កីឡា
អ្នកគ្រូ កលិកា បញ្ជាក់ថា ចង់សម្រកក្បាលពោះលឿន កុំរំលងក្បួននេះ
Tror Sopheap
June 17 2026
2.7 K views

បើអ្នកកំពុងតែមានបញ្ហាលើសគីឡូ និងរាងកាយសម្បូរជាតិខ្លាញ់នោះ អ្នកមិនគួរប្រើថ្នាំសម្រកគីឡូ ដើម្បីបានលទ្ធផលលឿននោះទេ វាអាចបង្កគ្រោះថ្នាក់ពេលក្រោយដល់សុខភាពដូចជារាងកាយខ្វះសារធាតុចិញ្ចឹម និងធាត់លើសដើមក៏បានដែរ។ ការសម្រកគីឡូតាមធម្មជាតិតាមក្បួនឱ្យត្រឹមត្រូវវាមានប្រសិទ្ធភាពខ្ពស់ដល់សុខភាព។ តាមអ្នកគ្រូ កលិកា ជាគ្រូបង្វឹកនៅក្លឹប Elite Fitness និងមានបទពិសោធន៍ខាងការធ្វើលំហាត់ប្រាណ និងរបបអាហារសម្រកគីឡូ ១០ឆ្នាំមកហើយបានលើកឡើងថា ការសម្រកគីឡូដើម្បីបានលទ្ធផល អ្នកត្រូវការភាពអត់ធ្មត់ ដើម្បីហាត់ប្រាណ និងតមលើចំណីខ្លាញ់ និងភេសជ្ជៈផ្អែមៗ ផងដែរ។ ព្រោះអារម្មណ៍ និងរាងកាយ មិនខ្វះគ្នាបានទេ។ ពេលអ្នកពូកែអត់ធ្មត់ ច្បាស់ណាស់! គីឡូរបស់អ្នកដឹងតែស្រកគីឡូមិនខានទេ។

សម្រាប់អ្នកកលិកា វិញពីអតីតកាលគាត់ក៏ប្រទះនៅបញ្ហាសុខភាព ឈឺច្រើន ហើយឡើងគីឡួរហូត ៧៣គីឡូក្រាមបង្កក្លាយជាបញ្ហាខ្លាញ់រុំបេះដូង ខ្វះជាតិស្ករ និងខ្វះជាតិកាលស្យូម ធ្វើឱ្យគាត់ចេះតែវិលមុខ ឈឺក្បាល និងគេងអត់លក់សោះ ដោយសារតែកត្តាបែបពីមួយថ្ងៃទៅថ្ងៃ នាំឱ្យគាត់កើតបញ្ហាស្រ្តេសខ្លាំងកើនឡើង សូម្បីតែគីឡូក៏កើនឡើងតាមហ្នឹងដែរ។ ព្រោះអ្វី? ស្រ្តេសច្រើន វាធ្វើឱ្យយើងមានអារម្មណ៍ឃ្លាន គឺឃ្លានចំណីអាហារបែបផ្អែមៗ និងខ្លាញ់ច្រើនច្រើនឡើង។នៅពេលយើងស្ត្រេស រាងកាយរបស់យើងផលិតអរម៉ូន cortisol កាន់តែច្រើន ការកើនឡើងនៃសារធាតុ cortisol អាចជះឥទ្ធិពលដល់ការស្រេកឃ្លាន និងចំណង់អាហារមិនល្អដូចជាប្រហុត ចេកចៀន ភីហ្សា និងបុកហ្ហុង... ជាលទ្ធផលការហូបបែបនេះនាំឱ្យខ្ញុំឡើងគីឡូលឿនណាស់។ មនុស្សស្រីយើងពេលឡើងគីឡូមានអារម្មណ៍ពិបាកចិត្តណាស់។

ដោយសារគាត់មានបញ្ហាបែបនេះ អ្នកគ្រូ កលិកា បានលើកឡើងថា បើខ្ញុំមិនកែប្រែសុខភាពខ្លួនឯងទេ រាងកាយខ្ញុំកាន់តែចុះខ្សោយ ហើយជំងឺក៏សម្រុកចូលមកដែរ។ ខ្ញុំខំអត់ធ្មត់ ខំពង្រឹងភាពក្លាហានមកធ្វើលំហាត់ប្រាណឱ្យបាន២០% និងព្យាយាមគ្រប់គ្រងលើរបបអាហារឱ្យបាន ៨០% ត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ ខ្ញុំទទួលបានលទ្ធផលស្រកគីឡូរហូត ១៤គីឡូ វាជារឿងមួយធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយក៏គ្មានអារម្មណ៍ស្រ្តេស សូម្បីខ្លាញ់ក៏រលាយតាមហ្នឹងដែរ។ អ្នកឃើញទេ? គ្រាន់តែអ្នកគ្រូចំណាយពេលព្រឹកហាត់ប្រាណ ទម្លាក់ញើសកម្ចាត់ជាតិពុល ធ្វើឱ្យគាត់ស្រកគីឡូបានផលដូចជាចិត្តអ៊ចឹងដែរ។ ដូចជាពាក្យខ្មែរមួយថា "ព្យាយាមគង់តែសម្រេចទេ" បើអ្នកចង់សម្រកគីឡូ អ្នកគួរព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ ជាពិសេសអ្នកគួរឆ្លៀតពេលហាត់ពេលព្រឹក និងពេលល្ងាច វាជាពេលដុតខ្លាញ់បានល្អ ហើយវាជាពេលរាងកាយអ្នកមានថាមពលផងដែរ។ គ្រាន់តែអ្នកព្យាយាមហាត់ប្រាណដំបូងត្រឹមតែ ២០នាទីទៅ៤០នាទីនោះ ហើយផឹកទឹកក្តៅបន្ថែម លទ្ធផលស្រកគីឡូរបស់អ្នកកាន់តែងាយម្តងបន្តិចៗ ជាមិនខានឡើយ។ ការធ្វើលំហាត់ប្រាណនេះ ដើម្បីប្រើប្រាស់រាងកាយបំបែកខ្លាញ់ ហើយអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងទៀត។ ពាក្យមួយអ្នកគ្រូតែងនិយាយប្រាប់ខ្លួនឯងថា "ស្រឡាញ់ខ្លួនឯងឱ្យខំហាត់ប្រាណ"។ 

តាមអ្នកគ្រូ កលិកា បានលើកឡើងបន្ថែមថា អ្នកចង់សម្រកគីឡូ ចង់បានលទ្ធផលលឿននោះ គួរតែព្យាយាមមតអាហារដើម្បីធ្វើការផ្លាស់ប្តូររាងកាយឱ្យក្លាយជាទម្លាប់។ បើអ្នកតមអាហារខុសក្បួន មានបញ្ហាដល់ក្រពះទៅវិញទេ។ ក្រពះរបស់យើងឆ្លាតណាស់ ដល់ម៉ោងដល់វេលារបស់វាគឺបញ្ចេញជាតិអាស៊ីតហើយ អីចឹងហើយ! អ្នកសម្រកគីឡូបានគេឱ្យព្យាយាមហូបអាហារឱ្យទៀតពេលវេលា ដើម្បីស្រកគីឡូនិងសុខភាពក្រពះល្អ។ ពេលអ្នកហូបអាហារមានទៀងទាត់ តែកុំហូបច្រើនដងពេក គ្រាន់តែមួយថ្ងៃ ២ ទៅ ៣ពេលបានហើយ។ អ្នកអាចថែមអាហារសម្រន់ដូចជាផ្លែឈើដូចជាផ្លែប័រ និងផ្លែប៉ោម...ជាដើម។ ការហូបរបៀបនេះគឺមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ក្នុងក្បាលពោះម្តងបន្តិចៗ ជាមិនខាន។

ព្រោះអាហារបែបនេះ ដើម្បីសម្រេចគោលបំណងរបស់អ្នកសម្រកគីឡូ។ ហើយអ្នកគួរហូបអាហារបន្ថែមមានដូចជា ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារ មានត្រី មានសាច់គោ មានសាច់មាន់ មានស៊ុត និងផ្លែប័រ... ជាដើម។ នេះជាអាហារសម្រកគីឡូ ដើម្បីស្រកក្បាលពោះដែរ។ របៀបហូបអាហារសម្រកគីឡូមួយទៀតគឺអ្នកគួរហូបអាហារ ៨០%នៃក្រពះបានហើយ តាមលោក Makoto Suzk ជាវេជ្ជបណ្ឌិតជប៉ុនជាអ្នកជំនាញខាងចំណីអាហារ​បាននិយាយថាច្បាប់ ៨០% នៃក្រពះនេះ។ តាមប្រជាជនជប៉ុនភាគច្រើនមានរាងស្លីម កម្រធាត់ណាស់ ព្រោះតែគេតែងបរិភោគអាហារមានលក្ខណៈឆ្អែត ៨០% មកពីពួកគេយល់ថា ការហូបអាហារឆ្អែតពេក១០០% វាធ្វើឱ្យក្រពះពិបាករំលាយអាហារ ដែលប្រើរយៈពេលយូរ ហើយងាយធាត់ព្រោះតែឡើងកាឡូរីច្រើន។ ពេលពួកគេហូបអាហារ ៨០% នេះ ជាអារម្មណ៍បញ្ជាក់ថា ខ្លួនឆ្អែតហើយ គេឈប់ហូប...ជាហេតុធ្វើពួកគេមានរាងស្អាត។ រូបមន្តនេះ ៨០%នៃក្រពះ អ្នកហូបតាមជនជាតិជប៉ុន ដឹងតែស្រកគីឡូបានលឿន មានសុខភាពរឹងមាំ រស់នៅអាយុវែងថែមទៀត។ 

តាមអ្នកគ្រូ កលិកា បន្តថា មានអ្នកមួយចំនួនចង់សម្រកគីឡូលឿន ប៉ុន្តែគាត់តមអាហារម្តងហូបអាហារបីពេល និងជូនកាលហូបអាហារពីរពេលមិនច្បាស់លាស់ មិនទៀតពេលវេលា បែបនេះវាធ្វើឱ្យក្រពះបញ្ចេញជាតិអាស៊ីអត់ទៀតពេលវេលាទេ ដល់យូរៗ វាធ្វើទុក្ខដល់ក្រពះនាំឱ្យមានការរលាក់ក្រពះ និងរាងកាយក៏ប្រែប្រួលដែរ។ ខ្ញុំបញ្ចាក់នៅត្រង់នេះថា អាហារធំៗ អ្នកគួរហូបបីពេល ហូបរហូតក្លាយជាទម្លាប់។ កុំហូបអាហារថ្ងៃនេះមួយពេល ស្អែកឡើងហូបបីពេល ខាងស្អែកហូបពីរពេល និងហូបអត់ទៀងម៉ោង ម្តងហូបម៉ោង១១ ម្តងហូបម៉ោង២រសៀល ការហូបអត់ទៀតពេលបែបនេះ វាប៉ះពាល់ដល់ក្រពះ វាប៉ះពាល់ដល់ផែនការសម្រកគីឡូរបស់អ្នកបរាជ័យដែរ។ មានអ្នកខ្លះ ស្រករាងមែន ប៉ុន្តែបែបទៅជាឈឺក្រពះ ហើយក៏កើនជំងឺផ្សេងៗ ទៀត"។ 

អ្នកគ្រូ បានលើកឡើងបន្តថា អ្នកសម្រកគីឡូភាគច្រើនបរាជ័យព្រោះតែចង់ស្រកគីឡូលឿនពេកបែបនេះឯង។ មានអ្នកខ្លះចង់សម្រកគីឡូលឿនសុខចិត្តប្រើថ្នាំសម្រកគីឡូមួយទៀត វានាំឱ្យប៉ះពាល់សុខភាពពួកគេនៅពេលក្រោយក៏មានដែរ។ និយាយទៅ! ការសម្រកគីឡូបានល្អបំផុត មតអាហារឱ្យបានត្រឹមត្រូវ មានគោលដៅ និងព្យាយាមធ្វើលំហាត់ប្រាណ។ ពេលអ្នកមានគោលដៅច្បាស់ មានវិន័យលើខ្លួនឯងដើម្បីធ្វើលំហាត់ប្រាណនោះ វាធ្វើឱ្យអារម្មណ៍អ្នកមានកម្លាំងចិត្តព្យាយាមបានរហូតដោយមិនបាក់ទឹកចិត្តនោះទេ។ នៅក្នុងរយៈពេល ១ ទៅ២ខែ អ្នកនឹងឃើញលទ្ធផលការព្យាយាមសម្រកគីឡូនេះ។ 

ហើយអ្នកគ្រូបន្ថែមថា “អ្នកតមអាហារដែលខ្វះលំហាត់ប្រាណ ទោះបីសម្រកគីឡូពិតមែន ប៉ុន្តែបើពេលពួកគេជ្រុលហូបអាហារមានជាតិខ្លាញ់ ជាតិផ្អែម និងប្រៃ លើសតែបីថ្ងៃ ឬមួយអាទិត្យ គេចាប់ផ្តើមមានអារម្មណ៍ឡើងគីឡូស្រើតៗ មកវិញ។ ព្រោះតែរាងកាយរបស់គេមកពីខ្វះជាតិចិញ្ចឹមបានស្រូបសារធាតុជាតិទាំងនេះលើសដើម ហើយគេគិតថា ខ្លួនខំសម្រកច្រើនខែ បណ្តោយខ្លួនបន្តិចសោះ ចាប់ផ្តើមឡើងគីឡូលឿនលើសដើម នេះជាកត្តាខ្វះលំហាត់ប្រាណបន្ថែម។ អីចឹងហើយបានជាគេឱ្យធ្វើខំធ្វើលំហាត់ប្រាណ២០% ដើម្បីពង្រឹងររាងកាយកម្ចាត់ជាតិខ្លាញ់ បង្កើនសាច់ដុំដល់រាងកាយបន្ថែម។ ព្រោះហាត់ប្រាណមានគោលបំណងដើម្បីរំលាយជាតិខ្លាញ់ បង្កើនសាច់ដុំ។ មកពីសាច់ដុំនេះជួយការពារឆ្អឹង និងធ្វើឱ្យរាងកាយមនុស្សកាន់តែរឹងមាំពេលចាស់ឡើងផងដែរ"។ 

គាត់បាននិយាយថា សម្រាប់អ្នកដែលសម្រកគីឡូតាមមក្បួនត្រឹមត្រូវមិនជាអ្វីទេ តែបើសម្រាប់អ្នកចូលចិត្តសម្រកតាមគេ គឺច្បាស់ណាស់ជួបបញ្ហាខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយមិនខាន។ ដូច្នេះហើយរបបអាហារនៅអំឡុងពេលសម្រកគឺពិតជាមានសារសំខាន់មិនមែនប្រឹងអត់មិនញុំាហើយកុំគិតថាអាចស្រកស្រួលខ្លួន ប្រយ័ត្នឈឺអស់លុយលើសដើម។ ជាក់ស្ដែងតាមការចែករំលែករបស់ កញ្ញា មុន្នីរ៉ា ដែលអ្នកគ្រូបង្ហាត់ល្បីប្រាណ១រូប បានសង្កត់ធ្ងន់ថា ប្រសិនជាយើងស្ថិតក្នុងដំណាក់កាលសម្រកគីឡូដំបូងៗគឺគេមិនណែនាំឱ្យយើងហាត់ប្រាណខ្លាំងលើសកម្រិតនោះទេ។ បើទោះជាការហាត់ប្រាណខ្លាំងធ្វើឱ្យគីឡូរបស់យើងស្រកលឿនក៏ពិតមែន។ ប៉ុន្តែយើងកុំភ្លេចថានៅពេលយើងហាត់ប្រាណខ្លាំងចេញញើសក៏ខ្លាំង ហើយវានឹងធ្វើឱ្យរាងកាយរបស់យើងបាត់បង់ជាតិទឹក មានហានិភ័យខ្ពស់ដល់រាងកាយរបស់យើងទៀតផង។ ពេលអ្នកហាត់ប្រាណមួយសប្តាហ៍ហើយ រាងកាយរបស់អ្នកអាចហាត់ខ្លាំងៗ ហើយមួយថ្ងៃហ្នឹង អ្នកគួរព្យាយាមផឹកទឹកឱ្យបាន ៣ទៅលីត្រ ទើបល្អដល់សរសៃឈាម និងប៉ូវរាងកាយអំឡុងពេលហាត់ប្រាណផងដែរ។ 

ផ្អែកតាមលោកវេជ្ជបណ្ឌិត Eric Berg មានប្រសាសន៍ថា ពេលយើងហាត់ប្រាណក្នុងកម្រិតស្រាល ឬមិនរហែកសាច់ដុំឱ្យបានគ្រប់គ្រានទេ អ្នកមិនអាចសម្រកជាតិខ្លាញ់ក្បាលពោះបានទេ។ការធ្វើលំហាត់ប្រាណដើរ នឹងរត់តិច ជាលំហាត់ប្រាណឱ្យអ្នកមានសុខភាពល្អ តែវាដុតជាតិខ្លាញ់បានកម្រិតទាប។ ការសម្រកក្បាលពោះនេះ យើងគួរហាត់កម្រិតធ្ងន់ ឬហាត់Gym ដើម្បីដុតជាតិខ្លាញ់ បង្កើនសាច់ដុំ។ យើងឃើញថា អ្នកតមអាហារដែរ តែគេហូបអាហារផ្អែម និងខ្លាញ់ខ្លះ តែគេមិនសូវឡើងគីឡូខ្លាំងដូចខ្លួនសោះ។ មកពីតមអាហារមែន តែគេធ្វើលំហាត់ប្រាណបន្ថែម។ ការហាត់ប្រាណនេះ វាជួយស្រូបជាតិខ្លាញ់ និងបំបែកជាតិស្ករ បម្លែងធ្វើជាសាច់ដុំ និងបង្កើនកម្លាំងរាងកាយ។

ចំពោះអ្នកតមអាហារខ្វះលំហាត់ប្រាណ ២០% ស្រកគីឡូមែន គឺស្រកទាំងសាច់ និងស្រកទាំងខ្លាញ់។ ពេលអ្នកហូបអាហារមានខ្លាញ់ និងជាតិផ្អែម រាងកាយរបស់អ្នកអត់បានបង្កើនសាច់ដុំទេ កើនតែជាតិខ្លាញ់តែប៉ុណ្ណោះ។ នេះជាអ្វីដែលអ្នកគ្រូ កលិកា លើកឡើងពីការសម្រកគីឡូពិតជាត្រឹមត្រូវក្នុងស្ថានភាពជាក់ស្តែង។ ការតមអាហារកុំឱ្យប៉ះពាល់រាងកាយខ្វះសារធាតុចិញ្ចឹមនោះ អ្នកគួរហូបអាហារមានដូចជាសាច់គោ បន្ថែមានស្ពៃ មានការរ៉ុត និងសាឡាត... ផ្លែឈើមានដូចជាប៉ោមខៀវ ផ្លែប័រ និងល្ហុង... និងត្រី....។ តាមវេជ្ជបណ្ឌិត Michael Mosley ជាអ្នកជំនាញខាងចំណីអាហារបញ្ជាក់ថា បើអ្នកសម្រកខ្លាញ់ក្បាលពោះនោះ ចូរកាត់បន្ថែមអាហារសម្បូរជាតិខ្លាញ់ អាហារមានជាតិស្ករចេញ ជំនួសដោយបន្លែ ផ្លែឈើ និងត្រី និងដាក់បន្ថែមលើខ្លួនឯងគឺវិន័យក្នុងការហាត់ប្រាណ អ្នកនឹងទទួលបានរាងកាយស្អាតមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាពអ្នកគ្រូ កលិកា ជាគ្រូបង្វឹកនៅក្លឹប Elite Fitness បើអ្នកចង់សម្រកគីឡូអាចទាក់ទងតាមលេខTel៖ 099 502 888

៤៣

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia