ចិត្តសាស្ត្រ
គូស្វាមីភរិយាត្រូវជជែកគ្នាអំពីរឿង ៤នេះ កុំឱ្យមានបញ្ហាក្រោយរៀបការនឹងគ្នា

ការរៀបការជារឿងធំសម្រាប់ដៃគូជីវិត។ ហើយវាជាចំណុចចាប់ផ្តើមនៃការសម្រេចចិត្ត ជ្រើសជីវិតដែលមានគ្រប់រសជាតិក្នុងការកសាងគ្រួសារជាមួយគ្នា។ តាមការស្រាវជ្រាវពីគេហទំព័រ Women Health បានឱ្យដឹងថាមុនសម្រេចចិត្តចូលរោងការ​ចាប់ដៃគ្នាជាប្តីប្រពន្ធ គូស្វាមីភរិយាត្រូវជជែកគ្នាអំពីរឿងទាំង ៤នេះ កុំឱ្យមានបញ្ហាក្រោយរៀបការជាមួយគ្នា។

១. គិតបំណុលផ្ទាល់ខ្លួន៖ មុនពេលសម្រេចចិត្តរៀបការ អ្នកទាំងពីរ គួរតែពិភាក្សាគ្នាឱ្យបានច្បាស់អំពីបញ្ហាផ្ទាល់ខ្លួន ដូចជារឿងបំណុលជាដើមថាតើស្វាមីឬភរិយាគាត់មានជាប់បំណុលណាមួយដែរឬទេ? បើមាន តើចំនួនប៉ុន្មាន? ហើយគាត់ពិតជាអាចរ៉ាប់រងដោយខ្លួនឯងបាន​ ដោយមិនប៉ះពាល់ដល់ស្ថានភាពគ្រួសារថ្មីថ្មោងនេះដែរឬទេ?

២. គិតពីលុយគ្រួសារ នរណាជាទុក?៖ មុនសម្រេចចិត្តរៀបការ អ្នកទាំងពីរ គួរតែពិភាក្សាគ្នាអំពីលុយដែលរកមកបានមកថាតើចំណាយក្នុងគ្រួសារ ស្វាមីឬភរិយាជាអ្នកចាត់ចែងចំណូលចំណាយ ទុកដាក់លុយកាក់។ ដូច្នេះការប្រើប្រាស់កុងធនាគាររួម​ សម្រាប់ចំណាយក្នុងគ្រួសារទាំងមូល ដូចជាថ្លៃអាហារ ទឹកភ្លើង សន្សំបម្រុងនិងរបស់របរក្នុងផ្ទះ ឬការសន្សំរួមក៏ជាជម្រើសមួយល្អសម្រាប់ដៃគូផងដែរ។

៣. គិតប្រភពចំណូល៖  មុនសម្រេចចិត្តរៀបការ ដៃគូគួរតែពិភាក្សាគ្នាថាអ្នកទាំងពីរនឹងរៀបចំប្រភពចំណូលដោយរបៀបណា? បើជាអ្នកធ្វើការទាំងពីរនាក់ ឬជាអ្នករកស៊ី តើគួរយកចំណូលដែលរកបានមកនោះ ទៅបែងចែកការចាយវាយសម្រាប់អ្វីខ្លះដែលមានប្រយោជន៍ឬវិនិយោគអ្វីបន្ថែមទេ? ដើម្បីបានចំណូលច្រើន ជួយឱ្យដៃគូបង្កើតគ្រួសារមួយមានសុភមង្គលផងដែរ។ 

៤. គិតពីគម្រោងថ្ងៃអនាគត៖ មុនសម្រេចចិត្តរៀបការជាមួយគ្នា​ ដៃគូត្រូវប្រាកដជាចង់បានផ្ទះ មានឡានជាទ្រព្យរួមហើយ។ ដូច្នេះដើម្បីសម្រេចបានគម្រោងអនាគតនេះជាមួយគ្នា ដៃគូគួរតែពិភាក្សាគ្នាថាគួរធ្វើបែបណាដើម្បីសម្រេចបាន ត្រូវរកស៊ីអ្វីឬបង្កើតចំណូលពីណាមកខ្លះ មានការសន្សំរយៈពេលប៉ុន្មានឆ្នាំរួមគ្នា ហើយប្តីឬប្រពន្ធមានទ្រព្យផ្ទាល់ខ្លួនដែរទេ មុនពេលចាប់ដៃគ្នារៀបការ បើមានគួរដាក់វិនិយោគរួមគ្នាឬយ៉ាងណា? ព្រោះក្នុងគ្រួសារមួយ ចង់រីកចម្រើនត្រូវគិតពីគម្រោងថ្ងៃអនាគតផងដែរ៕ 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia