កីឡា
៤វិធីកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម កាត់ខ្លាញ់ក្នុងរាងកាយឱ្យសម្រកគីឡូ

កម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់ រួមទាំងនៅក្នុងរាងកាយ ធ្វើឱ្យសុខភាពអ្នកកាន់តែខ្សោយលឿន។ ពេលនៅក្នុងខ្លួនអ្នកមានខ្លាញ់ច្រើននោះ នាំឱ្យអ្នកមានជំងឺសរសៃឈាមបេះដូង គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺថ្លើមខ្លាញ់…។ ដើម្បីការពារជំងឺទាំងនេះ គឺការពារភាពធាត់។  ៤វិធីនេះជួយដុតជាតិខ្លាញ់ក្នុងខ្លួនអ្នកឱ្យថយចុះ៖ 

១. កំណត់ជាតិខ្លាញ់ល្អ៖ អ្នកគួរកំណត់កូឡេស្តេរ៉ុលល្អនៅក្នុងឈាម ដើម្បីបានខ្លាញ់ល្អ អ្នកគួរហូបផ្លែប័រ ផឹកទឹកដោះគោស្រស់ ត្រី ស្រូវសាលី ប្រេងអូលីវ និងប្រេងផ្កាឈូករ័ត្នជាដើម។ ពេលអ្នកប្រើប្រេងឆាល្អ និងហូបអាហារដែលមានជាតិខ្លាញ់ល្អ វាជួយបណ្តេញជាតិខ្លាញ់អាក្រក់ចេញពីសរសៃឈាម និងចេញពីរាងកាយផងដែរ។

២. អាហារមានជាតិសរសៃ Fiber៖ សម្រាប់ជាតិសរសៃ Fiber ជួយកាត់បន្ថយកម្រិតខ្លាញ់អាក្រក់ចេញពីក្នុងសរសៃឈាម ជួយឱ្យកម្រិតកូលេស្តេរ៉ូលក្នុងឈាមថយចុះ។ អាហារមានផ្ទុកជាតិសរសៃជាតិ Fiber មានដូចជាផ្លែប៉ោម មានផ្លែផាសិន សណ្ដែក ការ៉ុត គ្រាប់រុក្ខជាតិ ផ្កាខាត់ណា សណ្ដែក ដំឡូង និងស្រូវសាឡី…ព្រោះសរសៃ Fiber ជួយរលាយជាតិខ្លាញ់ ឱ្យអ្នកឆាប់ស្រកគីឡូ។ ហើយជាតិសរសៃនេះក៏ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយការរលាកផងដែរ។ 

៣. ជៀសវាងការផឹកគ្រឿងស្រវឹង៖ ពេលអ្នកជៀសវាងរឿងនេះ ធ្វើឱ្យជាតិខ្លាញ់អាក្រក់ក្នុងខ្លួនក៏មានតិចដែរ។ ស្ត្រីមិនគួរផឹកស្រាបៀរលើសពីមួយកែវ (៣៣០ មីលីលីត្រ) ក្នុងមួយថ្ងៃទេ ហើយបុរសមិនគួរផឹកស្រាបៀរលើសពីពីរកែវក្នុងមួយថ្ងៃ ដើម្បីការពារជាតិខ្លាញ់កើនឡើងក្នុងរាងកាយ។ ពេលអ្នកជៀសវាងពីស្រា មកហាត់ប្រាណនោះ គីឡូអ្នកក៏ស្រកដែរ។

៤. ហាត់ប្រាណជាប្រចាំថ្ងៃ៖ សកម្មភាពធ្វើលំហាត់ប្រាណជាសកម្មភាពសំខាន់បំផុតដើម្បីដុតខ្លាញ់ចេញពីរាងកាយ ឱ្យអ្នកមានរាងស្អាត មានសុខភាពល្អ។ អ្នកគួរព្យាយាមហាត់ប្រាណ មួយថ្ងៃ ៣០នាទីដែរ ដើម្បីបំបែកខ្លាញ់ចេញពីសរសៃឈាម ឱ្យលំហូរឈាមដំណើរបានស្រួល។ សកម្មភាពធ្វើលំហាត់ប្រាណ មានដូចជាការដើរ ជិះកង់ ហែលទឹក និងលំហាត់ប្រាណអ៊ែរ៉ូប៊ិក៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia