អត្ថបទ PR
IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ IHH Healthcare Malaysia បានរៀបចំ «កម្មវិធីជួបជុំប្រព័ន្ធផ្សព្វផ្សាយវេជ្ជសាស្ត្រ» (Medical Media Engagement Session) ក្នុងគោលបំណងពង្រឹងលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយទំនុកចិត្តខ្ពស់។ កម្មវិធីនេះបានផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជានូវការយល់ដឹងកាន់តែស៊ីជម្រៅ អំពីសេវាកម្មប្រកបដោយជំនាញឯកទេសនានា សម្រាប់គាំទ្រដល់អ្នកជំងឺកម្ពុជាដែលស្វែងរកជម្រើសនៃការព្យាបាលនៅក្នុងប្រទេសម៉ាឡេស៊ី។ ការជួបជុំនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនាក់ទំនងថែទាំសុខភាពឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីជម្រើសនៃការព្យាបាល ជំនាញឯកទេស និងសេវាកម្មគាំទ្រអ្នកជំងឺនៅទូទាំងបណ្តាញមន្ទីរពេទ្យរបស់ខ្លួន។

 2

នៅក្នុងកម្មវិធីនោះ លោក Khairul Annuar Yusof ប្រធានផ្នែកទីផ្សារនៃ IHH Healthcare Malaysia បានមានប្រសាសន៍ថា៖ កំណើននៃចំនួនអ្នកជំងឺកម្ពុជាក្នុងការជ្រើសរើសយក IHH Healthcare Malaysia គឺបានស្តែងឱ្យឃើញពីការជឿទុកចិត្តយ៉ាងខ្លាំង ដែលអ្នកជំងឺនិងក្រុមគ្រួសារមានចំពោះការថែទាំប្រកបដោយជំនាញឯកទេសរបស់ប្រទេសម៉ាឡេស៊ី ជាពិសេសនៅពេលស្វែងរកក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ និងជម្រើសការព្យាបាលដ៏ទូលំទូលាយ។ លោកបានបញ្ជាក់បន្ថែមថា បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ចំនួនអ្នកជំងឺកម្ពុជាបានកើនឡើងរហូតដល់ជាង ១៦ ដង ដែលនេះបង្ហាញពីការភ្ជាប់ទំនាក់ទំនងថែទាំសុខភាពដ៏រឹងមាំ។ សម្រាប់អ្នកជំងឺដែលធ្វើដំណើរទៅក្រៅប្រទេស ការផ្តល់ភាពកក់ក្តៅ និងការណែនាំគឺមានសារៈសំខាន់ដូចគ្នានឹងជំនាញវេជ្ជសាស្ត្រដែរ។ តាមរយៈបណ្តាញមន្ទីរពេទ្យ និងសេវាកម្មយ៉ាងយកចិត្តទុកដាក់ ក្រុមហ៊ុនមានគោលបំណងផ្តល់ឱ្យអ្នកជំងឺកម្ពុជានូវការគាំទ្រដ៏ត្រឹមត្រូវ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងជាមួយគ្រូពេទ្យជំនាញ រហូតដល់ការជួយពួកគេក្នុងការស្វែងរកការថែទាំប្រកបដោយទំនុកចិត្ត។

 

ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តនេះ IHH Healthcare Malaysia បានប្រមូលផ្តុំនូវបណ្តាញមន្ទីរពេទ្យ និងគ្រូពេទ្យជំនាញឯកទេសលើផ្នែកថែទាំជាច្រើន។ តាមរយៈមន្ទីរពេទ្យដែលគួរឱ្យទុកចិត្តរបស់ខ្លួន រួមមាន មន្ទីរពេទ្យ Gleneagles, មន្ទីរពេទ្យ Island, មន្ទីរពេទ្យ Pantai, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland ក្រុមហ៊ុនបានផ្តល់នូវជំនាញឯកទេសយ៉ាងទូលំទូលាយ រួមមានការថែទាំជំងឺមហារីក ការថែទាំបេះដូង សុខភាពខួរក្បាល និងឆ្អឹងកងខ្នង ផ្នែកជំងឺឆ្អឹងនិងសន្លាក់ សុខភាពស្ត្រីនិងកុមារ សុខភាពប្រព័ន្ធរំលាយអាហារ ព្រមទាំងការថែទាំបង្ការជាមុន។

 

ការផ្តោតអារម្មណ៍លើគុណភាព និងសុវត្ថិភាពអ្នកជំងឺ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការវាយតម្លៃ និងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅទូទាំងបណ្តាញរបស់ខ្លួន។ មន្ទីរពេទ្យមួយចំនួន រួមមានមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur, មន្ទីរពេទ្យ Gleneagles Hospital Penang និងមន្ទីរពេទ្យ Pantai Hospital Kuala Lumpur ទទួលបានការទទួលស្គាល់គុណភាពពីស្ថាប័ន Joint Commission International (JCI) ដែលជាស្តង់ដារកម្រិតពិភពលោក។ លើសពីនេះ នៅក្នុងចំណាត់ថ្នាក់មន្ទីរពេទ្យល្អបំផុតក្នុងពិភពលោកឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Newsweek មន្ទីរពេទ្យចំនួន ១២ របស់ IHH Healthcare Malaysia ត្រូវបានទទួលស្គាល់ជាសកល ដែលជួយពង្រឹងការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាថែទាំសុខភាពគុណភាពខ្ពស់នៅក្នុងតំបន់។

5 

នៅក្នុងកម្មវិធីនេះដែរ គ្រូពេទ្យឯកទេសឈានមុខគេក៏បានចែករំលែកនូវចំណេះដឹងយ៉ាងស៊ីជម្រៅ ដោយក្នុងនោះ លោកវេជ្ជបណ្ឌិត Regunath ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មកពីមន្ទីរពេទ្យ Gleneagles Hospital Kuala Lumpur បានបង្ហាញអំពីប្រធានបទសុខភាពខួរក្បាល និងឆ្អឹងកងខ្នង ដោយសង្កត់ធ្ងន់លើការរកឃើញ និងការគ្រប់គ្រងជំងឺបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិត Fadhlina ឯកទេសជំងឺមហារីក មកពីមន្ទីរពេទ្យ Pantai Hospital Kuala Lumpur បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពក្នុងការថែទាំជំងឺមហារីក ដោយផ្តោតលើការរកឃើញដំណាក់កាលដំបូង និងវិធីសាស្ត្រព្យាបាលផ្ទាល់ខ្លួន។ ចំណែកឯលោកវេជ្ជបណ្ឌិត Murali ឯកទេសវះកាត់ឆ្អឹងនិងសន្លាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Prince Court Medical Centre បានលើកឡើងអំពីនវានុវត្តន៍ក្នុងការថែទាំផ្នែកជំងឺឆ្អឹងនិងសន្លាក់ ដោយផ្តោតលើវិធីសាស្ត្រស្តារឡើងវិញនូវចលនា និងការកែលម្អគុណភាពជីវិត។

 ៦

ដើម្បីគាំទ្រដល់អ្នកជំងឺកម្ពុជាដែលស្វែងរកការព្យាបាលនៅប្រទេសម៉ាឡេស៊ី IHH Healthcare Malaysia ផ្តល់នូវជំនួយយ៉ាងយកចិត្តទុកដាក់តាមរយៈមជ្ឈមណ្ឌលអ្នកជំងឺអន្តរជាតិ (IPC) ដែលដើរតួជាចំណុចសម្របសម្រួលតែមួយគត់ពេញមួយដំណើរការថែទាំសុខភាព។ សេវាកម្មទាំងនោះរួមមាន ការរៀបចំការណាត់ជួបជាមួយគ្រូពេទ្យជំនាញឯកទេស ការសាកសួរព័ត៌មានវេជ្ជសាស្ត្រ ការសម្របសម្រួលការព្យាបាល ការណែនាំអំពីការប៉ាន់តម្លៃ ការគាំទ្រទាក់ទងនឹងការទូទាត់ ការរៀបចំកន្លែងស្នាក់នៅ ការជូនរថយន្តទទួលពីព្រលានយន្តហោះ និងការណែនាំទាក់ទងនឹងទិដ្ឋាការ (Visa) នៅពេលចាំបាច់។ អ្វីដែលពិសេសនោះ គឺអ្នកជំងឺទទួលបាននូវជំនួយជាភាសាខ្មែរ និងការគាំទ្រជាបន្តបន្ទាប់បន្ទាប់ពីការព្យាបាលតាមរយៈដៃគូក្នុងប្រទេស ដែលជួយពួកគេឱ្យរក្សាទំនាក់ទំនងជាមួយក្រុមថែទាំសុខភាព ទោះបីជាបានត្រឡប់មកមាតុភូមិវិញក៏ដោយ។ 

ធ្វើឱ្យសុខភាពរបស់អ្នកជាអាទិភាពនៅថ្ងៃនេះ។ ស្វែងយល់ពីការផ្តល់ជូនផ្តាច់មុខ និងបោះជំហានឆ្ពោះទៅរកការរក្សាសុខុមាលភាពរបស់អ្នកដោយចូលទៅកាន់ស្តង់របស់ពួកគេនៅ MH Expo ភ្នំពេញ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឬចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម៖ https://www.ihhmalaysia-international.com/mhpp2026?utm_source=healthy_cambodia&utm_medium=digital&utm_campaign=mhpp

 សូមជម្រាបថា IHH គឺជាអ្នកផ្តល់សេវាថែទាំសុខភាពជាលក្ខណៈអន្តរជាតិឈានមុខគេមួយ ដែលបង្កើតអនាគត។ ដឹកនាំដោយសេចក្តីប្រាថ្នាក្នុងសកម្មភាព "Care. For Good." ដោយរួមបញ្ចូលគ្នានូវឧត្តមភាពវេជ្ជសាស្ត្រ និងនវានុវត្តន៍ តាមរយៈម៉ាកសញ្ញាដែលគួរឱ្យទុកចិត្តជាច្រើនដូចជា Acibadem, Gleneagles, Fortis, Island, Mount Elizabeth, Pantai, Parkway និង Prince Court។ នៅទូទាំង ១០ ប្រទេស រួមមាន ម៉ាឡេស៊ី សិង្ហបុរី តួកគីយ៉េ ឥណ្ឌា និងប្រទេសចិន ក្រុមការងារដែលមានសមាជិក ៧៦,០០០ នាក់ បានផ្តល់នូវឧត្តមភាពលំដាប់ថ្នាក់ពិភពលោកជារៀងរាល់ថ្ងៃ នៅក្នុងទីតាំងថែទាំសុខភាពចំនួន ១៩០ កន្លែង រួមទាំងមន្ទីរពេទ្យចំនួន ៨៩។  

ដោយឡែកនៅក្នុងប្រទេសម៉ាឡេស៊ី IHH មានមន្ទីរពេទ្យចំនួន ១៨ ដែលមានគ្រែប្រហែល ៣,៦០០ គ្រែ ក្រោមម៉ាកសញ្ញាដែលគួរឲ្យទុកចិត្ដរួមមាន៖ Gleneagles, Island Hospital, Pantai, Prince Court និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Timberland។ គាំទ្រដោយសេវាកម្មបន្ថែមដូចជា Premier Integrated Labs, Premier Integrated Rehab និងគ្លីនិកថែទាំបឋមក្រោមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Twin Towers Medical Centre បុគ្គលិកជាង ១៥,០០០ នាក់ និងគ្រូពេទ្យពិគ្រោះយោបល់ជាង ២,០០០ នាក់របស់យើង ផ្តល់នូវការថែទាំដ៏ទូលំទូលាយនៅទូទាំងប្រព័ន្ធថែទាំសុខភាព តាំងពីសេវាបឋម និង សេវាថែទាំសុខភាពសម្រាប់អ្នកជំងឺក្រៅ រហូតដល់សេវាថ្នាក់ទីបី និងទីបួន រួមផ្សំដោយការធ្វើរោគវិនិច្ឆ័យ និងការស្តារនីតិសម្បទា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.ihhhealthcare.com ឬទំនាក់ទំនងទៅកាន់អ្នកនាំពាក្យរបស់ IHH Healthcare Malaysia តាមរយៈ៖ Dineshwary a/p Radakrishnan ជំនួយការនាយកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ តាមទូរស័ព្ទលេខ +60 11-1239 2910 ឬអ៊ីមែល dineshwary.e@ihhhealthcare.com និង Yasmin Farahanim ជំនួយការនាយកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ តាមទូរស័ព្ទលេខ +60125423466 ឬអ៊ីមែល yasmin.wahab@ihhhealthcare.com

4

៩

៨

៧

3

១២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
51 views

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
132 views

#អត្ថបទ PR

កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
Hang Chhengly
July 29 2026
418 views

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
37 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
19 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
42 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia