កុមារ
ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់

ឪពុកម្តាយគ្រប់រូប សុទ្ធតែចង់ធ្វើជាគំរូដ៏ល្អនិងរឹងមាំសម្រាប់កូនៗ ប៉ុន្តែពេលខ្លះសកម្មភាពរបស់យើងផ្ទាល់មិនសមស្របនឹងដំបូន្មាន ដែលយើងបានប្រដៅកូនឱ្យធ្វើនោះទេ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ឪពុកម្តាយបើចង់ធ្វើជា​ គំរូល្អដល់កូនៗមែន ត្រូវឈប់ធ្វើសកម្មភាព ទាំង ២នេះ៖

. ​​ចង់បានអ្វីមួយភ្លាមៗ៖ កុំឱ្យកូនរស់នៅក្នុងពិភពនៃការផ្តល់ឱ្យច្រើន​ជ្រុលពេកជាពិសេស នៅពេលឱពុកម្តាយ ធ្វើទង្វើឬការងារណាដែលបង្ហាញអំពីភាពងាយស្រួល និងការចង់ ហើយទទួលបានអ្វីមួយភ្លាមៗ។ បែបនេះពួកគេនឹងមិនបានឃើញរូបភាព​អត់ធ្មត់ ភ្លេចឱ្យ​តម្លៃលើ​ការ​លះបង់​និង​ការ​ខិតខំ ។ ឧទាហរណ៍សាមញ្ញដូចជាការចាយលុយស្រួលៗ ក៏អាចធ្វើឱ្យកូនៗគិតថាលុយក៏ជារបស់ស្រួលរកដែរ។  បើផ្អែកតាមការសិក្សាដ៏ល្បីតៗគ្នាមួយ គេធ្វើតេស្តកុមារជាមួយស្ករ Marshmallow កុមារទាំងនោះត្រូវបានផ្តល់ជម្រើសរវាងការញ៉ាំ Marshmallow តែ១បានភ្លាមៗ ឬត្រូវរង់ចាំ ១៥ នាទី សិនដើម្បីទទួលបាន Marshmallow ២ ។ ប្រសិនបើកុមារណាម្នាក់ស័្មគ្រ នៅរង់ចាំ១៥នាទីនោះ គឺបង្ហាញលទ្ធផល​ថាក្មេងម្នាក់នោះនឹងមានភាពធន់ផ្នែកអារម្មណ៍ខ្ពស់ ​នៅពេលអនាគត ពួកគេនឹងអាចទទួល​បាន​ជោគជ័យខ្ពស់​ក្នុង​ការ​សិក្សា​រៀនសូត្រ។

. ឈប់ភ្លេច​លើ ការកំណត់អទិភាពឱ្យខ្លួនឯង៖ ជារឿយៗឪពុកម្តាយដាក់តម្រូវការរបស់កូនៗមុននឹង ឱ្យតម្រូវការទៅខ្លួនឯង ដោយហេតុថាស្រឡាញ់កូន។ ប៉ុន្តែសាកគិតបន្តិចថា បើអ្នកជាពែងទទេ ពុំមានអ្វីទាំងអស់ តើអ្នកអាចចាក់តម្រូវការឱ្យទៅកូនៗបានទេ? ដូច្នេះការថែរក្សាខ្លួនឯង សុខភាពផ្លូវចិត្តនិងកាយឱ្យរឹងមាំ គឺសំខាន់ដូចគ្នានឹងការថែរក្សាកូនៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត តាមអ្នកជំនាញនៅ Psych Central ក៏បានបានបញ្ជាក់ថាការដែលឪពុកម្តាយមិនចំណាយពេលសម្រាប់ ការថែទាំខ្លួនឯងនឹងអាចបណ្តាលឱ្យគាត់មាន ការអត់ធ្មត់តិចតួចបំផុតជាមួយកូនៗ។ ដូច្នេះចូរ​កុំ​មាន​អារម្មណ៍​ថាខុស​ចំពោះ​ការ​ផ្តល់​អាទិភាព​ដល់​សុខភាព និង​សុភមង្គល​របស់​អ្នក ព្រោះ​ឪពុកម្តាយ​ដែល​មាន​សុភមង្គល​ នឹងនាំ​ឱ្យ​កូន​មាន​សុភមង្គលដែរ៕ 

យោងតាម Mayo Clinic និង Cleveland Clinic បានលើកឡើងថា ថ្លើមត្រូវការសារធាតុចិញ្ចឹមដើម្បីធ្វើការបញ្ចេញជាតិពុល
និងបំលែងថាមពលបានល្អ។ ដូច្នេះ ការប្រើអាហារបំប៉នដែលមានសារធាតុគាំទ្រថ្លើម អាចជួយថែរក្សាសុខភាពពីខាងក្នុងបានល្អ​ និងរឹងមាំ ពីMasterMax 

៨៣

៨៧

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3284

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia