កុមារ
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
975 views

បច្ចុប្បន្ននេះឪពុកម្តាយមួយភាគធំរវល់នឹងការងារប្រចាំថ្ងៃ ទន្ទឹមនឹងកូនៗមានទូរស័ព្ទលេងស្ទើរគ្រប់ដៃតាំងពីនៅតូចៗរហូតដល់ចូលសាលា ធ្វើឱ្យកូនអាចញៀននៅក្នុងការលេងទូរស័ព្ទដៃហួសកម្រិត ដែលជាកត្តាដែល ឱ្យបញ្ញាសា្មរតីរបស់កូនៗងាយចុះខ្សោយបាន។ ទោះបីជាបងប្អូនហាមកូនៗមិនឱ្យលេង មិនបានទេ យ៉ាងហោចណាស់ក៏គួរតែសាកល្បងនូវវិធីសាស្រ្ត៣នេះ ដើម្បីកាត់បន្ថយកុំឱ្យកូនលេងហ្គេម ឬទូរស័ព្ទដៃច្រើនហួសកម្រិតពេក៖

១.កំណត់ម៉ោងឬចូលរួមលេងជាមួយ៖នៅសម័យស្មាតហ្វូននេះទោះបីជាឪពុកម្តាយមួយចំនួនប្រឹងហាម ប្រឹងផ្តាច់កូនពីគ្រឿងអេឡិចត្រូនិចទាំងស្រុងយ៉ាងណាក៏លំបាកដែរ ព្រោះឪពុកម្តាយផ្ទាល់ក៏ត្រូវការប្រើ​ប្រាស់ជាចាំបាច់ និងជាប្រចាំ។ ហេតុដូចនេះប្រសិនបើយើងមិនអាចបង្ខាំងកូនមិនអោយលេងបានទេ ហើយកាន់តែមិនអាចធ្វើគំរូមិនលេងទូរស័ព្ទដល់កូនទៀតនោះ បងប្អូនអាចកំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីឱ្យកូនលេង និងមានពេលវេលាដែលយើងជាឪពុកម្តាយគួរមានការចូលរួមលេងជាមួយពួកគាត់ផង ពោលគឹបង្កើតកាលវិភាគជាប្រចាំឱ្យពួកគាត់តែម្តង ថាពេលណាកូនអាចលេង និងពេលណាប៉ាម៉ាក់លេងជាមួយ។

២. មានសកម្មភាពក្រៅផ្ទះ៖ ការបង្កើតសកម្មភាពក្រៅផ្ទះអាចជួយឱ្យកូនៗមានភាពរហ័សរហួនជាងមុន មានការចងចាំល្អៗ និងសុំាជាមួយបរិយាកាសសង្គមខាងក្រៅផងដែរ។ យ៉ាងណាមិញសម្រាប់ការបង្កើតឱ្យមានសកម្មភាពខាងក្រៅនេះអាចមានទាំងនៅទីធ្លាមុខផ្ទះ លេងជាមួយកូនអ្នកជិតខាង ឬនាំពួកគាត់ទៅដើរលេងខាងក្រៅ ជាមួយធម្មជាតិជារៀងរាល់សប្តាហ៍ក៏អាចកាត់បន្ថយអារម្មណ៍ដែលពួកគាត់មានដិតដាមជាមួយទូរស័ព្ទឬវីដេអូហ្គេមបានខ្លះដែរ។

៣. កាត់បន្ថយម្តងបន្តិចៗ៖បន្ថយការមើលរបស់ពួកគាត់ម្តងបន្តិចៗ ដោយមិនមែនផ្តាច់ម្តងទាំងស្រុង ជាឧទាហរណ៍ ប្រសិនបើពួកគេចំណាយពេលរៀងរាល់ម៉ោងបន្ទាប់ពីមកពីសាលា ហើយធ្លាប់ចំណាយពេលលេងម្តង១ម៉ោងកន្លះ។

ដូច្នេះចូរពន្យល់កូនរបស់អ្នកថាហេតុអ្វីបានជាអ្នកកាត់បន្ថយពេលវេលាឱ្យនៅតិចជាងនេះ ក្នុងការលេងហ្គេមឬទូរស័ព្ទ ដូចជា១ម៉ោងកន្លះបាន រយៈពេល១អាទិត្យ ហើយផ្តាច់មកនៅត្រឹម១ម៉ោងនៅអាទិត្យទី២ និងអាចផ្តាច់កន្លះម៉ោងចោលទៀតឱ្យនៅត្រឹមកន្លះម៉ោងនៅអាទិត្យទី៣រហូតក្លាយជាទម្លាប់៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia