សព្វថ្ងៃនេះ ការចិញ្ចឹមកូនជាបញ្ហាធំមួយ ធ្វើឱ្យឪពុកម្តាយសែនឈឺក្បាលណាស់ មានកូនខ្លះវក់លេងទូរស័ព្ទ មិនសូវស្តាប់ឪពុកម្តាយ និងរៀនក៏មិនពូកែដែរ។ កូនជាក្រដាសមួយសន្លឹកអ៊ីចឹងដែរ។ ឪពុកម្តាយចិញ្ចឹមបែបណា វាសនាក៏រាងបែបហ្នឹងដែរ។ បើឪពុកម្តាយឱ្យកូនមានភាពឆ្លាតវៃ និងអត្តចរិតល្អនោះ សូមចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ៖
១. ឪពុកម្តាយជប៉ុនបង្រៀនកូន ឱ្យចេះធ្វីមួយដោយខ្លួនឯង៖ ឪពុកម្ដាយជនជាតិជប៉ុនអនុញ្ញាតឱ្យកូនរបស់ពួកគេដើរពីផ្ទះទៅសាលា ដើរពីសាលាមកផ្ទះ ធ្វើកិច្ចការក្នុងផ្ទះដូចជាលាងចាន ឬសម្អាតបន្ទាប់ថ្នាក់រៀន ហ៊ានជិះរថភ្លើងក្រោមដី ជិះឡានក្រុង និងធ្វើកិច្ចការទាំងអស់ដោយខ្លួនឯង។ ការដែលអាចធ្វើបែបនេះបាន ក៏ព្រោះតែប្រទេសជប៉ុនមានសុវត្ថិភាព និងមានអត្រាឧក្រិដ្ឋកម្មទាបផងដែរ។ មូលហេតុដែលឪពុកម្ដាយបើកសិទ្ធសេរីភាពឱ្យកូនៗរៀនដើរដោយខ្លួនឯង ក៏ព្រោះតែឪពុកម្ដាយជនជាតិជប៉ុនចង់ឱ្យកូនៗរបស់ពួកគេចេះរៀនដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ឪពុកម្ដាយជប៉ុនជឿជាក់ថា វាជាឱកាសដែលអាចឱ្យក្មេងៗពង្រីកខ្លួនកាន់តែខ្លាំងឡើងផ្នែកអត្តចិត្តចេះតស៊ូ ពេលអនាគត។
២. សៀវភៅគឺជាទ្រព្យសម្បត្តិមានតម្លៃ៖ ជីហ្វជាជនជាតិដែលពិភពលោកទទួលស្គាល់ថាមានភាពវៃឆ្លាតបំផុត ពួកគេចូលចិត្តការអានហើយក៏អានក៏ជាទម្លាប់មួយដ៏ចាំបាច់ជាខ្លាំង។ យោងតាមការស្រាវជ្រាវបានបង្ហាញថាទម្លាប់អាននៅអ៊ីស្រាអែលមានចំនួន 40.1% នៃមនុស្សដែលមានអាយុពី 16-65 ឆ្នាំអានសៀវភៅយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍នៅអ៊ីស្រាអែល ស្ត្រីអានច្រើនជាងបុរស។ 47% នៃស្ត្រីអានសៀវភៅយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ បើប្រៀបធៀបទៅនឹងបុរសតែ 34% ប៉ុណ្ណោះដែលធ្វើដូចគ្នា។
តាមគម្ពីរTalmud បានចែងច្បាប់ឱ្យជនជាតិអ៊ីស្រាអ៊ែលគោរពសៀវភៅ គឺថា បើអ្នកខ្វះខាតដល់កម្រិតណាក៏ដោយ ដើម្បីបានលុយមកចិញ្ចឹមជីវិតឱ្យរស់នោះ អ្នកត្រូវតែលក់មាសពេជ្យ លក់ដី លក់ផ្ទះ ហើយចុងក្រោយបំផុតអាចលក់បាន គឺលក់សៀវភៅចុងក្រោយគេអង្អស់។”
៣. ធ្វើជាគំរូល្អសម្រាប់កូនៗ៖ តាមរយៈ USNEWs បានបង្ហាញទិន្នន័យថា ប្រទេសកាណាដាជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៤ទូទាំងពិភពលោក ដែលជាប្រទេសមានការចិញ្ចឹមកូន និងអប់រំកូនបានល្អជាងគេ។ នេះជារបៀបចិញ្ចឹមកូនតាមប្រទេសកាណាដាធានាថាអ្នកធ្វើអ្វីៗទាំងអស់ខាងលើដើម្បីជួយកសាង និងរក្សាទំនុកចិត្តរបស់កុមារ អ្នកក៏ត្រូវដឹងអំពីប្រតិកម្មរបស់អ្នកចំពោះនឹងកំហុសរបស់អ្នកដែរ។ នៅពេលដែលកូនអ្នកឃើញអ្នកធ្វើទង្វើ និងប្រើពាក្យសម្ដីណាមួយមិនល្អ ឬល្អ។ នោះក្មេងនឹងរៀនដោយគំរូ និងអ្វីដែលអ្នកធ្វើ និងនិយាយ នៅពេលមានអ្វីខុសអាចជះឥទ្ធិពលលើពួកគេ។ ព្យាយាមបង្វែរកំហុស និងការអាក់អន់ចិត្តរបស់អ្នកទៅជាបទពិសោធន៍នៃការរៀនសូត្រសម្រាប់គ្រួសារទាំងមូលជាជាងប្រើការនិយាយអវិជ្ជមាន ឬប្រើប្រាស់កំហឹង៕ អត្តបទដោយ៖ ទ្រ សុភាព
