កីឡា
អ្នកគ្មានហាត់ប្រាណ ជាតិស្ករកើន ត្រៀមខ្លួនកើតជំងឺកាច ៤នេះ
Tror Sopheap
May 11 2026
1.1 K views

បើអ្នកមិនថែរបបអាហារ និងរាងកាយមិនសកម្មទេ អ្នកងាយរកគ្រោះជំងឺទឹកនោមផ្អែមខ្លាំងណាស់។ ព្រោះតែអាហារនីមួយៗ ឥឡូវសម្បូរជាតិស្ករកែច្នៃ និងជាតិផ្អែមលើសកម្រិត។ តាមលោកវេជ្ជបណ្ឌិត Chananporn Wiputsiri ជាអ្នកជំនាញផ្នែកទឹកនោមផ្អែម នៅមន្ទីរពេទ្យបាងកកបាននិយាយថា ការមិនធ្វើលំហាត់ប្រាណ និងញ៉ាំអាហារមិនត្រឹមត្រូវ នាំឱ្យមានហានិភ័យជាច្រើនក្លាយវិវត្តទៅជាជំងឺផ្សេងៗដូចជា៖

១. ជំងឺទឹកនោមផ្អែម៖ ការទទួលទានអាហារមានជាតិស្ករច្រើន ហើយកាត់បន្ថយសកម្មភាពរាងកាយ នាំឱ្យរាងកាយសម្បូរជាតិស្ករ រួចអាចវិវត្តទៅជាជំងឺទឹកនោមផ្អែម។ ព្រោះកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា។ អ្នកត្រូវតែប្រញាប់កែសម្រួលឥរិយាបថដោយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំថ្ងៃ និង​តឹងរ៉ឹង​ក្នុង​ការ​គ្រប់គ្រង​របប​អាហារ ដើម្បីកាត់បន្ថយជាតិស្ករកែច្នៃចេញសរសៃឈាម នេះជាវិធី​ការពារ​ការ​កុំឱ្យកើតជំងឺ​ទឹកនោមផ្អែមមួយភាគធំដែរ ។

២. សម្ពាធ​ឈាម​ខ្ពស់៖ អ្នកដែលគ្មានលំហាត់ប្រាណសោះ ងាយរងសម្ពាធឈាមខ្ពស់។ មនុស្សជាច្រើនញ៉ាំអាហារប្រៃច្រើន។ រួមទាំងអនុញ្ញាតឱ្យគីឡូកើនឡើងបន្តិចម្តងៗ ចំពោះមនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ បើអ្នកអនុញ្ញាតឱ្យគីឡូកើនឡើង ៣ទៅ៥គីឡូក្រាមជាបន្តបន្ទាប់រហូតនោះ អាចដាច់សរសៃឈាម និងគាំងជំងឺបេះដូង។ ដូចនេះ ការធ្វើលំហាត់ប្រាណជួយបញ្ចុះឈាមឱ្យមានលំនឹង។

៣. ការ​ធាត់ដុះ​ក្បាល​ពោះ៖ មនុស្សដុះក្បាលពោះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប បើអ្នកញ៉ាំអាហារសម្បូរជាតិខ្លាញ់ដោយគ្មានលំហាត់ប្រាណជាតិខ្លាញ់នឹងកើនឡើង។ ពេលទទួលទានអាហារមានជាតិខ្លាញ់ និងផ្អែមច្រើន ដូចជា ទឹកក្រឡុក បង្អែម ទឹកដោះគោ(សម្បូរជាតិផ្អែម) និងខ្លាញ់ជ្រូក ធ្វើឱ្យកាឡូរីដែលទទួលបានច្រើនជាងការប្រើប្រាស់តិច នេះជាមូលហេតុនាំឱ្យធាត់លឿន។ នេះជាហេតុនាំកើតជំងឺបេះដូងដើរខ្សោយផងដែរ។

៤. ខ្លាញ់រុំថ្លើម៖ ការប្រមូលផ្តុំជាតិខ្លាញ់រុំថ្លើម ជាកត្តាចម្បងនៅក្នុងទម្រង់នៃទ្រីគ្លីសេរីត និងអាស៊ីតខ្លាញ់កកកុញនៅក្នុងថ្លើមជារឿយៗមិនមានរោគសញ្ញាច្បាស់លាស់ទេ។ នេះជាកត្តាមួយចំនួនមកពីការញ៉ាំអាហារផ្អែម ខ្លាញ់ ចៀន ឬហាត់ប្រាណតិច ធ្វើឱ្យជាតិខ្លាញ់រុំថ្លើម។ ពេលអ្នកមានបញ្ហាបែបនេះ ភាគច្រើនជាខ្លាញ់អាក្រក់ក្នុងខ្លួន។

ដូចនេះហើយ ប្រជាជនខ្មែរយើង គ្រាន់តែចំណាយពេលធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ក៏ជួយកាត់បន្ថយជំងឺទាំង៤នេះបានរហូត៣០ទៅ៤០ភាគរយៈដែរ។ ព្រោះលំហាត់ប្រាណជួយឱ្យអ្នកមិនឡើងគីឡូ។ វាជួយស្រូបជាតិស្ករចេញពីឈាម ឱ្យរាងកាយមានឈាមស្អាត និងចរន្តឈាមដើរស្រួល។ វាជួយកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយកុំឱ្យកើតជំងឺខ្លាញ់រុំថ្លើម។ នេះជាអត្ថប្រយោជន៍កា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia