កីឡា
លោកគ្រូ ឃាងហ៊ុយ បញ្ជាក់ថា វិធីនេះ ពូកែដេញស្រ្តេស ហើយស្រកគីឡូលឿន
Tror Sopheap
July 12 2026
2.5 K views

មនុស្សភាគច្រើនលើសគីឡូមកពីទម្លាប់មិនល្អជាប្រចាំថ្ងៃ។ មានកត្តាសំខាន់ដែលនាំឱ្យអ្នកឡើងគីឡូលឿននោះគឺបញ្ហាស្រ្តេស និងគ្មានទម្លាប់ហាត់ប្រាណជាប្រចាំថ្ងៃនេះ។ តាមលោកគ្រូ ឃូ ឃាងហ៊ុយ ជាគ្រូហាត់ប្រាណនៅក្លឹប Legend Fitness Club និងជាម្ចាស់មេដាយABBF 2024  បានលេខ១ បានលើកឡើងថា មនុស្សសព្វថ្ងៃនេះ ព្រោះតែរវល់ការងារច្រើន និងគិតច្រើនពេក ធ្វើឱ្យមនុស្សម្នាក់ៗ អស់ថាមពលពេលល្ងាច ហើយក៏ខំធ្វើការបន្ថែមទៀត នាំឱ្យបញ្ហាស្រ្តេសម្តងបន្តិចៗ រហូតដល់យូរខែ យូរឆ្នាំ ធ្វើឱ្យមនុស្សធាត់អត់ដឹងខ្លួនទេ។ ព្រោះអ្វី?

លោកគ្រូបានបន្តថា មនុស្សស្រ្តេសមកខ្សោយថាមពល ដើម្បីបន្ថែមកម្លាំងមកវិញនោះ មនុស្សត្រូវការហូបអាហាររហ័សលឿន មកពីពួកគាត់គ្មានពេលវេលាទៅធ្វើម្ហូបដោយខ្លួនឯង ឬពេលឃ្លានហ្នឹង ហូបអាហារសុខភាពក៏អត់ឆ្ងាញ់ដែរ។ ចឹងហើយតម្រូវឱ្យអ្នកខ្លះ ពេលល្ងាចហូបឆា សាច់អាំង និងថែមស្រាតិចៗ ទៀត...ទម្លាប់ស្រ្តេសតូចមួយទេ បើយើងចេះតែបណ្តោយនោះ មនុស្សកាន់តែធាត់"។ នេះហើយជាបញ្ហារបស់មនុស្សជាច្រើន ទុកឱ្យខ្លួនស្រ្តេស ក៏មិនទៅហាត់ប្រាណដែរ ជាបញ្ហាដុះក្បាលពោះធំឡើង។

ហើយលោកគ្រូ ឃូ ឃាងហ៊ុយ បានបញ្ជាក់ថា អ្នកលើសគីឡូព្រោះតែអារម្មណ៍តានតឹង និងស្រ្តេសច្រើន មកពីគេចេះបណ្តាយអារម្មណ៍តាមតែចិត្តយឃ្លានញ៉ាំអាហារមានជាតិខ្លាញ់ ជាតិស្ករ និងរាងប្រៃៗ ដើម្បីរំសាយអារម្មណ៍នេះចេញ ជាមូលហេតុធ្វើឱ្យពួកគាត់ឡើងគីឡូ"។  ការបណ្តាយអារម្មណ៍ច្រើនពេក វាជាទម្លាប់មួយធ្វើឱ្យគេដល់ម៉ោង ឬយប់ក្រពះដឹងតែឃ្លាន បានហូបទើបមានអារម្មណ៍ល្អ។ ហើយលោកគ្រូ ឃូ ឃាងហ៊ុយ បានលើកឡើងថា ហាត់ប្រាណពេលល្ងាចមានអត្ថប្រយោជន៍ច្រើនដូចជា៖

១. ហាត់ប្រាណដើម្បីដេញស្រ្តេស៖ តាមលោកគ្រូ ឃូ ឃាងហ៊ុយ បានបញ្ជាក់ថា បើអ្នកចេះតែស្រ្តេសច្រើន ងាយបាត់បង់កោសិការខួរក្បាល និងចាស់ជាងវ័យលឿនណាស់។(មនុស្សធាត់ មើលទៅចាស់ជាងវ័យ) តាមបទពិសោធន៍របស់លោកគ្រូជាច្រើនឆ្នាំមកនេះ ការធ្វើលំហាត់ប្រាណជួយឱ្យអ្នកជ្រុះស្រ្តេស ហើយអារម្មណ៍រីករាយ។ ព្រោះរាងកាយយើងបានបញ្ជេញអរម៉ូន Endorphins ហៅថា អរម៉ូនរីករាយ”។ តាមការសិក្សានៅសាលាសុខភាព Harvard TH Chan បានរកឃើញថា ការហាត់ប្រាណរយៈពេល ១៥ ទៅ៣០ នាទីក្នុងមួយថ្ងៃ ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបានរហូតដល់ ២៦% ឯណោះ។ ព្រោះទម្លាប់ធ្វើលំហាត់ប្រាណ ជាការប្រើកាយដើម្បីដុតខ្លាញ់ចេញពីក្នុងខ្លួន ហើយបញ្ចេញញើសបញ្ចេញជាតិពុលឱ្យអ្នកមានសុខភាពល្អ។ 

តាមគេហទំព័រ Lifehack បានចុះផ្សាយថា “ការធ្វើលំហាត់ប្រាណរត់ពេលព្រឹកនិងល្ងាច ធ្វើឱ្យអ្នករស់នៅគ្មានស្រ្តេសនិងជំងឺបាក់ទឹកចិត្តទេ។ ព្រោះតែការហាត់ប្រាណជាថ្នាំលើកទឹកចិត្តពូកែណាស់”។ ហើយអ្នកមិនចាំបាច់ដេកភ័យខ្លាចជំងឺចូលខ្លួនទេ។ នេះជាផលនៃការរត់ហាត់ប្រាណ។ សូម្បីតែមហាសេដ្ឋីលោក Richard Branson តែងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ មិនមែនត្រឹមតែសុខភាពតែម៉្យាងទេ ដើម្បីមានអារម្មណ៍ស្វាហាប់ក្នុងការងារគឺមកពីគាត់គ្មានស្រ្តេសនេះឯង។ បើយើងគ្មានអារម្មណ៍មុតមាំលើការងារ ការសម្រេចក៏មានលទ្ធផលតិចតួចដែរ។ លោកចូលចិត្តធ្វើលំហាត់ប្រាណមានដូចជា ការឡើងភ្នំ ជិះកង់ និងរត់...។ លោកបានរត់ ១០គីឡូម៉ែត ដើម្បីបង្កើតអារម្មណ៍រីករាយហើយឱ្យរាងកាយលោកកាន់តែស្វាហាប់ក្នុងការតស៊ូបន្ថែមលើការងាររបស់គាត់។ នេះជាលទ្ធផលធ្វើលំហាត់ប្រាណអស់ស្រ្តេស រស់នៅមានក្តីសុខ ធ្វើការមានលទ្ធផលល្អថែមទៀត។ 

២. ហាត់ប្រាណដើម្បីស្រកគីឡូ៖ លោកគ្រូបានបញ្ជាក់បទពិសោធន៍របស់កូនសិស្សថា ការជម្រុញកូនសិស្សឱ្យមកហាត់ប្រាណ យើងសួរកូនសិស្សថា ហាត់ប្រាណចង់បានរាងស្អាត ឬគ្រាន់តែស្រកគីឡូ ឬយកសាច់ដុំ? ពេលគាត់មានគោលដៅហើយ តម្រូវគាត់មានវិន័យ និងលើកទឹកចិត្តតាមក្រោយ ជាពិសេសជួយគាត់ឱ្យមានលទ្ធផលពីដំបូងសិន(ស្រកគីឡូ)។ ទើបគាត់មានទឹកចិត្តប្រយុទ្ធធ្វើលំហាត់ប្រាណបន្តទៀត។ ហើយឱ្យគាត់កាត់បន្ថយអាហារឡើងគីឡូដូចជានំកញ្ជប់ ឬញ៉ាំអាហាររហ័ស មានប្រហិត បង្អែម និងអាហារ​វេច​ខ្ចប់ វាមានការឡូរីលើសកម្រិត(ងាយធាត់)។ យើងគួរឱ្យប្តូរមកហូបអាហារសុខភាពបែបធម្មជាតិមានត្រី សាច់គោ ទ្រុងមាន់ និងបន្លែ ឬផ្លែឈើស្រស់ៗ... ពេលគាត់ធ្វើរបៀបនេះបានហើយនោះ នឹងមានលទ្ធផលគាត់ច្បាស់ជាមានទាំងអារម្មណ៍រីករាយ និងស្រកគីឡូ គាត់នឹងព្យាយាមហាត់ប្រាណដោយខ្លួនឯងខ្លាំងផងដែរ។ ការធ្វើលំហាត់ប្រាណពិតជាជួយប្រព័ន្ធរំលាយអាហារ និងរំលាយខ្លាញ់ ហើយបូករួមជួយកសាងសាច់ដុំអ្នកថែមទៀត។

ចំពោះរាងកាយគ្មានសាច់ដុំ ហើយមិនហាត់ប្រាណបន្តនោះ ពេលគាត់ហូបអាហារមិនសុខភាព មានអាហារមានខ្លាញ់ច្រើន និងផឹកភេសជ្ជៈមានជាតិផ្អែមលើសកម្រិត ហើយពេលយប់បន្ថែមស្រាបន្ថែមសាច់ក្លែមបើមិនឡើងគីឡូទើបចម្លែក។ ការហូបបែបនេះ រាងកាយស្រូបសារធាតុខ្លាញ់ ជាតិផ្អែមមកផ្ទុកក្នុងរាងកាយលើសកម្រិត មិនដឹងបញ្ចេញទៅណា វាបង្កឱ្យកើតជាតិខ្លាញ់នៅក្នុងខ្លួនហ្នឹង។ មានរាងកាយមួយបែបទៀត គឺរាងកាយមានសាច់ដុំ ហូបអាហារលើសកម្រិត មិនងាយធាត់ទេ ព្រោះគេមានសាច់ដុំជួយទប់ ប៉ុន្តែបើគេមិនបន្តហាត់ប្រាណទេ យូរៗ ទៅ សាច់ដុំអស់គ្មានអ្វីជួយទប់គេក៏ធាត់ដូចតែគ្នាដែរ។ បន្តហាត់ប្រាណ បន្តរាងស្លីម។

សូម្បីតែលោកគ្រូ សំ បូរ នន់ បានលើកឡើងថា គោលដៅហាត់ប្រាណ សម្រកខ្លាញ់ បង្កើនសាច់ដុំ។ ការហាត់ប្រាណបែបជិះកង់ រត់ និងដើរ ដើម្បីសម្រកខ្លាញ់ ប៉ុន្តែសាច់ដុំរបស់អ្នកក៏ស្រកតាមហ្នឹងដែរ។ ចឹងហើយការហាត់ប្រាណ គេឱ្យលេងលើកដុំដែក ឬលើករបស់រាងធ្ងន់ៗ ខ្លះដើម្បីបង្កើនសាច់ដុំ អស់ជាតិខ្លាញ់។ អ្នកដែលមានសាច់ដុំជាមនុស្សដែលមានភាពជឿជាក់លើខ្លួនឯង ព្រោះគេមានសុខភាពរឹងមាំ ហើយជះរាងសង្ហាផងដែរ។ ព្រោះសាច់ដុំនេះជួយជាស្រទាប់ការពារសរីរាង្គខាងក្នុង ឆ្អឹង និងសន្លាក់ពីការប៉ះទង្គិចផ្សេងៗ យ៉ាងល្អ។ សាច់ដុំរបស់យើងនេះត្រូវបានបង្កើតឡើងពីជាតិប្រូតេអ៊ីន ហើយរាងកាយនេះត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នក ដើម្បីឱ្យមានដុំសាច់ដែលវាត្រូវការដើម្បីបង្កើតម៉ាសសាច់ដុំ។

៣. អាហារល្អប៉ូវសុខភាព៖ ទម្លាប់ហូបអាហារសុខភាពបែបនេះ មុនដំបូងរាងកាយអស់កម្លាំងបន្តិចព្រោះមិនទាន់សុំាជាមួយទម្លាប់បែបនេះ។ ពេលយើងព្យាយាមបន្តិច ទម្លាប់អាក្រក់ពីមុន យើងលែងមានហើយ មានតែទម្លាប់ល្អៗ ក្នុងជីវិត។​ ទម្លាប់ហូបអាហារសុខភាពបែបនេះ មុនដំបូងរាងកាយអស់កម្លាំងបន្តិចព្រោះមិនទាន់សុំាជាមួយទម្លាប់បែបនេះ។​ នៅខាងក្រោមនេះជាអាហារជួយបង្កើនសាច់ដុំ៖

>> ត្រី៖ ការហូបត្រីជួយដុតបំផ្លាញកាឡូរីបានល្អ។ ព្រោះត្រីមានជាតិប្រូតេអ៊ីនក្នុងសាច់ត្រីជួយទ្រទ្រង់ និងថែរក្សាម៉ាសសាច់ដុំ ព្រមទាំងជួយបង្កើនការដុតរំលាយថាមពលក្នុងរាងកាយផងដែរ។ ការហូបត្រីជួយស្រកគីឡូបានពិតមែន ព្រោះវាជាប្រភពប្រូតេអ៊ីនគ្មានខ្លាញ់ ដែលសម្បូរទៅដោយជាតិខ្លាញ់ល្អ អូមេហ្គា ៣ (Omega-3) ជួយឱ្យអ្នកឆ្អែតបានយូរ និងគ្រប់គ្រងចំណង់អាហារបានល្អ។

 >> សាច់គោ៖ ការហូបសាច់គោអាចជួយសម្រកទម្ងន់បាន ប្រសិនបើអ្នកជ្រើសរើសផ្នែកសាច់សុទ្ធ (សាច់ដុំគ្មានខ្លាញ់) និងចម្អិនដោយគ្មានប្រេងខ្លាញ់ច្រើននោះ។ ព្រោះសាច់គោជាប្រភពប្រូតេអ៊ីនដ៏ល្អ ដើម្បីជួយឱ្យឆ្អែតបានយូរ និងរក្សាមាសសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំសាច់ក្រហមច្រើនពេកអាចជះឥទ្ធិពលមិនល្អដល់បេះដូងដែរ។

>> ផ្លែប៉ោម៖ មានពាក្យមួយគេនិយាយថា “មួយថ្ងៃញ៉ាំផ្លែប៉ោងមួយផ្លែចៀសវាងពីគ្រូពេទ្យ”។ ព្រោះផ្លែប៉ោមជួយកាត់ជាតិខ្លាញ់ការពារជំងឺ។ ស្ត្រី​គួរ​ញ៉ាំ​ផ្លែ​ប៉ោមពេលព្រឹកមួយផ្លែ ព្រោះវា​មានសារធាតុ​អាស៊ីត ursolic និង​សារធាតុ Lycopene ប្រឆាំង​អុកស៊ីតកម្មជួយ​ដល់​ការ​រំលាយ​​ជាតិខ្លាញ់​ធ្វើ​ឱ្យ​ចង្កេះ​រាង​ស្លី​ម។ ផ្លែប៉ោមមានកាឡូរីទាប មានសារធាតុ polyphenols និងជាតិសរសៃខ្ពស់ រួមទាំងសារជាតិ pectin ជួយលើកកម្ពស់សុខភាពរឹងមាំ។ ព្រោះសមាសធាតុនេះជួយកាត់ជាតិខ្លាញ់ឱ្យស្រ្តីមានរាងស្អាត។

>> ផឹក Matcha ជាភេសជ្ជៈអស្ចារ្យសម្រាប់សម្រកគីឡូពូកែបំផុត។ វាមានជាតិម្សៅល្អនៃស្លឹកតែបៃតងដែលមានផ្ទុកនូវសារធាតុ catechins ជាច្រើន ជាពិសេសសារធាតុ EGCG (epigallocatechin gallate) ដែលមានឥទ្ធិពលដុតបំផ្លាញជាតិខ្លាញ់ឱ្យនារីៗ ឆាប់មានស្បែកស្អាត។ Matcha ក៏មានបរិមាណជាតិកាហ្វេអ៊ីនក្នុងកម្រិតមធ្យម រួមផ្សំជាមួយ catechins ដើម្បីបង្កើនការរំលាយអាហារក៏ដូចជាការកាត់បន្ថយជាតិខ្លាញ់ដែរ។ 

>> ប៉េងបោះ៖ ការហូបផ្លែបប៉េងបោះជាមួយស៊ុតពិតជាមានអត្ថប្រយោជន៍រំលាយជាតិខ្លាញ់ក្នុងនារីៗ ឆាប់ស្រកលឿន។ ព្រោះផ្លែប៉េងបោះសម្បូរទៅដោយសារធាតុ Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប្រឆាំងនឹងការរលាក និងជម្រុញឱ្យរាងកាយបំប្លែងទៅជាជាតិខ្លាញ់ទៅជាថាមពលកាន់តែមានប្រសិទ្ធភាព។ វាមានជាតិសរសៃ ប៉ូតាស្យូម និងវីតាមីនC ដែលល្អសម្រាប់សុខភាពបេះដូង និងរំលាយខ្លាញ់ក្បាលពោះនារីៗ ឱ្យមានរាងស្លឹម។

សម្រាប់អាហារល្អដល់សុខភាពនិងសាច់ដុំជាអាហារសាមញ្ញៗ ទេមានបន្ថែមដូចជាស៊ុត មានបន្លែការ៉ុត ស្ពៃខៀវ សាឡាត់ និងត្រសក់។ សម្រាប់ផ្លែឈើមានផ្លែប័រ ផ្លែចេក និងផ្លែល្ហុងទុំ...នេះជាអាហារល្អសម្រាប់សុខភាពដើម្បីអ្នកស្រកគីឡូផងដែរ។ 

បើអ្នកមានអារម្មណ៍ឃ្លានអាហារពេលល្ងាច វិធីជួយសម្រួលគឺអ្នកត្រូវតែផឹកទឹក(ល្មម)មុនពេលហាត់ប្រាណ និងហូបពងទាឬពងមាន់ ហើយកាត់ពណ៍ក្រហមចេញ ហូបពងពណ៍ស ដើម្បីសម្រកគីឡូ និងហូបផ្លែឈើខាងលើបន្ថែម ឬហូបមានចេកពីរផ្លែក៏បានដែរ ដើម្បីបន្ថែមថាមពលក្នុងការធ្វើលំហាត់ប្រាណបានល្អ។ តាមលោកគ្រូ ឃូ ឃាងហ៊ុយ បានលើកឡើងថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃមិនត្រឹមតែជួយកម្ចាត់ស្រ្តេសនោះទេ ជួយសម្រកគីឡូកម្ចាត់ជាតិខ្លាញ់អាក្រក់ៗ ចេញពីក្នុងខ្លួន ហើយអ្វីដែលកាន់តែពិសេសលើសពីនេះដែលមនុស្សមើលរំលងនោះ គឺការហាត់ប្រាណនេះ ក៏ជួយពង្រឹងសុខភាពបេះដូង ពង្រឹងសរសៃឈាម និងកាត់បន្ថយជាតិស្ករក្នុងរាងកាយ ដើម្បីការពារជីវិតរបស់យើងចេញពីជំងឺទឹកនោមផ្អែមផងដែរ។ ព្រោះជំងឺកាចៗ ទាំងនេះ ឆក់ជីវិតមនុស្សលឿនណាស់"។

តាមការសិក្សាថ្មីៗ មួយពី Hopkinsmedicine ចុះផ្សាយថា ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សាច់ដុំក្នុងការទាញអុកស៊ីហ្សែនឱ្យសរសៃឈាមបេះដូងដើរស្រួលពេញរាងកាយ ដើម្បីឱ្យប្រព័ន្ធរាងកាយមានសុខភាពល្អទាំងអស់។ ដូច្នេះហើយ! ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយហានិភ័យជាតិខ្លាញ់រុំបេះដូង ការពារលើសឈាម និងការពារបញ្ហាខួរក្បាលថែមទៀត។ តាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ការហាត់ប្រាណឱ្យមានសុខភាពល្អដល់បេះដូង និងសរសៃឈាម អ្នកត្រូវរត់តិចៗដោយជើង និងហែលទឹក ក៏ជាវិធីល្អបំផុត ដើម្បីសុខភាពរឹងមាំ។ ហើយអ្នកត្រូវហាត់ប្រាណរយៈពេលត្រឹមតែពី៣០ទៅ៤០ នាទីគ្រប់គ្រាន់ហើយសម្រាប់សុខភាព។ ចូររួមលើកវិស័យហាត់ប្រាណទាំងអស់គ្នា ដើម្បីរស់នៅមានអាយុវែង ហើយមានសុខភាពល្អ។ ព្រោះសុខភាពល្អជាទ្រព្យទី១ ក្នុងជីវិតរបស់យើងគ្រប់គ្នាផងដែរ។

នេះជាការទំនាក់ទំនង FaceBooks ៖លោកគ្រូ ឃូ ឃាងហ៊ុយ Khou Kheanghuy លេខទូរស័ព្ទ៖ 070201530។

៩៦

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia