កីឡា
ខ្សែប្រយុទ្ធជប៉ុន ១រូបនេះ កំពុងតែលេចធ្លោ ហើយមានឱកាសប្តូរទៅ Premier League ទៀត

កីឡាករ Ayase Ueda ជាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិជប៉ុន ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅអឺរ៉ុបជាមួយក្លិប Feyenoord នៅក្នុងលីគកំពូលហូឡង់។ រូបគេត្រូវបានគេស្គាល់ថាជាខ្សែប្រយុទ្ធដែលមានបច្ចេកទេសស៊ុតបញ្ចូលទីល្អបំផុត និងជាសសរស្តម្ភសំខាន់សម្រាប់ក្រុមជម្រើសជាតិជប៉ុនផងដែរ។ ហើយកីឡាកររូបនេះក៏មានឱកាសដ៏ល្អក្នុងការផ្លាស់ទៅ Premier League នៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅឆ្នាំ ២០២៦ដែរ។

នៅក្នុងវ័យ ២៧ ឆ្នាំកីឡាករ Ueda កំពុងតែឡើងជើងល្អក្នុងអាជីពបាល់ទាត់។ គាត់បាននាំមុខគេក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Eredivisie ដោយរកបាន ២៥គ្រាប់ក្នុង ២៩ ប្រកួត។ នៅថ្ងៃទី ២៥ ខែមេសានេះ គាត់បន្តលេចធ្លោដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ ជួយឱ្យក្លិប Feyenoord យកឈ្នះក្លឹប Groningen ៣-១។

កត្តាធ្វើឱ្យកីឡាករខ្សែប្រយុទ្ធរូបនេះឡើងជើងខ្លាំងនៅរដូវកាល២០២៥ និង២០២៦នេះ ដោយស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុង 38 ប្រកួតនៅទូទាំងការប្រកួតទាំងអស់ជាការពង្រឹងឋានៈរបស់គាត់ជាខ្សែប្រយុទ្ធលំដាប់កំពូល។ ធ្វើឱ្យក្លឹបមួយចំនួនដូចជា Tottenham, ក្លឹប Brighton, Everton និងក្លឹប Leeds United សុទ្ធតែចង់បានកីឡាករនេះ។ នេះជាលទ្ធផលខ្លះ របស់កីឡាករ Ueda ៖

 ១. នៅវគ្គជម្រុះ World Cup ២០២៦ កីឡាករ Ueda បានស៊ុតបាន Hat-trick (៣ គ្រាប់ក្នុងមួយប្រកួត) ក្នុងការប្រកួតយកឈ្នះមីយ៉ាន់ម៉ា ៥-០។

២. Asian Cup 2023 កីឡាកររូបនេះ រកបានគ្រាប់បាល់ចំនួន៤ ជូនក្រុមជម្រើសជាតិជប៉ុន។

៣. នៅវគ្គជម្រុះ World Cup ២០២៦ កីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងមុតស្រួចដោយស៊ុតបញ្ចូលទីបានរហូតដល់ ៨ គ្រាប់ផងដែរ។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia