ជំងឺ
ស្រីប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺដុំសាច់ក្នុងស្បូន
Tror Sopheap
May 13 2026
8.6 K views

ដុំសាច់ក្នុងស្បូនគឺជាជំងឺមហារីកម្យ៉ាងដែលស្រ្តីជាច្រើននៅជុំវិញពិភពលោកកំពុងតែជួបប្រទះ ជំងឺនេះពិតជាកាចសាហាវខ្លាំងណាស់ប៉ះពាល់ដល់សុខភាពរបស់ស្រ្តី ហើយប្រសិនមិនបានទទួលការព្យាបាលថែទាំឱ្យបានត្រឹមត្រូវនោះទេ អាចមានគ្រោះថ្នាក់ខ្ពស់ដល់អាយុជីវិតរបស់ស្រ្តីមិនខានឡើង។ យោងតាម មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital បានលើកឡើងថា តើជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន មានរោគសញ្ញាដូចម្តេច? រោគសញ្ញារួមមាន៖

១. ធ្លាក់ឈាមរដូវច្រើន
២. រយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា
៣. ធ្លាក់ឈាមតាមទ្វារមាសខុសធម្មតា ក្រៅពីពេលមានរដូវ
៤. មានការឈឺចុកចាប់ពេលមានរដូវ
៥. អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ
៦. អាចបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង
៧. បង្កឲ្យមានវិបត្តិអត់កូន

ជាចុងក្រោយសូមបងប្អូនតាមដានសុខភាពឱ្យមែនទែនជាពិសេសស្រ្តីបើមានសញ្ញាទាំងនេះប្រញាប់ព្យាបាលឬជួបពេទ្យជំនាញឱ្យបានត្រឹមត្រូវព្រោះជំងឺដុំសាច់ក្នុងស្បូននេះបើទុកយូរមិនព្យាបាលប្រឈមប៉ះពាល់ដល់អាយុជីវិតបាន។ “សូមបងប្អូនស្ត្រី លោកស្រី មេត្តាមកពិគ្រោះ និងពិនិត្យរោគស្ត្រីអោយបានទាន់ពេលវេលា ក្នុងករណីមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ។”
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia