ចិត្តសាស្ត្រ
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា

មនុស្សជាច្រើនតែងញញឹម ប៉ុន្តែយើងមិនដឹងទេថាតើគេកំពុងលាក់បាំងកង្វល់ក្នុងជីវិតអ្វីខ្លះរបស់គេ ខណៈការយល់ដឹងអំពីសញ្ញានៃមនុស្សប្រឹងសម្តែងធ្វើរីករាយធម្មតា ដើម្បីបិទបាំងទុក្ខព្រួយនេះ គឺសំខាន់ព្រោះយើងក៏អាចក្លាយជាចំណែកមួយផ្តល់ការគាំទ្រទៅកាន់ពួកគេផងដែរ។ យ៉ាងណាមិញខាងក្រោមនេះជាសញ្ញា៥យ៉ាងពីស្ថាប័ន Hack Spirit បញ្ជាក់ថាមនុស្សម្នាក់នោះកំពុងលាក់ទុក្ខកង្វល់ច្រើន តែប្រឹងសម្តែងធ្វើធម្មតា។

១. ជាមនុស្សឆាប់ខឹងច្រើន៖ ពេលដែលនរណាម្នាក់តែងឆាប់ខឹង តូចចិត្តឬអន់ចិត្តញឹកញាប់ គឺជាសញ្ញាបញ្ជាក់ថាពួកគេជាមនុស្សដែលគិតច្រើននិងលាក់ទុក្ខកង្វល់ខ្លាំង ហើយជាធម្មតា សូម្បីតែរឿងបន្តិចបន្តួចក៏អាចនឹងប៉ះពាល់ផ្លូវចិត្តរបស់ពួកគេផងដែរ ពីព្រោះពួកគេមិនបានអប់រំចិត្តនិងឆ្លុះបញ្ចាំងអំពីខ្លួនឱ្យបានញឹកញាប់ជាប្រចាំនោះទេ។

២. ជាមនុស្សពិបាកសម្រេចចិត្ត៖ ពេលដែលនរណាម្នាក់ ជាមនុស្សលាក់ទុក្ខកង្វល់  សូម្បីតែការសម្រេចចិត្តដ៏សាមញ្ញបំផុតក៏អាចក្លាយជាកិច្ចការដ៏គួរឱ្យភ័យខ្លាចនិងលំបាកសម្រាប់គេដែរនេះគឺដោយសារតែថាមពលផ្លូវចិត្តរបស់ពួកគេជាប់គាំងជាមួយនឹងការតស៊ូផ្នែកផ្លូវចិត្តដែលធ្វើឱ្យពួកគេមិនអាចសម្រេចចិត្តងាយបានសូម្បីតែរឿងតូចតាច។

៣. គេបាត់បង់ចំណាប់អារម្មណ៍៖ ការបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ស្រឡាញ់ពីមុន គឺជាសញ្ញាមួយនៃមនុស្សដែលលាក់ទុក្ខព្រួយ នៅពេលដែលនរណាម្នាក់កំពុងដោះស្រាយជាមួយនឹងភាពចលាចលខាងក្នុងផ្លូវចិត្ត សូម្បីតែចំណង់ចំណូលចិត្តរបស់ពួកគេក៏អាចមានអារម្មណ៍ដូចជាការងារបន្ទុកការងារដ៏ស្មុគស្មាញដែរ។

៤. តែងដកឃ្លាចេញពីទំនាក់ទំនងសង្គម៖ នៅពេលដែលនរណាម្នាក់មិនសប្បាយចិត្ត ពួកគេតែងតែដកខ្លួនចេញពីសកម្មភាពសង្គម វាមិនមែនដោយសារតែពួកគេមិនរីករាយជាមួយអ្នកដទៃនោះទេ ប៉ុន្តែដោយសារតែពួកគេព្យាយាមលាក់ទុក្ខកង្វល់របស់ខ្លួនមិនឱ្យនរណាដឹង ជាពិសេសដើ​ម្បីប្រយុទ្ធនិងដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង ព្រោះពួកគេយល់ថាគ្មាននរណាយល់ពីពួកគេ។

៥. តែងងងុយគេងនិងអស់កម្លាំងចិត្ត៖ ការគេងរបស់យើងអាចជាសូចនាករសំខាន់ដែលអាចវាស់ស្ទង់សុខភាពផ្លូវចិត្តរបស់យើង ខណៈការសិក្សាបានបង្ហាញថាបុគ្គល​ដែលមានជំងឺធ្លាក់ទឹកចិត្ត ​ច្រើន​តែ​ជួប​ការ​រំខាន​ដល់​ដំណេក។ ប៉ុន្តែសម្រាប់មនុស្សដែលលាក់ទុក្ខកង្វល់ច្រើន គិតច្រើន គឺជាមនុស្សដែលអាចគេងលក់ស្កប់ស្កល់ ប្រើការសម្រាកជាការរត់គេចពីបញ្ហាហើយពួកគេតែងងងុយគេង ឬត្អូញត្អែរអំពីការគេងមិនបានឆ្អែត ដែលសញ្ញាទាំងនេះវាលើសពីការអស់កម្លាំងកាយ ព្រោះវាជាការអត់កម្លាំងចិត្ត។

ជាការពិតណាស់សញ្ញាទាំងនេះគឺពាក់ព័ន្ធនឹងផ្លូវចិត្តរបស់បុគ្គលផ្ទាល់ខ្លួន ដែលបុគ្គលខ្លះខ្វះការអប់រំផ្លូវចិត្តដោយខ្លួនឯង គិតច្រើនជ្រុលលើសដែនគ្រប់គ្រងរបស់ខ្លួន មិនមានការគិតវិជ្ជមាននិងរក្សាតុល្យភាពចិត្ត ខ្វះការស្វែងរកជំនួយពីមិត្តយល់ចិត្ត និង​មិនបានចំណាយពេលវេលាមួយខ្លួនឯង។ ដូច្នេះដើម្បីកាត់បន្ថយនិងជម្នះបញ្ហានេះបុគ្គលគួរតែសិក្សាអំពីខ្លួនឯង ស្វែងរកមូលហេតុដែលធ្វើឱ្យអ្នកមានសុភមង្គលហើយចាប់ផ្តើមធ្វើវា៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3328

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
502 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
602 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia