ចិត្តសាស្ត្រ
ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ

ជីវិតយើងរីកអន្តរាយឬរីកចម្រើន គេឱ្យុមើលទៅលើការសេពគប់មិត្ត បើគប់ត្រូវដើរផ្លូវត្រូវ គប់ខុសនាំក្តីក្រហាយដាក់ខ្លួន។ ទន្ទឹមនឹងនេះបើតាមចិត្តវិទ្យារបស់ស្ថាប័ន Expert editor បានឱ្យដឹងថាសំណាង៣យ៉ាងដែលបញ្ជាក់ថា អ្នកកំពុងមាន មិត្តល្អបំផុតនៅក្បែរខ្លួន ខណៈមនុស្សខ្លះមិនមែនបានជួបមិត្តប្រភេទទាំងនេះទេក្នុងជីវិត។

១. តែងស្តាប់និងផ្តល់យោបល់៖​ ជាមិត្តដែលតែងស្តាប់និងផ្តល់យោបល់ ព្រមទាំងជួយរកវិធីដោះស្រាយទៀត នៅពេលដែលអ្នកហាមាត់សុំជំនួយអំពីបញ្ហាអ្វីមួយ។ ​មិត្តប្រភេទនេះតែងធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ព្រមទាំងជួយលើកទឹកចិត្តនិង រំលឹកអ្នកពីភាពខ្លាំង និងតម្លៃរបស់អ្នក ជាពិសេសក្នុងអំឡុងពេលដែលអ្នកសង្ស័យខ្លួនឯងថាគ្មានសមត្ថភាពធ្វើកិច្ចការអ្វីមួយ។

២. តែងប្រាប់នូវប្រយោជន៍៖ ប្រសិនបើមិត្តរបស់អ្នក ជាមិត្តដែលចេះដឹកនាំមិត្តឲ្យធ្វើនូវអំពើល្អ ធ្វើអំពើជាប្រយោជន៍ ចេះណែនាំមិត្តឲ្យបានស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ ណែនាំឱ្យដើររកផ្លូវត្រូវ ការពារអ្នកពីរឿងអាក្រក់នោះពួកគេជាមិត្តដែលល្អបំផុត ពីព្រោះគ្មាននរណាម្នាក់ ងាយនឹងចំណាយពេលវេលានៅក្នុងជីវិតរបស់គេមកណែនាំឬខ្វល់ខ្វាយពីជីវិតអ្នកឡើយ។

៣. តែងត្រេកអរចេញពីចិត្ត៖ ពួកគេជាមិត្តដែលត្រេកអរនឹងរីករាយចេញពីចិត្តពិតៗនៅពេលដែលឃើញអ្នករីកចម្រើនរុងរឿង មានមោទនភាពពេលឃើញអ្នកជោគជ័យ។ ព្រោះជាការពិតមនុស្សជាច្រើនចង់ឱ្យយើងល្អ​ ប៉ុន្តែមិនមែនចង់ឱ្យយើងល្អជាងគេទេ តែប្រសិនបើមិត្តអ្នកមិនគិតរឿងល្អជាង ឬលើសខ្វះ គេជាមិត្តល្អបំផុតហើយដែលអ្នកមានសំណាងបានជួប។

ដូចសម្តេចសង្ឃរបស់កម្ពុជាគឺ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន​ ណាត សម្តេចតែងមានសង្ឃដីកាយ៉ាងដូច្នេះថា៖ “គប់ពាលរែងរាលទៅរកខុស គប់ប្រាជ្ញស្រីប្រុសរែងបានត្រូវ គប់មិត្តអបលក្ខណ៍រែងអាស្រូវ ខុសត្រូវកើតពីការសេពគប់”។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
211 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
300 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
955 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
626 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
333 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
781 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia