ចិត្តសាស្ត្រ
៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់

ពេលខ្លះមនុស្សមានបញ្ហាធំៗ ធ្វើឱ្យយើងកើតស្រ្តេស និងកើតជំងឺបាក់ទឹកចិត្តផងដែរ នេះជាបញ្ហាក្នុងសង្គមដែលមានមនុស្សរាល់គ្នាបានជួប តែមានភាគតិចណាស់ មានដំណោះស្រាយក្នុងរឿងនេះ។ យើងមកមើលខ្សែជីវិតរបស់លោក Hal Elrod បន្តិច ដែលគាត់អាចជួយសង្រ្គោះជីវិតលោកឱ្យមានការផ្លាស់ប្តូរមានកត្តាអ្វីខ្លះ? 

 លោក Hal Elrod ជាអ្នកនិពន្ធ និងវាគ្មិនដ៏ល្បីអន្តជាតិ តែលោកមានបញ្ហាធំៗ ពីរលើកមានដូចជាគ្រោះថ្នាក់ចរាចរជិតបាត់បង់ជីវិត និងជំងឺបាក់ទឹក មកពីសេដ្ខកិច្ចនៅឆ្នាំ ២០០៨ ដួលរលំ ហើយគាត់ជំពាក់លុយគេរាប់សែនដុល្លារ។ គាត់បាក់ទឹកចិត្ត រហូតចង់សម្លាប់ខ្លួន តែគាត់បានជួបមិត្តភក្ត័ ហើយមិត្តភក្ត័គាត់និយាយថា តើឯង(Hal) ធ្លាប់ធ្វើលំហាត់ប្រាណទេ? Hal ឆ្លើយថា ខ្ញុំមិនដែលហាត់ប្រាណទេ។ មិត្តគាត់បាននិយាយថា ឯង(Hal) គួរធ្វើលំហាត់ប្រាណពេលព្រឹក វាអាចជួយឯងបាន...? 

គាត់ខ្ជិលហាត់ប្រាណ និងមានជំងឺបាក់ទឹលចិត្តថែមទៀត គ្មានកម្លាំងមកធ្វើលំហាត់នោះទេ តែគាត់់(Hal) បានសាកល្បងធ្វើវា ​រត់បណ្តើរ និងស្តាប់លោក Jim Rohm និយាយពីការលើទឹកចិត្តពីការអភិវឌ្ឍខ្លួនបណ្តើរផង ពេលនោះ​ ធ្វើឱ្យខួរក្បាលរបស់គាត់គ្មានស្រ្តេស និងចាប់ផ្តើមមានអារម្មណ៍អស្ចារ្យពីការធ្វើលំហាត់ប្រាណនេះ...។ ៣ទម្លាប់ពេលព្រឹកនេះ ជួយលោកឱ្យមានថាមពលក្នុងជីវិតឡើង៖

 ១. មានភាពស្ងប់ស្ងាត់៖ ពេលអ្នកភ្ញាក់ពីគេង អ្នកត្រូវរក្សាភាពស្ងប់ស្ងាត់តែឯង រយៈពេល ៥ ទៅ ១០នាទី គឺការអង្គុយផ្តោតសមាធិ ពីព្រោះវាជួយដល់អត្ថប្រយោជន៍សុខភាព និងផ្លូវចិត្តឱ្យមានលំនឹង។ កុំឱ្យអារម្មណ៍អ្នកមានភាពតានតឹង និងធ្វើឱ្យការគិតរបស់អ្នកបានល្អ។

២. ចាប់ផ្តើមធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ពេលព្រឹកនេះ ជួយលោក Hal ឱ្យមានការផ្លាស់ប្តូរជីវិត និងសុខភាពល្អ។ ការហាត់ប្រាណនេះមានដូចជា រត់ ​ហែងទឹក​ ហាត់យូហ្គា និងទៅកន្លែងហាត់ប្រាណ ដើម្បី​ជួយដល់សុខភាព និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លា​ ពីព្រោះការធ្វើចលនានេះ ធ្វើឱ្យឈាម និងអុកស៊ីសែន ចូលទៅបំពេញថាមពលខួរក្បាល។ ពេលអ្នកអារម្មណ៍មិនល្អ អ្នកអាចរត់ចំនួន ២ ទៅ ៣ ​នាទីសិន​ រួចចាំបន្តរយៈពេល ១៥ ទៅ ៣០ នាទី អ្នកនឹងបានផលពីរយ៉ាងដូចជា ជួយដល់អារម្មណ៍ និងសុខភាពល្អ។

 ៣. ការអានសៀវភៅ៖  ការអានសៀវភៅនៅពេលព្រឹកនេះជួយអ្នកមានវិធីគិតល្អ ដើម្បីជួយអ្នកឱ្យមានថាមពលក្នុងការធ្វើកិច្ចការជាប្រចាំថ្ងៃផងដែរ។ ការអាននេះ ជួយអ្នកលើកទឹកចិត្ត ហើយវិធីលឿនបំផុតដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន គឺយកគំរូតាមមនុស្សជោគជ័យ ដែលបានសម្រេចវារួចហើយ។ ការអាននេះ អ្នកគ្រាន់តែចំណាយពេលមួយថ្ងៃ ៣០​នាទី ទៅ ១ម៉ោងបានហើយ។

បើអ្នកព្យាយាមអភិវឌ្ឍខ្លួនតាមគោលការទាំងបីនេះ អ្នកនឹងឃើញខ្លួនអ្នកមានប្រសិទ្ធផលក្នុងការរស់នៅ។ ទាំងបី ចំណុចនេះ ជាគោលការសាមញ្ញ តែមានវាឥទ្ធិពលក្នុងការរស់នៅរបស់អ្នកខ្លាំងណាស់។ ភាពស្ងប់ស្ងាត់ ការហាត់ប្រាណ និងអានសៀវភៅ សុទ្ធតែជួយដល់ជីវិតរបស់អ្នកឱ្យបានល្អប្រសើរឡើងជានិច្ច៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
215 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
301 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
959 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
631 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
335 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
782 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia