កុមារ
នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
610 views

ការស្រឡាញ់កូនហួសហេតុ ទម្រើសកូនជ្រុល រហូតដល់មិនហ៊ានដាក់វិន័យ ធ្វើឱ្យកូនក្លាយជាកូនគ្មានអនាគតល្អទេ។ ដើម្បីឱ្យកូនក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ មានបញ្ញាឆ្លាវៃ និងអនាគតល្អ ឪពុកម្តាយគួរហ៊ានអនុវត្តធម៌ក្តៅទាំង ៣ ខាងក្រោមនេះ៖

១. បង្កើតវិន័យដែកក្នុងគ្រួសារ៖ សេរីភាពដែលគ្មានដែនកំណត់ គឺជាគ្រោះថ្នាក់សម្រាប់ក្មេង។ ឪពុកម្តាយត្រូវកំណត់វិន័យឱ្យបានច្បាស់លាស់ ជាពិសេសលើការប្រើប្រាស់បច្ចេកវិទ្យា ពេលវេលាចូលគេង និងការសិក្សា។ ធម៌ក្តៅនៅត្រង់នេះ គឺការរក្សាគោលជំហរ ទោះបីជាកូនយំទារ ឬខឹងក៏ដោយ។ វិន័យដែលតឹងរឹង ប៉ុន្តែមានភាពយុត្តិធម៌ នឹងជួយបណ្តុះទម្លាប់រៀបរយ និងការគោរពពេលវេលាដល់កូនៗ។

២. កុំភ្លេចបង្រៀនកូនឱ្យដឹកនាំខ្លួនឯង៖ ឪពុកម្ដាយភាគច្រើនតែងអប់រំទូន្មានពីនេះពីនោះ តែអាចនឹងភ្លេចបង្រៀនកូនឱ្យចេះដឹកនាំខ្លួនឯង។ ត្រង់ចំណុចនេះ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន ថ្នាំពណ៌ជាតិ Cam-Pain បានលើកបង្ហាញអំពីតួនាទីជាឪពុកមួយរូប អ្វីដែលត្រូវធ្វើគឺធ្វើជាគំរូដឹកនាំ បង្ហាញឱ្យកូនៗរៀនសូត្រតាម ដើម្បីជួយពង្រឹងគំនិតក្នុងការដើរតួនាទីជាដឹកនាំទៅថ្ងៃខាងមុខ។

៣. ចិញ្ចឹមកូនឱ្យខ្លាំង៖ ការចិញ្ចឹមកូនត្រូវប្រើសិទ្ធិអំណាចជាមេបា។  ជាពិធីករមួយរូបដែលប្រើសំឡេងនិងកាយវិការដែលមានអំណាចក្នុងប្រព័ន្ធផ្សព្វផ្សាយ ដឹកភ្នែក ដឹកត្រចៀកអ្នកដទៃរាល់ថ្ងៃ Harvey យល់ថាការចិញ្ចឹមកូនគឺជាការប្រើសិទ្ធិនិងពិភាក្សាមូលមតិគ្នាជានិច្ចក្នុងនាម ជាឪពុក ជាម្តាយ។ ជាក់ស្តែងដូចលោកនិងភរិយា នៅពេលចិញ្ចឹមកូនប្រុសស្រីទាំង៣នាក់ អ្នកទាំងពីរគឺចែកភារៈកិច្ចគ្នា កូនស្រីត្រូវអប់រំដោយម្តាយ ហើយត្រូវមានចរិតដូចជាស្រ្តីដែល Harvey ស្រឡាញ់និងរៀបការជាមួយ។  ឯកូនប្រុសត្រូវអប់រំដោយឪពុក មានចរិតដូចបុរសដែលម្តាយគេព្រមផ្ញើជីវិតអាពាហ៍ពិពាហ៍ បើបណ្តែតឱ្យគេកាត់តាមសង្គម អនាគតបើមិនជាប់គុក ក៏ដេកពេទ្យដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia