កីឡា
អ្នកឆ្លៀតពេលហាត់ប្រាណដេញញើសការពារជំងឺកាច ៣នេះ
Tror Sopheap
June 14 2026
1.2 K views

មនុស្សជាច្រើនមិនបានថែសុខភាពរាងកាយឱ្យរឹងមាំទេ។ បើអ្នកមិនខ្វល់ពីសុខភាពទេ ជំងឺនឹងខ្វល់ពីអ្នក។ យើងឃើញថាអ្នកមានអាយុ៣០ឆ្នាំជាងនិង៤០ឆ្នាំជាងត្រូវបានជំងឺចូលខ្លួនឬជំងឺតាមហៅ។ ព្រោះតែគាត់ខ្វះលំហាត់ប្រាណនេះឯងដើម្បីបង្កើតប្រព័ន្ធភាពសុំាការពារជំងឺនៃរាងកាយ។ សម្រាប់អ្នកធាត់ខ្វះលំហាត់ប្រាណមានហានិភ័យគាំងបេះដូងលឿនណាស់មកពីជាតិខ្លាញ់និងជាតិពុលនៅក្នុងចំណីអាហារមានជាតិគីមីច្រើន។ មូលហេតុខ្វះលំហាត់ប្រាណឡើងជាតិខ្លាញ់ច្រើននាំឱ្យរងសម្ពាធសរសៃឈាម។ នេះជាបញ្ហាជំងឺទីមួយ។

សម្រាប់ជំងឺមួយទៀតនោះគឺជំងឺមហារីក។ តាមគេហ័ទំព័រសុខភាព Betterhealth បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកសុដន់។ ប៉ុន្តែអ្នកត្រូវតែតមអាហារដែលលមានរសជាតិផ្អែម ប្រៃនិងខ្លាញ់ ទើបអ្នកមានសុខភាពរឹងមាំ។ បើអ្នកមិនទាន់កើតជំងឺមហារីកទេ ការធ្វើលំហាត់ប្រាណល្អដល់រាងកាយរបស់អ្នកដើម្បីប្រឆាំងជំងឺមហារីក។ បើវាកើតហើយវាជាពិបាករកគ្រូពេទ្យណាមកព្យាបាលជំងឺមហារីកណាស់។

អ្នកខ្វះធ្វើលំហាត់ប្រាណស្រ្តេសក៏ច្រើនដែរ។ តាមការស្រាវជ្រាវជាច្រើនបានរកឃើញថា ការធ្វើលំហាត់ប្រាណជួយការបន្ថយជាតិស្រ្តេសដែលបញ្ចេញពីសារធាតុពីខួរក្បាល ដែលគេហៅថា neurotransmitters។ គ្រាន់តែអ្នកឆ្លៀតធ្វើលំហាត់ប្រាណផ្នែករាងកាយ វានឹងមានឥទ្ធិពលទៅលើអារម្មណ៍ឱ្យរីករាយ។ ការធ្វើលំហាត់ប្រាណជាប្រចាំធ្វើឱ្យយើងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។ តាមការចុះផ្សាយ Multimedia បាននិយាយថា “ការធ្វើលំហាត់ប្រាណ ជាជម្រើសមួយដ៏ល្អ ដែលមនុស្សគ្រប់គ្នាគួរហាត់ជាប្រចចាំដើម្បីកាត់បន្ថយជំងឺស្រ្តេសចេញពីចិត្តែ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia