ចិត្តសាស្ត្រ
វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា កត្តា៣នេះ ធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត វិវត្តទៅរកជំងឺផ្លូវចិត្ត

សព្វថ្ងៃនេះ ប្រជាជនខ្មែរមួយចំនួនកំពុងតែជួបបញ្ហាផ្លូវចិត្ត ឬមានជំងឺផ្លូវចិត្តដោយពុំដឹងខ្លួន។ ដោយហេតុពួកគាត់មិនសូវបានយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅឡើយ។ តាមវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ជាអ្នកឯកទេសវិកលវិទ្យាបានមានប្រសាសន៍ថា បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តគឺអាចកើតមានលើមនុស្សគ្រប់រូប គ្រប់វ័យ ទាំងកុមារ ទាំងយុវវ័យ ទាំងមនុស្សចាស់ និងគ្រប់ជាតិសាស្រ្តទូទាំងសកល។

លោកស្រីក៏បានលើកឡើងដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានបង្ហាញក្តីព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តយ៉ាងខ្លាំង ដោយហេតុក្នុងឆ្នាំ២០២១ នឹង២០២៣ ទិន្នន័យដែលបានសិក្សាជាសកលបានឱ្យដឹងថា ការធ្វើអត្តឃាតដែលបណ្តាលមកពីជំងឺផ្លូវចិត្តគឺស្ថិតនៅលំដាប់ថ្នាក់ទី៤ នៃការបាត់បង់ធនធានមនុស្ស ដែលពួកគាត់ភាគច្រើនសុទ្ធសឹងជាយុវវ័យចន្លោះពី១៥-២៩ឆ្នាំ។ 

លោកស្រីក៏បានបញ្ចាក់ផងដែរថាអត្រាយុវវ័យទូទាំងពិភពលោក មានរហូតដល់ 1.2ពាន់លាននាក់ ដែលក្នុងនោះចំនួនយុវវ័យចន្លោះពី 5% ទៅ 13% ដែលប្រឈមនឹងជំងឺផ្លូវចិត្ត។ ហើយជំងឺផ្លូវចិត្តដែលឈានដល់ការធ្វើអត្តឃាតនេះភាគច្រើនគឺជំងឺធ្លាក់ទឹកចិត្ត។ ដូច្នេះហើយយើងគួរតែដឹងនិងយល់ឱ្យច្បាស់អំពីនិយមន័យនៃសុខភាពផ្លូវចិត្ត និងនិយមន័យនៃជំងឺផ្លូវចិត្តនេះឱ្យបានច្បាស់ពេលយើងមានចំណោះដឹង ធ្វើឱ្យយើងចេះការពារផ្លូវចិត្តបានល្អផងដែរ។

ឧទាហរណ៍ : តើអ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត? ជំងឺបាក់ទឹកចិត្ត ជាជំងឺមួយក្នុងចំនោមជំងឺផ្លូវចិត្តដែលធ្វើអោយមានបម្រែបម្រួលលើការគិត. អារម្មណ៍ អាកប្បកិរិយា ដូចជា ការសោកសៅខ្លាំង បាត់បង់នូវចំណាប់អារម្មណ៍ជុំវិញខ្លួន ការងារថយចុះ ចលនាយឺតយ៉ាវ និងអាចប៉ះពាល់ដល់មុខងាររាង្គកាយផ្សេងទៀតផងដែរ។ លោកអ្នកតែងតែពិនិត្យ តែទៅលើបញ្ហារាងកាយ ដោយពុំបាន ចាប់អារម្មណ៍ចំពោះបញ្ហាផ្លូវចិត្តកើតមានឡើយ ខាងក្រោមនេះជារោគសញ្ញានៃជំងឺផ្លូវចិត្តមួយចំនួនកើតមានលើរាងកាយរបស់លោកអ្នកដូចជា ការបម្រែបម្រួលលើការគិត, អារម្មណ៍អាកប្បកិរិយាដូចជាការសោកសៅខ្លាំង ​ការបាត់បង់នូវចំណាប់អារម្មណ៍ជុំវិញខ្លួន ការងារថយចុះ ចលនាយឺតយ៉ាវ និងអាចប៉ះពាល់ដល់មុខងាររាង្គកាយផ្សេងទៀតផងដែរ។

ចំពោះសញ្ញានៃការធ្លាក់ទឹកចិត្តគឺចាប់ពី ២សប្តាហ៍ឡើងទៅ ហើយសញ្ញាដែលគួរស្វែងយល់ ខ្លីៗ និងខ្លឹម អំពីជំងឺធ្លាក់ទឹកចិត្តនោះគឺ ចេះតែគិតអវិជ្ចមាន៖ បន្ទោសខ្លួនឯង, គិតថាខ្លួនគ្មានតម្លៃ, អស់សង្ឃឹមក្នុងជីវិតជាដើម។ ចំពោះអារម្មណ៍សោកសៅខ្លាំង បាត់បង់ចំណាប់អារម្មណ៍ជាមួយរបស់ជុំវិញខ្លួន ( Depressed mood , lose of interest) ពិបាកគេង , ចំណង់ចំណីអាហារប្រែប្រួល ( poor sleep and appétits )

ចង់ធ្វើអត្តឃាត ( Suicidal thought) យ៉ាងណាមិញ ជីវិតមនុស្សគ្រប់រូបគឺមិនអាចគេចអំពីភាពតានតឹងបាននោះទេ យើងអាចតានតឹងនឹងភាពលំបាក ភាពនឿយហត់នឹងការងារ សំពាធគ្រួសារ វិបត្តិហិរញ្ញវត្ថុ ការជះឥទ្ធិពលពីកត្តាបរិស្ថានដែលយើងរស់នៅ -ល- ភាពសោកសៅជារឿងមួយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ។

មនុស្សគ្រប់រូបអាចនឹងមានអារម្មណ៍សោកសៅ ក្រៀមក្រំ ពិបាកចិត្ត នៅពេលដែលបាត់បង់របស់ជាទីស្រលាញ់ សមាជិកគ្រួសារ ឬ បញ្ហាណាមួយក្នុងជីវិតរស់នៅ ដែលតម្រូវឱ្យពួកគាត់ត្រូវតែជួបនឹងការតទល់ជាមួយស្ថានភាពទាំងនោះ។ ហើយបុគ្គលដែលមានជំងឺផ្លូវចិត្តគឺមិនមែនបណ្តាលមកពីការទន់ជ្រាយ ឬយ៉ាងណានោះទេក៏ប៉ុន្តែកត្តាដែលធ្វើឱ្យបុគ្គលណាម្នាក់មានជំងឺផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត នោះគឺបណ្តាលមកពីកត្តារួមគ្នា ៣ យ៉ាង : 

១. កត្តា ជីវសាស្រ្ត ( បំរែបំរួលរចនាសម្ព័ននៃសារធាតុគីមីសាស្រ្តក្នុងប្រព័ន្ធខួរក្បាល បំរែបំរួលរហ័សអរម៉ូន)
២. កត្តាចិត្តសាស្រ្ត ដែលសំដៅលើសម្មត្ថភាពនៃការដោះស្រាយបញ្ហារបស់បុគ្គលម្នាក់ៗ រួមមានបទពិសោធន៍ជីវិត ចំណេះដឹង ឬការយល់ដឹងអំពីសុខភាពផ្លូវចិត្ត , សុខភាពរាងកាយ
៣. កត្តាសង្គមសាស្រ្ត គឺសំដៅបរិស្ថានដែលយើងរស់នៅ មាមដូចជា សង្គមគ្រួសារ ,សង្គមការងារ ,សាលារៀន , ការប្រើប្រាស់បណ្ណាញសង្គម ជាដើម ។

-  ចំនែកកត្តាបន្ទាប់បន្សំរួមមាន  ការញ៉ាំស្រា ជាប្រចាំ ឬប្រើដើម្បីអោយសប្បាយ បំបាត់ទុក , ការប្រើសារធាតុញៀន នឹងជំងឺប្រចាំកាយ មួយចំនួនដែលរ៉ាំរ៉ៃ ។

មូលហេតុទាំងបីនេះហើយ ដែលអាចអោយគាត់កើតជំងឺផ្លូវចិត្ត។ ជាដំណោះស្រាយដើម្បីទប់ស្កាត់នៃការវិវត្តន៍ធ្ងន់ធ្ងរនៃជំងឺមានដូចជា
១. ធ្វើលំហាត់ប្រាណជាប្រចាំ ឬហាត់យូហ្គា និងសម្រាកកាយនិងចិត្តតាមធម្មជាតិ
២. ការធ្វើរបបអាហារឲ្យមានតុល្យភាពមានបន្ថែមស្រស់ៗ បន្លែឈើ និងត្រី
៣. រៀបចំបន្ទប់គេងឱ្យបានល្អ និងព្យាយាមគេងឱ្យទៀងម៉ោង
៤. កុំញុំាគ្រឿងស្រវឹង ឬគ្រឿងញៀន
៥. ជជែកកម្សាន្ត ឬបង្កើតបរិយាកាសសប្បាយៗជាមួយមនុស្សជុំវិញ
៦. ស្វែងរកវេជ្ជបណ្ឌិត ឬអ្នកចិត្តសាស្រ្ត ដើម្បីផ្តល់ការប្រឹក្សា
៧. ការព្យាបាលដោយការនិយាយ ការណែនាំ
៨. ប្រើឱសថដោយវេជ្ជបណ្ឌិតឯកទេស។

លោកស្រីបានផ្តល់នូវសារដ៏មានសារៈសំខាន់មួយផងដែរ ទៅកាន់ប្រជាជនទាំងអស់គ្នា សូមមេត្តាយកចិត្តទុកដាក់លើការថែទាំសុខភាពផ្លូវចិត្តអោយបានល្អប្រសើរ ព្រោះពិការភាពផ្លូវចិត្តក៏ជាកត្តាគ្រោះថ្នាក់មួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងទាំងមូល ។ ត្រូវចាំថា សុខភាពផ្លូវចិត្ត និងសុខរាងកាយល្អបរិបូរណ៍ ទើបយើងអាចទទួលបានភាពពេញលេញនៃជីវិត និងរីកចម្រើនទៅបាន៕

សូមទំនាក់ទំនងមកកាន់ផេកហ្វេសបុក យើងខ្ញុំផ្ទាល់ ឬតាមរយៈតេឡេក្រាម ដើម្បីធ្វើការណាត់ជួបទុកជាមុនជាមួយវេជ្ជបណ្ឌិត ឯកទេស បានដោយទំនុកចិត្ត នឹងភាពកក់ក្តៅ គឺ We Care Mental Clinic វីឃែរ គ្លីនិក តាមTelegram: 087 744 913

៤៤

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3280

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បញ្ជាក់ថា កត្តា៣នេះ ធ្វើឱ្យអ្នកមានបញ្ហាផ្លូវចិត្ត វិវត្តទៅរកជំងឺផ្លូវចិត្ត
Tror Sopheap
June 17 2026
140 views

#ចិត្តសាស្ត្រ

គេងមិនឆ្អែតមែនទេ? ៤ទម្លាប់នេះ ជួយអ្នកគេងលក់ស្កប់ ងើបពេលព្រឹកមានថាមពលរីករាយ
Tror Sopheap
June 14 2026
928 views

#ចិត្តសាស្ត្រ

កត្តា ១នេះធ្វើឱ្យប្រជាជនជប៉ុនគ្មានជំងឺ មានអាយុវែងគេ
Tror Sopheap
June 11 2026
545 views

#ចិត្តសាស្ត្រ

ទម្លាប់ទាំង៤ នាំឱ្យយុវវ័យបំផ្លាញអនាគតដោយខ្លួនឯងឱ្យលិចលង់
Tror Sopheap
June 8 2026
189 views

#ចិត្តសាស្ត្រ

មិនធម្មតាមែន! ការរួ.ម>មេត្រីជួយអ្នកការពារជំងឺកាចទាំង ៣នេះ
Tror Sopheap
June 8 2026
1.4 K views

#ចិត្តសាស្ត្រ

ចង់រីករាយទេ? ៣ទម្លាប់នេះ ប៉ូវផ្លូវចិត្តរបស់អ្នកមានក្តីសុខ
Tror Sopheap
June 5 2026
351 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia