ជំងឺ
ស្រ្តីមានផ្ទៃពោះត្រូវធ្វើរឿង ១នេះ ការពារជំងឺរលាកថ្លើមប្រភេទB និងកូន
ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលអោយមនុស្សនោះឈឺអស់មួយជីវិត។ ជំងឺរលាកថ្លើមប្រភេទ B អាចបង្កអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការខូចថ្លើម ខ្សោយថ្លើម និងធ្វើអោយកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមាន ជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។ មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។
១. ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ?
បើអ្នកមានផ្ទៃពោះ តេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើត ជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។
២. តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?
អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។
៣. តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនអោយឆ្លងជំងឺនេះដោយរបៀបណា?
បើអ្នកមិនដឹងថា តើក្នុងខ្លួនអ្នកមានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទ B។
ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការ ជំងឺរលាកថ្លើមប្រភេទ B។
ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ ចំពោះកូនរបស់អ្នកនឹងទទួលបាននូវការចាក់វ៉ាក់សាំង ដូសដំបូង និងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ ហើយកូនរបស់អ្នកត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ជាតិ និងអោយគ្រប់ចំនួនកំណត់។
បន្ទាប់មក ក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បីជាការបញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទីករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។ បើទោះបីជាអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចំលងក្នុងការបំបៅដោះកូនដែរ៕ យោងតាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3283

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia