ចិត្តសាស្ត្រ
កត្តា ១នេះធ្វើឱ្យប្រជាជនជប៉ុនគ្មានជំងឺ មានអាយុវែងគេ

តាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានចេញផ្សាយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ថាចំនួនប្រជាជននៅក្នុងប្រទេសជប៉ុនដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ៩៥.០០០ នាក់ ដែលស្ទើរតែ ៩០ភាគរយនៃពួកគេគឺជាស្ត្រី។

គិតត្រឹមខែកញ្ញានេះ ប្រទេសជប៉ុន មានចំនួនមនុស្សដែលមានអាយុលើសពី៦៥​ឆ្នាំបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៣៦.២៥ លាននាក់ ដែលស្មើនឹង ២៩.៣ភាគរយនៃប្រជាជនសរុប។

ផ្អែកតាមក្រុមស្រាវជ្រាវ Gerontology ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសជប៉ុនគឺជាផ្ទះរបស់មនុស្សដែលមានវ័យចំណាស់ជាងគេបំផុតលើពិភពលោក ព្រោះតែកត្តារស់នៅដ៏ល្អរបស់ប្រជាជនជប៉ុនទើបធ្វើឱ្យពួកគេមានអាយុវែងបំផុត។

ក្នុងនោះតាមសាក្សីជាចាស់ជរាច្រើននាក់ នៅក្នុងមណ្ឌលមនុស្សចាស់ បាននិយាយស្រដៀងៗគ្នានឹងលោកតា Kiyotaka Mizuno មកពីខេត្ត Shizuoka  ដែល​មាន​អាយុ ១១០ ឆ្នាំ​យ៉ាងដូច្នេះថា៖ “ខ្ញុំ​គ្មានវិធី ​អ្វី​ដែល​ជា​អាថ៌កំបាំង​នៃ​អាយុ​វែង​របស់​ខ្ញុំទេ ប៉ុន្តែខ្ញុំតែងក្រោកពីដំណេកនៅម៉ោង 6:30 ព្រឹកជារៀងរាល់ថ្ងៃ សម្រួលចិត្តឱ្យស្ងប់ ញ៉ាំអាហារបីពេលក្នុងមួយថ្ងៃ(ភាគច្រើនហូបបន្លែ ត្រី) លេងកីឡាដើម្បីពង្រឹងសុខភាព និងទស្សនាចំបាប់ស៊ូម៉ូរាល់ថ្ងៃ”។

យ៉ាងណាមិញផ្ទុយនឹងលក្ខណៈរស់នៅសុខសាន្ត ធ្វើឱ្យអត្រាអាយុវែងរបស់ប្រជាជនមានការកើន ប៉ុន្តែនេះក៏ជាវិបត្តិប្រជាសាស្រ្តដ៏ធំមួយសម្រាប់រដ្ឋាភិបាលដែលពន្យឺត ការវិវត្តន៍ខ្លួនរបស់ប្រទេសជប៉ុន ក្នុងការឆ្ពោះទៅរកតំណែងជាមហាអំណាចសេដ្ឋកិច្ទទី៣លើលោក ដោយសារតែចំនួនមនុស្សចាស់កើនឡើង នាំឱ្យអស់ថ្លៃព្យាបាលច្រើននិងកម្លាំងពលកម្មវ័យក្មេងធ្លាក់ចុះ៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3273

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia