ចិត្តសាស្ត្រ
វិធី ៣នេះ ធ្វើឱ្យមនុស្សមានអាយុវែង មានសុខភាពល្អ

លោក Venki Ramakrishnan គឺជាជីវវិទូម្ចាស់ពានរង្វាន់ណូបែលឆ្នាំ២០០៩ ក្រោយជោគជ័យលើការងារស្រាវជ្រាវអំពី Ribosome (កោសិកាបង្កើតប្រូតេអ៊ីនក្នុងខ្លួន) និងជាអតីតប្រធានសាលាវិទ្យាសាស្ត្រដ៏ចំណាស់បំផុតរបស់ពិភពលោកគឺ Royal Society​។​​ក្រោយបានសិក្សានិងដកពិសោធន៍ លោកជីវវិទូអង់គ្លេស-អាមេរិក មានដើមកំណើតឥណ្ឌារូបនេះ បានឱ្យដឹងថាមានវិធី៣យ៉ាងជួយឱ្យមនុស្សមានអាយុវែងនិងមានកាយសម្បទាមាំមួន ខណៈវាក៏ជាជម្រើសនៃរបៀបរស់នៅដ៏សាមញ្ញរបស់គាត់ដែរ នៅពេលគាត់កាន់តែចាស់ទៅ។

. អាហារមានគ្រឿងទេសតិច​៖ លោក Ramakrishnan តែងតែហូបអាហារដែល តាមទម្លាប់នៅតំបន់គាត់គឺរបបអាហារមេឌីទែរ៉ាណេ ដែលជាគំរូអាហារមានរសជាតិស្រាល មួយប្រភេទដែលបានរកឃើញនៅក្នុងឆ្នាំ១៩៧៥ តាមប្រពៃណីប្រទេសក្រិចនិងអ៊ីតាលី ជាប្រភេទអាហារមានផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិដែលមិនឆ្លងកាត់ការកៃច្នៃ។

. ជិះកង់៖ លោក Ramakrishnan មិនមានឡានជិះទេ គាត់តែងជិះកង់រាល់ថ្ងៃយ៉ាងហោចណាស់១០គីឡូម៉ែត្រក្នុងមួយថ្ងៃ គាត់បញ្ជាក់ថាការជិះកង់ជួយឱ្យផ្នែកជាច្រើនស្ទើរតែទាំងមូល នៃរាងកាយរឹងមាំឡើង។ បើផ្អែកលើទិន្នន័យពីមនុស្សពេញវ័យនៅអាមេរិកចំនួន១ម៉ឺននាក់ដែលមានអាយុជាមធ្យម៧១ឆ្នាំ ក៏បានអះអាងថាអ្នកដែលតែងលើកដុំដែក និងធ្វើលំហាត់ប្រាណពី ១៥០ទៅ៣០០នាទីក្នុងមួយសប្តាហ៍ គឺមានអត្រា៤១ភាគរយ រស់បានយូរជាង បើធៀបនឹងមិត្តរួមការងាររបស់ពួកគេដែលអង្គុយស្ងៀម។

. ដេកឱ្យបាន៨ម៉ោង/១យប់៖ លោក Ramakrishnan តែងគេង៨ម៉ោងក្នុង១យប់ ខណៈលោកមើលឃើញថាបច្ចុប្បន្ននេះមនុស្សមួយចំនួនធំមើលស្រាលសារៈសំខាន់នៃការគេង ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ការគេងឱ្យបានគ្រប់គ្រាន់៨ម៉ោងក្នុងមួយយប់ អាចបន្ថែមអាយុរយៈពេលពីរ-បីឆ្នាំដល់ជីវិតមនុស្សយើង៕  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia