កីឡា
លោកគ្រូ លីម បញ្ជាក់ថា ពេលអ្នកមានទម្លាប់ល្អៗ បែបនេះ កម្រមានជំងឺបេះដូងណាស់

អ្នកកើតជំងឺបេះដូងអាចបណ្តាលមកពីកត្តាខ្លះ ដូចជាខ្លាញ់ស្ទុះសរសៃឈាម និងសម្ពាធសរសៃឈាម។ ពេលវាប៉ះនឹងអារម្មណ៍ខឹងមួយឆាវ សរសៃឈាមអ្នកនឹងកើនឡើង នាំឱ្យគាំងបេះដូងលឿនបំផុតក្នុងការឆក់ជីវិត។ បើអ្នកធ្វើតាមទម្លាប់ពីការណែនាំរបស់លោកគ្រូ សែត លីម ជាម្ចាស់ក្លឹប Bong Lim Fitness និងគ្រូហាត់ប្រាណជាច្រើនឆ្នាំមកហើយបានលើកឡើងថា “ការធ្វើលំហាត់ប្រាណនេះ ជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សមិនអាចខ្វះបានទេ។ ពីព្រោះវាជួយដល់ចង្វាក់បេះដូងឱ្យដំណើរការបានល្អ សម្រាប់អ្នកខ្សោយបេះដូង និងជួយផលិតឈាម កម្ចាត់ជាតិពុងក្នុងឈាម

 លោកគ្រូ សែត លីម បានប្រាប់ថា អ្នកមានបញ្ហាបេះដូងអាចបណ្តាលមកពីអាហារដែលប្រជាជនខ្មែរយើងចូលចិត្តហូបរសជាតិប្រៃផ្អែម និងខ្លាញ់ជាម្ហូបឆាឬចៀនច្រើនពេក វាធ្វើឱ្យកើនខ្លាញ់តាមសរសៃឈាមបេះដូងអស់ជាច្រើនឆ្នាំមកហើយ។ បើបងប្អូនខ្មែរយើងគ្រាន់តែចំណាយពេលខ្លះ ធ្វើលំហាត់ប្រាណ ជំងឺបេះដូងកម្រកើតណាស់។ ព្រោះការហាត់ប្រាណហ្នឹង ជួយកាត់ជាតិខ្លាញ់ចេញពីរាងកាយ ឱ្យចរន្តឈាមដើរស្រួលទៅកាន់ខួរក្បាលផងដែរ”ពីព្រោះថាការធ្វើលំហាត់ប្រាណរាងកាយធ្វើឱ្យមានការផ្លាស់ប្តូរខ្លាញ់នៅក្នុងសរសៃឈាម សាច់ដុំ មេតាប៉ូលីស និងខួរក្បាល។ ហើយរួមទាំងជួយឱ្យសុខភាពបេះដូងកាន់តែប្រសើរឡើង។

អ្នកមានបញ្ហាធំជាងគេជាក្រុមមនុស្សធាត់។ ពួកគាត់សម្បូរខ្លាញ់ក្នុងរាងកាយលើសកម្រិត វាឆាប់បង្កហានិភ័យដល់បេះដូង។ លោកគ្រូ សែត លីម បានប្រាប់ថា អ្នកធាត់ បើគាត់ចង់ស្រកគីឡូអាហារណាដែលមានជាតិខ្លាញ់គួរតែកាត់បន្ថយឱ្យបានច្រើន ហើយឱ្យគាត់ប្តូរមកហូបអាហារប្រភេទដូចជា ស្ងោរបន្លែ ហូបបន្លែឆៅ មានសាឡាត ការ៉ុត...ឬបន្លែចម្រុះពណ៌និងប្រភេទសាច់វិញ មានសាច់ត្រី សាច់មាន់ ពេលគាត់ហូបប្រភេទនេះ ខ្លាញ់អត់កើនទេ ហើយវាស្រកគីឡូទៅវិញ។ ការពិត ពេលគាត់ព្យាយាមហូបបន្លែ និងសាច់គ្មានជាតិខ្លាញ់ ឬកុំហូបផ្អែមពេក ត្រឹមមួយសប្តាហ៍ ប្រភេទអាហារហ្នឹងមានវាថាមពលល្អដល់សុខភាពបេះដូង និងរាងកាយខ្លាំងណាស់។

ទម្លាប់ល្អបន្ថែមគឺការគេងនេះឯង។ តាមលោកគ្រូ លីម ណែនាំនោះ ចូរគេងឱ្យបានគ្រប់គ្រាន់ ដើម្បីសុខភាពបេះដូងយើងផលិតឈាមបានល្អបញ្ចូនទៅកាន់ពេញរាងកាយតែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ ការគេងគឺផ្សារជាប់នឹងខួរក្បាល និងធ្វើឱ្យយើងមានកម្លាំងថាមពលឡើងវិញ។ ជាពិសេសពេលយើងក្រោកពីដេក គួរតែផឹកទឹកមួយកែវ វាជួយឱ្យអារម្មណ៍យើងស្រួលក្នុងខ្លួនផងដែរ៕ លោកអ្នកចង់ហាត់ប្រាណ អាចទាក់ទងលោក សែត លីម ហាត់នៅក្លឹប BongLim fitness តាមលេខទូរស៍ព្ទ៖ 0767777 921 // 0314550000

១៣៧

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia