ចិត្តសាស្ត្រ
ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ

ជីវិតរបស់បុគ្គលម្នាក់ៗ សុទ្ធតែមានបញ្ហារៀងៗ ប៉ុន្តែសំខាន់នៅត្រង់ថា តើរបៀបគិតរបស់អ្នកឆ្លើយតបទៅលើបញ្ហាយ៉ាងណា? បើអ្នកមានបញ្ហាការងារនោះ គិតថា បញ្ហានេះយើងគួរដោះស្រាយបែបណា? ហើយព្យាយាមដោះស្រាយឱ្យចេញជាលទ្ធផល​ បានវាធ្វើឱ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរ និងសប្បាយចិត្តផង។ នេះជាការគិត ៣យ៉ាងនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរ។

១. កុំខ្លាចបរាជ័យ៖ បើអ្នកគិតថា ខ្លួនធ្វើកិច្ចការហ្នឹង តិចបរាជ័យទៅ។ បើអ្នកគិតបែបនេះ វានឹងទទួលបរាជ័យតាំងដំបូងទី។ បើអ្នកជឿជាក់ថា អ្នកអាចធ្វើបាន អ្នកនឹងធ្វើវាបានពិតៗ មែន ព្រោះអ្នកបានតាំងចិត្តមាំថានឹងធ្វើវាឲ្យបាន។ សូមអ្នកចាប់ផ្តើមបង្កើតនូវភាពជឿជាក់ចំពោះខ្លួនឯងហើយខំធ្វើវាអស់ពីលទ្ធភាព។ បន្ទាប់មក អ្នកនឹងមាន កម្លាំងតស៊ូគ្រប់បញ្ហាទាំងអស់ ដើម្បីឈានដល់ភាពជោគជ័យដូចអ្វីដែលអ្នកបានគិតទុកជាមុន។ សូមកុំបណ្តោយឲ្យកងភ្លើងនៃភាពជឿជាក់ក្នុងចិត្តអ្នករលត់ណា! អ្នកត្រូវមើលភ្នក់ភ្លើងនោះឲ្យឆេះរហូត ឆេះទាល់តែជីវិតរបស់អ្នកកាន់តែល្អប្រសើរ និងមានសេចក្តីសុខជាងមុន។ តាមលោក Jimmy Carter ជាប្រធានាធិបតីទី 39 របស់សហរដ្ឋអាមេរិកបានលើកឡើងថា កុំភ័យខ្លាចថា អ្នកបរាជ័យយ៉ាងណានោះ តែអ្នកត្រូវតាំងចិត្តថា ខ្លួននឹងមិនបរាជ័យ។

 ២. ច្នៃកំហុសឱ្យក្លាយជាផល៖ ទោះបីយើងខំគិត ខំវិភាគយ៉ាងលម្អិតយ៉ាងណាក៏ដោយ ធ្វើជាក់ស្តែងនៅតែខុសដដែលទេ។ ទោះបីអ្នកចេះដាំបាយច្បាស់ ក៏នៅតែភ្លាត់ស្នៀតដាំបាយឆៅដែរ។ ដូច្នេះហើយបានលោក ដេល កានេហ្ស៊ី បានលើកឡើងថា បុគ្គលធ្វើកិច្ចការមានលទ្ធផលអស្ចារ្យ គេតែងមើលឃើញប្រយោជន៍ពីកំហុសឆ្គង ហើយព្យាយាមធ្វើសាជាថ្មីដោយប្រើវិធីសាស្រ្តផ្សេងខុសពីមុនដើម្បីទទួលបានផល។ ការច្នៃកំហុសឱ្យក្លាយជាផល វាមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការខំធ្វើជាក់ស្តែងបូកនឹងការខំគិតច្នៃបន្តទៀត។ 

៣. ចេះស្រឡាញ់ពេលវេលា៖ បើអ្នកមានសមត្ថភាពពូកែ ចំណូលកើននោះ អ្នកគួរប្រើពេលវេលាគ្រប់នាទីឲ្យមានប្រយោជន៍លើកិច្ចការ។ កុំចេះតែបណ្តោយឲ្យពេលវេលាកន្លងហួសទៅគ្មានប្រយោជន៍ដោយមិនបានធ្វើអ្វីសោះ។ ព្រោះពេលវេលាមិនអាចទិញបានទេ ទោះបីអ្នកមានលុយច្រើមហាសាលក៏ដោយ។ តាមលោក មិនចាមិន ល្បែងក្លិន បានលើកឡើងថា ពេលវេលាដែលកន្លងទៅហួសហើយ មិនអាចបកក្រោយវិញបានទេ។ ពេលអ្នកមានក្តីស្រមៃហើយ សូមពិនិត្យមើលពីសមត្ថភាពរបស់ខ្លួនមើលថា គួរអភិវឌ្ឍបន្ថែមទៅលើរឿងអ្វីខ្លះ? ហើយត្រូវចាប់ផ្តើមធ្វើភ្លាមទៅ! កុំពិបាកមកអង្គុយសោកស្តាយនៅពេលក្រោយថា ហេតុអីក៏ខ្ញុំមិនចាប់ផ្តើមធ្វីអ្វីសោះ? ហេតុនេះ អ្នកគួរប្រើពេលវេលាហ្វឹកហាត់រៀនសូត្រឲ្យល្អដើម្បីបង្កើនសមត្ថភភាព ដើម្បីពេលឱកាសល្អមកដល់ គឺចាប់យកតែម្តង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3251

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតមានការផ្លាស់ប្តូរ ហើយចិត្តរីករាយ អ្នកត្រូវគិត ៣នេះ
Tror Sopheap
May 28 2026
82 views

#ចិត្តសាស្ត្រ

រៀនពីកំហុសទាំង ៣នេះ នាំឱ្យអ្នកខ្សោយទំនាក់ទំនង ហើយមិនហ៊ាននិយាយជាមួយអ្នកដទៃទៀត
Tror Sopheap
May 27 2026
49 views

#ចិត្តសាស្ត្រ

អ្នកមានសញ្ញាទាំង ៤នេះ ជាមនុស្សឆ្លាត ជាមនុស្សមានសមត្ថភាពពូកែ អត់ដឹងខ្លួនទេ
Tror Sopheap
May 26 2026
1.1 K views

#ចិត្តសាស្ត្រ

ដឹងទេ? គ្រាន់តែរួ.ម> មេ.ត្រី ១អាទិត្យ ២ទៅ ៣ដង ពង្រឹងសុខភាព ការពារជំងឺទាំង ៥នេះ
Tror Sopheap
May 21 2026
4 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតអាយុ ១០០ឆ្នាំណែនាំច្បាប់មាស ២នេះ នាំឱ្យជីវិតអ្នករស់មានក្តីសុខបំផុត
Tror Sopheap
May 19 2026
1.3 K views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia