ គឺជាការងារការពារជីវិត និងអនាគតប្រជាជន។ យើងមិនត្រឹមតែកាត់បន្ថយការជក់បារីប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងការពារកុមារ យុវជន ស្ត្រី និងប្រជាជនទាំងមូល ពីជំងឺមហារីក ជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមិនឆ្លងផ្សេងៗ។

២. ការងារនេះត្រូវការកិច្ចសហការពហុវិស័យពិតប្រាកដ។ ក្រសួងសុខាភិបាលមិនអាចធ្វើតែម្នាក់ឯងបានទេ។ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត សាលារៀន សហគមន៍ និងសង្គមទាំងមូល ត្រូវចូលរួមជាមួយគ្នា។

៣. ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត និងយុវជន។ យុវជនជាគោលដៅងាយរងគ្រោះពីផលិតផលថ្នាំជក់ទម្រង់ថ្មីៗ និងបារីអេឡិចត្រូនិក។ ការការពារពួកគេ គឺជាការការពារអនាគតសុខភាពជាតិ។

៤. ត្រូវអនុវត្តច្បាប់ និងវិធានការហាមឃាត់ឱ្យម៉ឺងម៉ាត់។ ត្រូវពង្រឹងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបោះពុម្ពសារព្រមានសុខភាព និងការហាមជក់នៅកន្លែងសាធារណៈ។

៥. ត្រូវបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ ក្លែងក្លាយ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព។

៦. ត្រូវរៀបចំយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៧-២០៣១។

យុទ្ធសាស្ត្រថ្មីត្រូវផ្អែកលើទិន្នន័យ ភស្តុតាង វិធានការមានប្រសិទ្ធភាព និងគោលដៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន ៣០% ឆ្ពោះទៅឆ្នាំ២០៣០។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3216

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ មានវិធានការហាមឃាត់ និងត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវធ្វើតាមច្បាប់
Tror Sopheap
May 5 2026
9 views

#ព័ត៌មាន

នេះជាតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៨ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 28 2026
17 K views

#ព័ត៌មាន

ដំណឹងល្អ! ផលិតផល ៤មុខនេះចុះបញ្ជីហើយ ដើម្បីពង្រឹងអត្តសញ្ញាណផលិតផលជាតិខ្មែរ
Tror Sopheap
April 27 2026
359 views

#ព័ត៌មាន

ថ្ងៃនេះ! តម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 23 2026
11 K views

#ព័ត៌មាន

តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
April 22 2026
1.7 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
Tror Sopheap
April 22 2026
899 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
901 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
483 views

#ជំងឺ

ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
Tror Sopheap
May 3 2026
310 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
184 views

#ចិត្តសាស្ត្រ

៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
Tror Sopheap
May 1 2026
60 views
អត្ថបទថ្មីៗ
#ជំងឺMay 5 2026
ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
#ព័ត៌មានMay 5 2026
ក្រសួងសុខាភិបាល៖ មានវិធានការហាមឃាត់ និងត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវធ្វើតាមច្បាប់
#កុមារMay 4 2026
ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
#ជំងឺMay 3 2026
ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
#ជំងឺMay 3 2026
ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
#ចិត្តសាស្ត្រMay 1 2026
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia