កុមារ
ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
117 views

ការបារម្ភច្រើនឬអារម្មណ៍​ថប់​បារម្ភ(Anxiety) គឺជាអាការៈធម្មជាតិ ដែលមានការព្រួយបារម្ភឬភ័យខ្លាចអំពីអ្វីមួយ របស់មនុស្សគ្រប់វ័យ។ តាមអ្នកចិត្តសាស្រ្តអ្នកស្រី Ashley Graber និងអ្នកស្រី Maria Evans ដែលជាអ្នកចិត្តសាស្រ្ត គ្រួសារនិងកុមារបានឱ្យដឹងថា មានឪពុកម្តាយជាច្រើនដែលមកពិគ្រោះសុទ្ធតែមានបញ្ហាកូនមានអត្តចរិតពិបាក​ចុះសម្រុង មិនក្លាហាននិងខ្លាចច្រើន។ ប៉ុន្តែបញ្ហាទាំងនេះគឺបណ្តាលមកពីកុមារមានទុក្ខកង្វល់ និងថប់បារម្ភលើរឿង៥យ៉ាងខាងក្រោមនេះជាប្រចាំ ខណៈដែលឪពុកម្តាយមិនបានដឹង ហើយក៏មើលរំលងការជួយផ្តល់យោបល់ដល់ពួកគេ។

១.បណ្តេញសង្គម៖ នៅពេលដែលក្មេងៗប្រើប្រាស់ប្រព័ន្ធបណ្តេញសង្គមដោយគ្មានការត្រួតពិនិត្យនិងណែនាំត្រឹមត្រូវពីមាតាបិតាឬអាណាព្យាបាលនោះនឹងធ្វើឱ្យកុមារបង្កើនការថប់បារម្ភ អំពីសមត្ថភាពនិងសក្តានុពលខ្លួនឯង។ ពួកគេនឹងប្រៀបធៀបជីវិតរបស់ពួកគេជាមួយមិត្តភ័ក្តិ ឬមនុស្សចម្លែកនានាដែលពួកគេធ្លាប់បានឃើញនិងស្តាប់ឭ ហើយក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ព្រោះពួកគេមិនទាន់ចេះថ្លឹងថ្លែងការពិតឬការកុហកឱ្យបានច្បាស់នៅឡើយទេ។

២.សាលារៀននិងមិត្តភក្តិ៖ កុមារអាចជួបប្រទះការថប់បារម្ភនៅសាលារៀន និងជាមួយមិត្តភក្តិដោយហេតុផលផ្សេងៗ រួមទាំងស្ថានភាពសង្គម ការសិក្សា និងការគំរាមកំហែង។ កុមារជាច្រើនមានអារម្មណ៍ថប់បារម្ភនៅពេលទៅសាលារៀនថ្មី អារម្មណ៍មុនពេលប្រឡង ការសាកល្បងមុខវិជ្ជាថ្មី ការទទួលរងពាក្យសម្តីប្លែកៗពីសង្គម ការចំអន់ពីមិត្តភិក្តិដែលលេងសើចលើរឿងអ្វីមួយ ឬក៏​មិត្តភ័ក្ដិ​ផ្លាស់​ប្តូរទៅ​សាលារៀនថ្មីចោលជាដើម។

៣. កាលវិភាគ៖ កុមារជាអង្គភេទមួយដែលងាយធ្លាក់ក្នុងអន្លង់លើភាពជាប់លាប់ឬទម្លាប់អ្វីមួយ។ ហេតុនេះ ការផ្លាស់ប្តូរកាលវិភាគភ្លាមៗ ខុសពីនៅក្នុងកាលវិភាគប្រចាំថ្ងៃរបស់ពួកគេនឹងធ្វើឱ្យពួកគេភ័យនិងព្រួយបារម្ភ។

ឧទាហរណ៍ថាឪពុកម្តាយមកទទួលពីសាលារៀនយឺតជាញឹកញាប់ដោយមិនប្រាប់ទុកជាមុនឬ ​និយាយ​ថាធ្វើនេះធ្វើនោះ សន្យាហើយធ្វើមិនបានធ្វើនោះ ក៏អាចបង្ក​ឱ្យ​មាន​ការ​ថប់​បារម្ភនិងមានអារម្មណ៍មិនស្រួល​ចំពោះ​កុមារ​ផង​ដែរ។

៤. ការផ្លាស់ប្តូរ៖​ ការផ្លាស់ទៅផ្ទះថ្មី ឬសាលារៀនថ្មីអាចជារឿងគួរឱ្យរំភើប តែក៏ជារឿងដែលបង្កើតការព្រួយបារម្ភសម្រាប់កុមារផងដែរ។ ទោះបីជាការផ្លាស់ប្តូរនោះជារឿងដែលត្រូវធ្វើឬជាតម្រូវការក៍ដោយ ពួកគេនឹងអាចមានអារម្មណ៍ថាពួកគេបាត់បង់អ្វីមួយ មុនពេលដែលពួកគេអាចមើលឃើញពីអត្ថប្រយោជន៍ថ្មីជំនួសវិញ។

៥. ភាពដិតដាមនឹងអ្វីមួយ៖ កុមារងាយនឹងមានអារម្មណ៍រងគ្រោះ ភ័យខ្លាច ឬឈឺចាប់សូម្បីតែឧប្បត្តិហេតុតូចតាចក៏អាចអង្រួនអារម្មណ៍កុមារឱ្យគិតថាគ្មានសុវត្ថិភាព និងមានការថប់បារម្ភផងដែរ។ ឧទាហរណ៍ដូចជាឆ្កែខាំ ការ Bully នៅសលារៀន គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារឬក៏ឈ្លោះគ្នាជាដើម។ ប្រសិនជាការប៉ះទង្គិចទាំងនោះកើតឡើងលើរាយកាយបន្ថែមទៀតនោះ នឹងជំរុញឱ្យកុមារមានអាការៈខ្លាចនិងបាក់ស្បាតពេញមួយជីវិតរបស់ពួកគេ បើគ្មានការសង្រ្គោះទាន់ពេលវេលា។

ជាការពិតណាស់ថប់បារម្ហជាអាការៈដែលកើតឡើងលើមនុស្សស្ទើរគ្រប់វ័យ ប៉ុន្តែកុមារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយនិងគ្រប់គ្រងអារម្មណ៍រឹងរូស មិនស្តាប់បង្គាប់ ដែលកើតមកពីការថប់អារម្មណ៍នេះតែម្នាក់ឯងឡើយ។ ដូច្នេះពួកគេត្រូវការជំនួយពីឪពុកម្តាយដែលជាអ្នកសង្កេតមើលអារម្មណ៍នៃការថប់បារម្ភពួកគេ ហើយប្រាប់ពិគ្រោះនិងប្រាប់ពីដំណោះស្រាយថាពួកគេគួរដោះស្រាយដោយវិធីវិជ្ជមានបែបណាខ្លះ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3191

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
117 views

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views

#កុមារ

ប្រយ័ត្នតិច! មនុស្សក្រុម ៤នេះ មេឃក្តៅខ្លាំង ធ្វើឱ្យប៉ះពាល់សុខភាព អាចសន្លាប់ទៀត
Tror Sopheap
April 9 2026
624 views

#កុមារ

ស្រ្តីៗ សម្រាលកូនដោយការវះកាត់ មានបញ្ហាធំ ៣នេះ
Tror Sopheap
April 9 2026
896 views

#កុមារ

ឪពុកម្តាយបង្រៀបកូនបែបនេះ ទើបកូនមានអារម្មណ៍ល្អ រៀនពូកែ រៀនឆាប់ចេះ មានសមត្ថភាពពូកែ
Tror Sopheap
April 7 2026
944 views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
9.1 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia