ចិត្តសាស្ត្រ
ច្បាប់មាស ២នេះ នាំឱ្យវេជ្ជបណ្ឌិតរស់នៅមានក្តីសុខ ដល់អាយុ ១០០ឆ្នាំ

លោកវេជ្ជបណ្ឌិត Howard Tucker ជាគ្រូពេទ្យឯកទេសសរសៃប្រសាមានអាយុ ១០៣ឆ្នាំទើបគាត់ទទួលមរណភាព។ ប៉ុន្តែអំឡុងពេលគាត់មានជីវិត គាត់មានច្បាប់ ក្នុងការរស់នៅធ្វើឱ្យជីវិតគាត់មានក្តីសុខ មានអាយុវែង។ តាមគេហ័ទំព័រ CNBC Make It បានចេញផ្សាយអត្ថបទចុងក្រោយមួយរបស់គាត់ដោយមានការអនុញ្ញាតពីក្រុមគ្រួសារដោយសង្ខេបមេរៀនស្នូលខាងក្រោមនេះ ដើម្បីបង្កើតគុណភាពជីវិតរបស់មនុស្សមានក្តីសុខ ហើយអាយុវែង

 ច្បាប់មាសទី១. របស់លោកតាវេជ្ជបណ្ឌិត Howard គឺថាត្រូវរក្សាចិត្តរបស់គាត់ឱ្យរវល់។ គាត់មើលឃើញពីខួរក្បាលដូចជាក្រុមសាច់ដុំដែរ បើគ្មានភាពសកម្មទេ វានឹងចុះខ្សោយតាមហ្នឹងដែរ។ ដូច្នេះហើយ គាត់ខិតខំធ្វើការ បន្តការរៀនសូត្រ និងស្វែងរកទិសដៅថ្មីៗ ជានិច្ច ជាពិសេសគាត់ខំប្រឹងទៅវិស័យកោសល្យវិច្ច័យវេជ្ជសាស្ត្រ និងរៀនប្រើប្រាស់បណ្តាញសង្គមនៅចុងបញ្ចប់នៃជីវិតរបស់គាត់ឥតឈប់ឈរ។ សូម្បីតែគាត់នៅក្នុងវ័យ 60 ឆ្នាំក៏ដោយ ក៏លោកបានសិក្សាផ្នែកច្បាប់យ៉ាងយកចិត្តទុកដាក់នៅពេលយប់ ហើយបានប្រឡងជាប់មេធាវីនៅរដ្ឋអូហៃអូនៅអាយុ 67ឆ្នាំ។ ហើយគាត់បានណែនាំឱ្យមនុស្សឱ្យធ្វើការស្ម័គ្រចិត្ត អាន ឬលេងភ្លេង ដើម្បីរក្សាភាពមុតស្រួចផ្លូវចិត្ត និងជៀសវាងការខ្ជិលច្រអូសនៅពេលដែលផ្តាច់ខ្លួនចេញពីពិភពខាងក្រៅ។ ការខំប្រឹងបែបនេះ ធ្វើឱ្យផ្លូវចិត្តមនុស្សគ្មានពេលកើតទុក្ខកង្វល់ច្រើននោះទេ។

ច្បាប់ទី២. របស់លោកតាវេជ្ជបណ្ឌិត Howard គឺសម្រួលចិត្តឱ្យស្ងប់ ឱ្យត្រជាក់ ទោះបីជួបបញ្ហាធំក៏ដោយ។ ទោះបីលោកតា Howard បានជួបប្រទះនឹងបញ្ហាការខកចិត្តរាប់មិនអស់ និងក្តីលំបាកក៏ដោយ ក៏ចិត្តគាត់នៅតែមានភាពរឹងមាំ និងក្តីស្រឡាញ់បន្តដែរ។ លោកបានចាត់ទុកកំហឹងជាបន្ទុកគ្មានន័យដែលគ្រាន់តែបង្កើនសម្ពាធឈាម និងធ្វើឱ្យបេះដូងគាត់ចុះខ្សោយតែប៉ុណ្ណោះ។ ជំនួសឱ្យភាពល្វីងជូរចត់ លោកតាបានជ្រើសរើសការអភ័យទោសដើម្បីការពារសុខភាព និងបញ្ជូនថាមពលរបស់លោកតាទៅជារបស់ដែលមានអត្ថន័យពិតប្រាកដក្នុងជីវិតវិញ

មន្ទីរពេទ្យ Johns Hopkins (សហរដ្ឋអាមេរិក) បានបោះពុម្ពផ្សាយឯកសារវេជ្ជសាស្ត្រជាច្រើនដែលបញ្ជាក់ថា ការមានកំហឹងជំរុញឱ្យរាងកាយផលិតអរម៉ូនស្ត្រេស cortisol ក្នុងបរិមាណច្រើន ដែលបង្កើនសម្ពាធឈាម និងចង្វាក់បេះដូងដោយផ្ទាល់។ ផ្ទុយទៅវិញ ការអនុវត្តការអត់ឱនជួយការពារជញ្ជាំងសរសៃឈាម និងបង្កើនគុណភាពនៃការគេងបានលក់ស្រួលតាមសាលាសុខភាពសាធារណៈ Harvard TH Chan បានពង្រឹងគិតវិជ្ជមានពីការសិក្សាលើមនុស្ស 70,000 នាក់ក្នុងរយៈពេល 30 ឆ្នាំ ដោយបង្ហាញថាក្រុមដែលមានសុទិដ្ឋិនិយម និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនមានអត្រារស់រានមានជីវិតខ្ពស់ជាង 50% ទៅ 70% លើសពីអាយុ 85 ឆ្នាំបើប្រៀបធៀបទៅនឹងក្រុមដែលមានផ្នត់គំនិតអវិជ្ជមាន ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការទប់ស្កាត់ប្រតិកម្មរលាករ៉ាំរ៉ៃរាងកាយ និងផ្លូវចិត្តផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3238

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ច្បាប់មាស ២នេះ នាំឱ្យវេជ្ជបណ្ឌិតរស់នៅមានក្តីសុខ ដល់អាយុ ១០០ឆ្នាំ
Tror Sopheap
May 19 2026
80 views

#ចិត្តសាស្ត្រ

គ្រូពេទ្យណែនាំ ១វិធីកុំឱ្យខួរក្បាលអ្នកគិតច្រើន ហើយឆាប់គេងលក់លឿន
Tror Sopheap
May 18 2026
265 views

#ចិត្តសាស្ត្រ

កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
Tror Sopheap
May 15 2026
610 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
394 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
1 K views

#ចិត្តសាស្ត្រ

៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
Tror Sopheap
May 1 2026
112 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! ប្រេងសាំងឡើងថ្លៃ នេះជាតម្លៃដែលក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១៨នេះ
Tror Sopheap
May 18 2026
15.2 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
6 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
5.3 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia