ចិត្តសាស្ត្រ
អ្នកស្រី ស៊ីមហ៊ាង បញ្ជាក់ថា ទោះបីជីវិតជួបបញ្ហាធ្ងន់ ឬច្រើនក៏ដោយ អ្នកត្រូវបន្តធ្វើរឿងនេះដែរ

ជីវិតមនុស្សយើងតែងមានការលំបាករៀងៗ ខ្លួន មានពាក្យមួយបានពោលថា ជីវិតនេះជាការតស៊ូ។ ព្រោះនៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ តែងមានបញ្ហា ការឈឺចាប់ ការមើលងាយ ឧបសគ្គ និងការបរាជ័យជាច្រើនរាប់មិនអស់ ទម្រាំតែទទួលបានភាពជោគជ័យក្នុងជីវិតនេះ។ សម្រាប់ជីវិតលោកស្រី តិច ស៊ីមហ៊ាង ជាស្ថាបនិកហាងកីមាស ជាផលិតផលតម្បាញខ្មែរ ដែលទទួលបានការគាំទ្រ និងដំណើរការហាងដូចសព្វថ្ងៃនេះ លោកស្រីបានជួបព្យុះភ្លៀងពីឧបសគ្គជាច្រើនបានសាកល្បងក្នុងជីវិតរបស់លោកស្រី ធ្វើឱ្យលោកស្រី ក្លាយជាស្រ្តីកាន់តែរឹងមាំ និងដើរតាមក្តីស្រមៃរបស់គាត់។

នៅឆ្នាំ១៩៩៩ លោកស្រី តិច ស៊ីមហ៊ាង បានកើតកូនចិត្តជាក្តីស្រមៃមួយ បានជួបផលិតផលក្រណាត់ផ្នែកតម្បាញ ធ្វើឱ្យលោកស្រីចាប់ចិត្តរំភើបនឹងវាដោយនឹកគិតថាថ្ងៃណាមួយគាត់នឹងធ្វើវា។ ហើយរំលងដល់ឆ្នាំ២០០២ លោកស្រីបានចាប់ផ្តើមលេង Facebooks ក៏បានប្រទះឃើញអ្នកមានៗ គេពាក់ហូលផាមួងយ៉ាងស្រស់ស្អាត ដែលមានតម្លៃចន្លោះ ២៥០ដុល្លារទៅ៣០០ដុល្លារឯណោះ។ អារម្មណ៍ពេលហ្នឹងដែរ លោកស្រីបានធ្វើការជាបុគ្គលិកមានប្រាក់ខែត្រឹម ៦០ដុល្លារប៉ុណ្ណោះ។ លោកស្រី តិច ស៊ីមហ៊ាង បានដឹងថាហាងកាត់ដេរមួយកន្លែង កាត់សម្លៀកបំពាក់បែបអ៊ឺរ៉ុបមួយឈុតមានតម្លៃ ៦០ដុល្លារស្មើនឹងប្រាក់ខែគាត់ មួយខែទៅហើយ។ ហើយលោកស្រីមានអារម្មណ៍នឹកគិតថា តើខ្ញុំធ្វើយ៉ាងមិច ទើបបានពាក់សម្លៀកបំពាក់បែបនេះ? ធ្វើឱ្យខួរក្បាលគិត ដើម្បីធ្វើវាទាល់តែបាននៅថ្ងៃណាមួយមិនខានទេ។

 ទោះបីលោកស្រីមិនទាន់បានចាប់ផ្តើមធ្វើតម្បាញក្នុងពេលនេះក៏ដោយ ក៏លោកស្រីចាប់ផ្តើមមានចំណង់អារម្មណ៍ខ្លាំងជាងមុន។ ហើយគំនិតចង់បើកហាងកាត់ដេររបស់លោកស្រីនេះ ត្រូវបានកុងខាងឪពុកបានបដិសេធ ព្រោះគាត់បានព្រួយបារម្ភពីសុខភាព និងការនឿយហត់ខ្លាំងណាស់ ចំពោះការរកស៊ីកាត់ដេរនេះ។ ហើយលោកស្រីបានធ្វើជាបុគ្គលិកឱ្យក្រុមហ៊ុនចិនមួយ លោកស្រីបាននិយាយពីអារម្មណ៍ឈឺចាប់ថា ពេលមួយខ្ញុំពិតជាមានកំហុសបន្តិចមែន ប៉ុន្តែអ្នកគ្រប់គ្រងជនជាតិចិនម្នាក់នោះ បានយកដៃមកចង្អុលក្បាលខ្ញុំ ហើយមានបុគ្គលិកខ្មែរយើងម្នាក់ចូលធ្វើការមុនខ្ញុំ មានតំណែងតួនាទីដូចនឹងខ្ញុំដែរ បានបញ្ជាឱ្យខ្ញុំធ្វើនេះ ធ្វើនោះ គ្រាន់តែខ្ញុំមានកំហុសមួយនេះ។ ខ្ញុំបានរៀនសូត្រពីមេរៀនមួយនេះថា ពេលបុគ្គលិកមានកំហុស ត្រូវការពាក្យណែនាំល្អជាងស្តីបន្ទោស ឬថាឱ្យ។ ពេលខ្ញុំដឹកនាំហាងកីមាសពេលក្រោយ ខ្ញុំណែនាំបុគ្គលិក និងឱ្យក្រុមការងារចេះសហការនឹងគ្នា។ ព្រោះនេះជាមេរៀនមានតម្លៃឱ្យខ្ញុំចេះដឹកនាំទៅថ្ងៃអនាគតផងដែរ។

 ហើយយើងងាកទៅពេលក្រោយបន្តិចគឺថា លោកស្រីបានបន្តរៀនវគ្គបណ្តុះបណ្តាលអស់ពេល ៦ខែ ធ្វើជាបុគ្គលិករបស់ធនាគារកាណាឌីយ៉ា លោកស្រីបានប្រលងជិតជាប់ ក្នុងពេលរៀននោះ គាត់បានរៀនជាមួយអ្នករៀនចប់សកលវិទ្យាល័យ ចំណែកលោកស្រីស៊ីមហ៊ាងបានរៀនត្រឹមតែថ្នាក់ទី ៧ប៉ុណ្ណោះ។ ហើយលោកស្រីបានឆ្លៀតពេលបង្រៀនគេ បានប្រាក់ខែ មួយខែ១៩ដុល្លារ និងយ៉ាងច្រើនបំផុត ២៥ដុល្លារ។ ពេលមួយលោកស្រីបានជិះម៉ូតូប៉ះគ្នាក៏ដួលកាត់មេឃភ្លៀង។ ទោះបីមានការលំបាកបែបនេះ ធ្វើឱ្យលោកស្រីយល់ឃើញពីការតស៊ូជីវិតត្រូវតែប្រឹងប្រែងឱ្យខ្លាំង គ្មានជោគជ័យណាមួយធ្លាក់ពីលើមេឃនោះ។ បន្ទាប់មកមានជនជាតិហុងកុងម្នាក់ បានឱ្យគាត់ការប្រឹងប្រែរៀនបន្ត អស់យរយៈពេលមួយឆ្នាំ ហើយគាត់បានចូលធ្វើការជាបុគ្គលិកធានាគាកាណាឌីយ៉ាផ្នែករោងពុម្ភះ ធ្វើការនៅទីនោះ រយៈពេល៧ឆ្នាំជាងនេះ លោកស្រីបានជួបម្ចាស់ក្រុមហ៊ុនធំៗ និងអ្នកធនាគារ ហើយស្ថាប័នសជាច្រើនទៀត។ ធ្វើឱ្យកាន់តែមានការយល់ដឹងថា ចង់សម្រេចក្តីស្រមៃក្នុងកិច្ចការអ្វីមួយ មនុស្សយើងត្រូវតែមានទំនាក់ទំនងល្អជាមនុស្សជាច្រើននៅក្នុងសង្គម។ 

ពេលឈានដល់នៅឆ្នាំ២០១៥ លោកស្រីបានប្រឡូកក្នុងសង្គមជាច្រើនបន្ថែមទៀត មានលក់ថ្នាំលាបផ្ទះ និងលក់គ្រឿងសម្អាង។ លោកស្រីបានចូលរួមជាសមាជិកសហគ្រិនស្រ្តីកម្ពុជា ពេលមានឱកាសមួយលោកស្រីបានទៅទស្សនាកន្លែងអ្នកតម្បាញមួយកន្លែង បានដាស់ក្តីស្រមៃរបស់គាត់ឱ្យភ្ញាក់ឡើងវិញ។ ហើយលោកស្រី ស៊ីមហ៊ាង បានគិតថា ការងារអ្នកតម្បាញនេះ អាចជួយស្រ្តីៗ ឱ្យគាត់អាចធ្វើការនៅផ្ទះ បានមើលកូនៗ នៅក្បែរគាត់ និងមានលុយបញ្ចូលកូនទៅរៀនសូត្រផងដែរ។ បើយើងជួយទិញតម្បាញពួកគាត់ ដូចជាជួយជីវភាពប្រាក់កម្រៃបន្ថែម កុំឱ្យពួកគាត់ទៅធ្វើការនៅប្រទេសគេ។ នេះជាចំណុចមួយធ្វើឱ្យគ្រួសារអ្ន​កតម្បាញ រស់នៅជុំគ្នាមានភាពកក់ក្តៅ។ ពេលលោកស្រីគិតដល់ត្រង់ចំណុច ធ្វើឱ្យគាត់មានអារម្មណ៍ថា ខ្ញុំត្រូវតែបង្កើតក្រុមតម្បាញនេះឡើងមក។

នៅពេលលោកស្រីចាប់ផ្តើម ធ្វើឱ្យគាត់មើលឃើញថា នេះជាក្តីស្រមៃរបស់ខ្លួន ដែលបានលាក់បង្កប់ក្នុងខ្លួនអស់ជាច្រើនឆ្នាំ។ ការចាប់ផ្តើមរកស៊ីតម្បាញក្រណាត់នេះ លោកស្រីបានចុះទុនត្រឹមតែ៥០០ដុល្លារ ក្នុងការទិញកន្លែងអ្នកតម្បាញ មានហូលដាក់ក្នុងវ៉ាលីដើរដូចជាឥណ្ឌាដើរលក់ម៉ុងចឹង។ គាត់ដើរលក់តាមវគ្គបណ្តុះបណ្តាលគេបង្រៀន ក្នុងពេលគេឈប់សម្រាកទទួលទានបាយ កាហ្វេ និងដើរលក់កន្លែងផ្សេងៗ តស៊ូដើម្បីក្តីស្រមៃ។ ទោះបីពេលខ្លះគេរាងមើលងាយបន្តិចមែន បើគាត់មិនតស៊ូទេ តើនរណាជាអ្នកសម្រេចក្តីស្រមៃរបស់គាត់បាន? គឺមានតែខ្លួនគាត់ជាធ្វើវាតែប៉ុណ្ណោះ។ 

ហើយការដើរលក់នេះ លោកស្រីពេលវេលាអស់រយៈពេល ២ឆ្នាំ ជួបការលំបាកជាច្រើនទម្រាំតែបានបើកហាងដោយខ្លួនឯង។​ បានធ្វើឱ្យគាត់សប្បាយណាស់ ប៉ុន្តែជីវិតនេះតែងមានបញ្ហាមកធ្វើតេស្តកាតស៊ូរបស់លោកស្រី ស៊ីមហ៊ាង ថែមទៀត។ មានពាក្យមួយធ្វើឱ្យគាត់មានកម្លាំងចិត្តខំបន្តគឺសម្តីរបស់លោក Jimmy Carter ជាប្រធានាធិបតីទី 39 របស់សហរដ្ឋអាមេរិកបានលើកឡើងថា កុំភ័យខ្លាចថា អ្នកបរាជ័យយ៉ាងណានោះ តែអ្នកត្រូវតាំងចិត្តថា ខ្លួននឹងមិនបរាជ័យ 

នៅពេលបើកហាងនេះ បន្តមានបញ្ហាធំមួយទៀត ដែលលោកស្រីបានជឿទុកចិត្តលើគេ ហើយគេបានដាក់ទីតាំងគ្មានអ្នកមើលឃើញទេ លុះត្រាភ្ញៀវដើរដល់មុខហាងកីមាស បានស្គាល់ហាងរបស់គាត់។ លោកស្រីបាននិយាយថា ដើមឈើដុះលើដីខ្សាច់ ច្បាស់ជាទាន់ជ្រាយ ចំណែកដើមឈើដុះលើថ្មជាដើមឈើរឹងមាំ។ បញ្ហាជួយឱ្យយើងប្រឹងប្រែង ចេះតស៊ូ និងជាឱកាសប្រើបញ្ញាខ្លួនឯង ដើម្បីដោះស្រាយ យើងមិនអាចរងចាំសេចក្តីស្លាប់នោះទេ។ នៅពេលនោះ ផ្សារសូរិយ៉ាទំតែចាប់ផ្តើមបើក ហើយមនុស្សជាច្រើន ចង់ឃើញផ្សារសូរីយ៉ាស្អាតប៉ុនណាដែរ។ វិធីសាស្រ្តលោកស្រី ដើម្បីអ្នកដើរឆ្លងកាត់ បានស្គាល់ហាងកីមាស គាត់បានជំរាប់សួរ និងណែនាំពីផលិតផលតម្បាញនេះឱ្យពួកគេបានស្គាល់ផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរតែម្តង។ ការប្រឹងលក់បែបនេះ ធ្វើឱ្យលោកស្រីលក់តម្បាញក្រណាត់ខ្មែរបានច្រើន។ នេះជាមេរៀនមួយបញ្ជាក់ថា បុគ្គលធ្វើកិច្ចការមានលទ្ធផលអស្ចារ្យ គេតែងមើលឃើញប្រយោជន៍ពីកំហុសឆ្គង ហើយព្យាយាមធ្វើសាជាថ្មីដោយប្រើវិធីសាស្រ្តផ្សេងខុសពីមុនដើម្បីទទួលបានផល។ ការច្នៃកំហុសឱ្យក្លាយជាផល វាមិនមែនជារឿងងាយស្រួលនោះទេ វាត្រូវការខំធ្វើជាក់ស្តែងបូកនឹងការខំគិតច្នៃបន្តទៀត។ 

នៅក្នុងអំឡុងពេលទិញក្រណាត់តម្បាញនេះ មានបញ្ហាមួយទៀត តម្រូវឱ្យលោកស្រីស៊ីមហ៊ាង ត្រូវដោះស្រាយនោះ គឺបញ្ហាការរចនាច្នៃម៉ូតផ្នែកតម្បាញ ឱ្យទាក់ទាញចាប់អារម្មណ៍អតិថិជន និងគុណភាពក្រណាត់ខ្ពស់។ ព្រោះថា កាលហ្នឹង ក្រណាត់ខ្មែរមិនទាន់ល្បី និងអ្នកតម្បាញអាចផលិតទំនិញមកបាន ប៉ុន្តែខ្វះគំនិតច្នៃប្រឌិតបន្ថែម។ ទោះបីលោកស្រីមានបញ្ហាគ្មានជំនាញខាងរចនាក៏ដោយ ក៏លោកស្រីមិនបានអស់សង្ឃឹម និងបោះបង់ចោលក្តីស្រមៃនេះដែរ។ 

លោកស្រីបានប្រាប់ថា ជីវិតយើងនេះ ទាល់តែមានភាពអត់ធ្មត់ណាស់ ទើបយើងរុញអាជីវកម្មទៅមុខបាន។ តាមលោក John C. Maxwell​ ជាអ្នកនិពន្ធ និងជាអ្នកជំនាញភាពជាអ្នកដឹកនាំកម្រិតពិភពលោកនេះ បាននិយាយាថា ទោះបីមានមនុស្សមួយចំនួនកើតមកមានទេពកោសល្យជាងអ្នកដទៃ តែសមត្ថភាពក្នុងការការសម្រេចអ្វីមួយ ត្រូវកើតពីច្បាប់សន្សំជំនាញជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ។ ការសម្រេចដំណើរកិច្ចការអ្វីមួយនេះ មិនមែនចាប់ផ្តើមត្រឹមតែមួយថ្ងៃចប់នោះទេ គឺវាមានតាមដំណាក់កាលនីមួយៗ ដោយភាពអត់ធ្មត់ និងប្រើពេលវេលាផងដែរ

លោកស្រីបានធ្វើការសម្រេចចិត្តលើរឿងមួយ គឺត្រូវទៅរៀនកាត់ដេរផ្នែករចនាម៉ូត។ ព្រោះគុណភាពផ្នែករចនាតម្បាញ ជារឿងសំខាន់នៃផលិតលើទីផ្សារ។ មានតែការរៀននេះទេ ដែលធ្វើឱ្យជំនាញលោកស្រីកាន់តែពូកែឡើង។ ព្រោះជំនាញមួយ ត្រូវការពេលវេលាក្នុងការលត់ដុំអត្តចរិត និងបំបែកច្នៃគំនិតថ្មីៗ ផងដែរ។ លោកស្រីបានគិតថា ការទៅរៀនសូត្រច្នៃម៉ូតបន្ថែមនេះ ច្បាស់ជាអ្នកមុនៗ មានចិត្តចែករំលែកឱ្យគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចគ្នា។ ពេលលោកស្រីបានសួរគេដោយត្រង់ៗ ថា របៀបដេរច្នៃម៉ូតនោះ គេធ្វើរបៀបយ៉ាងមិចដែរ? គេបានឆ្លើយមកវិញធ្វើឱ្យគាត់ឈឺចាប់ និងការមើលងាយបន្ថែមទៀត។ លោកស្រីបានលើកឡើងថា ពេលយើងមានបញ្ហាកាន់តែច្រើន ធ្វើឱ្យយើងកាន់តែរីកចម្រើន និងសមត្ថភាពជំនាញកាន់តែដុះលឿនផងដែរ។ គាត់ទ្រាំឱ្យគេមើលងាយផង លួចរៀនមើលគេផង ទើបយើងឆាប់ចេះ គ្មាននរណាមកប្រាប់យើងតាមត្រង់ៗ នោះទេ។ គ្មានអ្នកណាម្នាក់មិនចេះអ្វីសោះ អាចធ្វើជំនួញបានលុយភ្លាមៗ នោះទេ វាត្រូវកើតពីចេញពីការប្រើពេលវេលា ការសំន្សំចំណេះដឹង និងសំន្សំបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីដើរដល់ក្តីស្រមៃដែលបានកំណត់។

ការតស៊ូរហូតមកដល់សព្វថ្ងៃនេះ លោកស្រីបានជាប់ការប្រកួតច្នៃកាបូបអន្តរជាតិ នេះជាស្នាដៃកូនខ្មែរបានធ្វើឱ្យជាតិសាសន៍ដទៃគិតថា កូនខ្មែរក៏មានសមត្ថភាពខ្លាំងដែរ។ លោកស្រី តិច ស៊ីមហ៊ាង យកកាបូបប្រកួតនោះ មានអត្ថន័យបញ្ជាក់ថា កាបូបនេះ ជាផ្ទះនៃក្តីស្រឡាញ់របស់ម្តាយ(ដូចរូបខាងក្រោម)។ ហើយបានក្លាយជាកំពូលអ្នករចនាតម្បាញស្រស់ស្អាតជាងគេ។ រហូតធ្វើឱ្យលោកស្រីទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ គាត់ចង់បញ្ជាក់ថា ស្រីយើងក៏មានសមត្ថភាពធ្វើបានដែរ បើយើងមានការតាំងចិត្តធ្វើកិច្ចការតាមក្តីស្រមៃនោះ។ 

លោកស្រី តិច ស៊ីមហ៊ាង បានលើកទឹកចិត្តស្រ្តីថា ចូររស់តម្លៃក្នុងខ្លួនឯង ហើយបង្កើនសមត្ថភាពជាមនុស្សស្រីឱ្យខ្លាំង។ នៅក្នុងនាមជាមនុស្សស្រី(នារីឬស្រ្តី) អ្នកមិនត្រូវធ្វើការប្រៀបធៀបជាអ្នកដទៃនោះទេ ពីព្រោះអ្នកកើតមកមានទេពកោសល្យមួយក្នុងជីវិតរបស់ខ្លួន ជាលក្ខណៈផ្សេងពីគេ។ ដូចនេះហើយ អ្នកត្រូវតែរកវាឱ្យឃើញដោយការចំណាយពេលវេលា និងហ៊ានសាកល្បងនឹងអ្វីថ្មីៗ ដើម្បីក្តីស្រមៃ ហើយអ្នកត្រូវត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាផងដែរ។ អ្នកជាមនុស្សស្រី ពេលអ្នកធ្វើការបៀបធៀបជាមួយអ្នកដទៃ វាមិនយុត្តធម៍សម្រាប់ជីវិតអ្នកនោះទេ។

គំនិតទាំងពីរខាងលើនេះ គឺឱ្យស្រ្តីការស្វែងយល់ពីខ្លួនឯង រស់នៅជាខ្លួន ហើយរៀនកែលម្អែខ្លួនឯង ទើបអ្នកក្លាយជានារីឬស្រ្តីម្នាក់ ដែលមានសមត្ថភាព អាចពឹងលើខ្លួនឯងបាន។ ហើយក៏ជាមនុស្សស្រីម្នាក់ចេះឱ្យតម្លៃមនុស្សជុំវិញដោយភាពទន់ភ្លន់ ការគោរព តែរឹងមាំលើគោលការណ៍របស់ខ្លួន។ តាមលោកស្រី Michelle Obama បានលើកឡើងថា ខ្ញុំជាឧទាហរណ៍ក្នុងរឿងនេះ នៅអ្វីដែលខ្ញុំអាចធ្វើបានជាមនុស្សស្រីធម្មតាម្នាក់ដោយសារតែជីវិតខ្ញុំមានមនុស្សជុំវិញខ្លួនមានក្តីស្រឡាញ់ មើលថែចំណងក្តីស្រឡាញ់ដោយគ្មានការប្រៀបធៀបជាមួយអ្នកផ្សេង។ ហើយខ្ញុំព្យាយាមរៀនសូត្រពីស្រ្តីមិនធម្មតា បានបង្រៀនជីវិតរបស់ខ្ញុំឱ្យមានភាពរឹងមាំ ហើយឱ្យចេះរស់នៅក្នុងសេចក្តីថ្លៃថ្នូរផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

នេះជាហាងកីមាស៖ កីមាស Keimeas Handicrafts ទីតាំងនៅផ្សារសូរិយ៉ាជាន់ទី4 ☎️016 787982/078458687 តាមតេឡេក្រាម: 015792007

312592592 2096972657161253 5556376314324436673 N

១១

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
269 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
928 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
612 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
183 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia