ចិត្តសាស្ត្រ
វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត

ខួរក្បាលជាសរីរាង្គដែលគ្រប់គ្រងសកម្មភាពរបស់មនុស្សទាំងអស់។ ពេលដំណើរការមេតាបូលីសខ្លាំងនៅក្នុងខួរក្បាលធ្វើឱ្យរាងកាយផលិតរ៉ាឌីកាល់សេរីកាន់តែច្រើនហួសប្រមាណ ក្លាយជាការវាយប្រហារភ្នាសកោសិកាសរសៃប្រសាទ និងប៉ះពាល់ដល់ការបញ្ជូនសញ្ញាសរសៃប្រសាទទៅកាន់ខួរក្បាល។ លោកវេជ្ជបណ្ឌិត Hoang Quyet Tien មកពីមជ្ឈមណ្ឌលព័ត៌មានវេជ្ជសាស្ត្រនៅមន្ទីរពេទ្យទូទៅ Tam Anh ក្នុងទីក្រុងហូជីមិញ បានបញ្ជាក់ពីទម្លាប់ចំនួន ៥នេះបំផ្លាញសុខភាពខួរក្បាលដោយភាពស្ងៀមស្ងាត់៖ 

១. ទម្លាប់គេងមិនលក់៖ អំឡុងពេលអ្នកគេងលក់ស្កប់ស្កល់ ខួរក្បាលនឹងសម្អាតជាតិពុលតាមសរសៃប្រសាទដែលបានប្រមូលផ្តុំបន្ទាប់ពីអ្នកបានបញ្ចេញសកម្មភាពពេញមួយថ្ងៃ។ វាធ្វើឱ្យខួរក្បាលឱ្យប្រមូលផ្តុំការចងចាំបានរយៈពេលវែង។ ការគេងមិនគ្រប់គ្រាន់រយៈពេលយូរនាំឱ្យមុខងារខួរក្បាលខ្សោយការចងចាំ ខ្វះការផ្តោតអារម្មណ៍ និងឆាប់ភ្លេចភ្លាំងដូចជាមនុស្សចាស់ផងដែរ។

២. ការផឹកស្រាជាប្រចាំថ្ងៃ៖ ជាតិអាល់កុលក្នុងស្រាមានសមត្ថភាពជ្រាបចូលទៅក្នុងកោសិកាខួរក្បាលយ៉ាងលឿន ធ្វើឱ្យសរសៃប្រសាទថយចុះខ្សោយ បាត់បង់តុល្យភាពការគិត ហើយខួរក្បាលខ្សោយការវិនិច្ឆ័យទៀត។ លើសពីនេះ គ្រឿង​ស្រវឹង​រំខាន​ដល់​ការគេង ទម្លាប់បែបនេះ យូរៗ ទៅ ខួរក្បាលនឹងស៊ីកោសិកាក៏បង្កឱ្យមាន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត និងដាច់​សរសៃឈាម​ខួរក្បាលលឿនជាងពេលធម្មតា។ 

៣. ភាពតានតឹងញឹកញាប់៖ បើអ្នកមានអារម្មណ៍ភាពតានតឹងរយៈពេលយូរជំរុញឱ្យរាងកាយរបស់អ្នកបញ្ចេញអរម៉ូន cortisol ជាអរម៉ូនស្ត្រេស ធ្វើឱ្យសរសៃឈាមរួមតូច និងប៉ះពាល់ដល់លំហូរឈាមទៅកាន់ខួរក្បាល។

៤. កង្វះសកម្មភាពរាងកាយ៖ ការអង្គុយយូរ និងកង្វះលំហាត់ប្រាណធ្វើឱ្យលំហូរឈាមទៅកាន់ខួរក្បាលថយចុះ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីសែន។ បើអ្នកបន្តក្នុងស្ថានភាពបែបនេះ សរសៃឈាមរួមតូចៗ នៅក្នុងខួរក្បាលកាន់តែងាយរងគ្រោះ ហើយបង្កើនល្បឿនខួរក្បាលកាន់តែឆាប់ភ្លេចដូចជាមនុស្សចាស់អាយុ ៧០ឆ្នាំអ៊ីចឹង។ ហៅថា ជំងឺវង្វេងទាំងក្មេង។  

៥. ការញ៉ាំស្ករ និងខ្លាញ់មិនល្អលើសកម្រិត៖ របបអាហារសម្បូរជាតិស្ករ និងខ្លាញ់មិនល្អអាចជំរុញឱ្យមានប្រតិកម្មរលាកនៅក្នុងរាងកាយ ហើយវាប៉ះពាល់ដល់មុខងាររបស់កោសិកាសរសៃប្រសាទរបស់ខួរក្បាលខ្លាំងដែរ។

តាមលោកវេជ្ជបណ្ឌិត Tien បានណែនាំថា មនុស្សគ្រប់គ្នាគួរតែរក្សារបៀបរស់នៅដែលមានសុខភាពល្អ ញ៉ាំអាហារមានតុល្យភាព គេងឱ្យបានគ្រប់គ្រាន់ ឆ្លៀតធ្វើលំហាត់ប្រាណជាប្រចាំ គ្រប់គ្រងភាពតានតឹងដោយការសម្រាក និងកាត់បន្ថយគ្រឿងស្រវឹង ដើម្បីការពារខួរក្បាលរបស់អ្នកតាំងពីវ័យក្មេងនេះទៅ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
216 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
301 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
959 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
631 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
335 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
782 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia