កីឡា
លាហើយធាត់! ៤ទម្លាប់នេះ ធ្វើឱ្យបុរសម្នាក់សម្រក ២៥គីឡូដោយធម្មជាតិ
Tror Sopheap
July 14 2026
6.6 K views

លោក Zee Ali ជាបុរសម្នាក់មានអាយុ ៤១ឆ្នាំមានទម្ងន់ ១០១គីឡូក្រាម គាត់ប្រើពេលវេលាត្រឹម ៦ខែដើម្បីសម្រកគីឡូបាន ២៤គីឡូ មានសាច់ដុំ មានរាងសង្ហាថែមទៀត។ គាត់អាចសម្រេចបានលទ្ធផលបែបនេះ គាត់មិនបានប្រើថ្នាំសម្រកនោះទេ គឺស្រកដោយធម្មជាតិ ដើម្បីមានសុខភាពល្អ។ លោក Ali មានទម្លាប់ទាំង ៤នេះ ដុតខ្លាញ់លឿន

លោក Zee Ali ឥឡូវនេះ! គាត់ក្លាយជាអ្នកជំនាញសុខភាព និងកាយសម្បទា បានចែករំលែកពីរបៀបដែលគាត់បានស្រកទម្ងន់ ២៥គីឡូក្រាមដោយជោគជ័យក្នុងរយៈពេលត្រឹមតែ 6 ខែប៉ុណ្ណោះ។ នៅក្នុងការបង្ហោះមួយនៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ថា ការអនុញ្ញាតឱ្យរាងកាយរបស់អ្នកចូលទៅក្នុងស្ថានភាពឃ្លាន ធ្វើឱ្យអ្នកចង់ហូបអាហារលឿនរហ័សៗ ជាពិសេសអាហារកែច្នៃ។

ទម្លាប់ទី១. គេងឱ្យបានគ្រប់គ្រាន់ និងទម្លាប់ទី២. ផឹកទឹកឱ្យបានគ្រប់ សរុបខ្លីគឺថាការគេង និងទឹកជាអាវុធសម្ងាត់ដុតខ្លាញ់ឱ្យគាត់សម្រេចគោលដៅនៃការស្រកគីឡូ។ គាត់បានសរសេរថា រៀងរាល់យប់ ខ្ញុំចូលគេងមុនម៉ោង ១០:៣០ យប់ ហើយរក្សាការទទួលទានទឹកឱ្យបាន ៣ ទៅ ៤ លីត្រក្នុងមួយថ្ងៃ។ ការគេងឱ្យបានគ្រប់គ្រាន់ជួយបង្កើនថាមពល ហើយការផឹកទឹកឱ្យបានគ្រប់គ្រាន់ជួយកាត់បន្ថយការឃ្លាន។ វាសាមញ្ញបែបនេះឯង។ ពេលខ្ញុំមានទម្លាប់បែបនេះ ធ្វើឱ្យជាតិខ្លាញ់ក្នុងខ្លួនរបស់ខ្ញុំកាន់តែស្រក ហើយខ្ញុំបានកំណត់ទម្លាប់នេះ ជាគោលការណ៍របស់ខ្ញុំ។

គាត់មានគោលការណ៍មួយទៀតគឺមានវិន័យលើការហាត់ប្រាណជាប្រចាំថ្ងៃ។ គាត់មានកាលវិភាគហាត់ប្រាណមួយអាទិត្យ ៥ថ្ងៃទៅ៦ថ្ងៃ ដើម្បីដុតខ្លាញ់បានលឿន។ ហើយគាត់មានភាពអត់ធ្មត់ខ្ពស់ គឺហាត់ប្រាណមួយថ្ងៃ ១ទៅ២ម៉ោងឯណោះ។ គោលដៅរបស់គាត់មិនមែនត្រឹមតែស្រកខ្លាញ់ទេ គឺស្រកខ្លាញ់បង្កើនសាច់ដុំ។ ទម្លាប់សំខាន់ចុងក្រោយគេគឺស្ថិតនៅក្នុងរបបអាហារដែលមានប្រូតេអ៊ីនខ្ពស់មានដូចជាត្រី សាច់ទ្រូងមាន់ សាច់គោ និងផ្លែឈើ និងបន្លៃស្រស់ៗ ដើម្បីសម្រកគីឡូបានលឿន។ គាត់បានធានាថាគាត់ទទួលទានប្រូតេអ៊ីនពី 180 ទៅ 200 ក្រាមជារៀងរាល់ថ្ងៃ។ ប្រូតេអ៊ីននេះជួយរក្សាម៉ាសសាច់ដុំ ទប់ស្កាត់ចំណង់អាហារ ជំរុញការរំលាយអាហារ និងជួយដុតបំផ្លាញជាតិខ្លាញ់ក្បាលពោះបានលឿន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
127 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
77 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
40 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia