កីឡា
ចង់ឱ្យខួរក្បាលនៅក្មេងជាងវ័យ ពូកែចងចាំល្អ អ្នកជំនាញឱ្យអ្នកធ្វើរឿង ១នេះ ១ម៉ោងក្នុង ១ថ្ងៃ
Tror Sopheap
July 2 2026
2.1 K views

ហេតុអ្វីខួរក្បាលមនុស្សចាស់ហើយនៅពូកែចាំជាងក្មេង? យោងតាមទស្សនាវដ្តី Inc បានឱ្យដឹងថាការថែរក្សាខួរក្បាលរបស់អ្នកឱ្យនៅក្មេងជាងអាយុ គឺងាយស្រួលជាងអ្វីដែលអ្នកគិតទៅទៀត។ ក្នុងនោះតាមការស្រាវជ្រាវរបស់ក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសកាណាដាដែលបានជ្រើសរើសមនុស្សចាស់ មានសុខភាពល្អជាង ២០០នាក់មកធ្វើតេស្តដោយបានកំណត់ឱ្យពួកគេធ្វើនូវកិច្ចការសាមញ្ញា១ រយៈពេល១ម៉ោង ក្នុង១ថ្ងៃ ដើម្បីប៉ូវកោសិកាខួរកក្បាលបានល្អ។

តាមអ្នកស្រាវជ្រាវបានសាកល្បងឱ្យក្រុមមនុស្សចាស់ទាំងនោះធ្វើលំហាត់សាមញ្ញដូចជា ការរត់ ការដើរ និងជិះកង់មួយម៉ោងយ៉ាងតិចក្នុងមួយសប្តាហ៍ ឬ១ម៉ោងក្នុងមួយថ្ងៃ ព្រោះការធ្វើដូចនេះពិតជាអាចធ្វើឱ្យពួកគេគិតបានលឿន និងច្បាស់លាស់ដូចកាលពី ៥ឆ្នាំមុន។

សូម្បីនាយកប្រតិបត្តិក្រុមហ៊ុន Apple មានវ័យ៦២ឆ្នាំក៏មានទម្លាប់រត់ៗនិងដើរនៅជុំវិញសួនច្បារ Apple ក្នុងក្រុមហ៊ុនផងដែរ បន្ទាប់ពីការងារមួយថ្ងៃពេញរបស់លោកបានបញ្ចប់។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យលោកមិនស្រ្តេសនោះទេ តែវាបានជួយដល់ការគិតឱ្យខួរក្បាលអាចផលិតគំនិតល្អៗ ជាពិសេសប្រឆាំងនឹងភាពចាស់ កុំឱ្យខួរក្បាលចាស់ឆាប់ភ្លេច។

ដូច្នេះហើយការអនុវត្តទម្លាប់នេះ១ថ្ងៃ១ម៉ោង សម្រាប់អ្នកដែលត្រូវការឱ្យ ខួរក្បាលរបស់ពួកគេមានអាយុក្មេងជាងវ័យ ពិតជាមានប្រយោជន៍ដល់សុខភាពនៃការចងចាំ ក៏ដូចជាសុមាលភាពផ្លូវចិត្តដោយជួយឱ្យពួកគេយកឈ្នះលើជំងឺស្រ្តេសបានផងដែរ៕

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia